និតិវិធីស្នើសុំប្លង់រឹងប្រព័ន្ធ (ភាគទី៣)​



នៅប្រទេសកម្ពុជាប្លង់កម្មសិទ្ធត្រូវបានបែងចែកជា៣ប្រភេទ ៖ ប្លងទន់ ប្លង់រឹង និងប្លង់កម្មសិទ្ធរួម (ប្លង់ដែលអាចឱ្យជនបរទេសអាចកាន់កាប់ខុនដូ) ហើយប្លង់នីមួយៗមានភាពរឹងមាំខុសៗគ្នា។ បច្ចុប្បន្ននេះ កម្ពុជាមានប្លង់កម្មសិទ្ធិមួយប្រភេទទៀតឈ្មោះថាប្លង់រឹងប្រព័ន្ធ (LMAP)។ ប្លង់រឹងប្រព័ន្ធគឺជាគម្រោង ដែលចាប់ផ្ដើមដោយធនាគារពិភពលោកនៅឆ្នាំ២០០២ហើយការបញ្ចប់គម្រោងផ្តល់ជូន ប្លង់កម្មសិទ្ធទូទាំងប្រទេសបានផ្ទេរទៅរដ្ឋាភិបាលវិញ ហើយពាក្យកាត់របស់គម្រោង LMAP ត្រូវបានគេ ហៅជាប់ថាប្លង់រឹងប្រព័ន្ធ ឬប្លង់LMAP។ ពីសប្ដាហ៍កន្លងមកនេះ យើងបានបង្ហាញពីនិយមន័យ និងអត្ថប្រយោជន៍របស់រឹងប្រព័ន្ធ ព្រមទាំងនិតិវិធីនៃការចេញប្លង់នេះ។ សប្ដាហ៍នេះ យើងនឹងពន្យល់ពីនិតិវិធីស្នើសុំប្លង់រឹងប្រព័ន្ធ។ និតិវិធីស្នើសុំប្លង់រឹងប្រព័ន្ធ ការដាក់ពាក្យស្នើសុំប្លង់រឹងប្រព័ន្ធត្រូវឆ្លងកាត់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្រ្តីសូរិយោដី។ នេះដោយសារតែប្លង់នេះត្រូវចុះឈ្មោះ និងទទួលស្គាល់ថ្នាក់ជាតិ។ ដំណើរចេញប្លង់កម្មសិទ្ធិនេះត្រូវចំណាយពេល ១២ សប្តាហ៍ ដើម្បីបញ្ចប់ការកំណត់ដីនៅលើប្លង់ដី។ មើលគេហទំព័រ Realestate.com.kh's ការផ្ទេរប្ថង់កម្មសិទ្ធិដីធ្លីនៅកម្ពុជា សម្រាប់ព័ត៌មានបន្ថែម។ លើសពីនេះ និតិវិធីនេះ​ទាមទារឱ្យម្ចាស់ដីដាក់ពាក្យស្នើរសុំ ដោយភ្ជា​ប់ជាមួយឯកសារត្រឹមត្រូវ ទៅការិយាល័យសូរិយោដី។ ឯកសារចាំបាច់ទាំងនេះរួមមាន វិក័យបត្រ ឬចុងសន្លឹកបញ្ជាក់ពីកម្មសិទ្ធិ សម្រាប់ដីដែលមិនទាន់កម្មសិទ្ធ ប្លង់កម្មសិទ្ធិ(ប្លង់រឹង ឬប្លង់ទុន និងកិច្ចសន្យាទិញលក់ដីសម្រាប់ដីទិញលក់ដែលមានកម្មសិទ្ធរួចហើយ។ ឯកសារបន្ថែមមានដូចជា៖ អត្តសញ្ញាណ ប័ណ្ណ សៀវភៅគ្រួសារ អត្រានុកូលដ្ឋាន និងលិខិតអាពាណ៌ពិពាហ៌។ ពេលដាក់ពាក្យស្នើសុំរួចហើយ សំណើរបស់អ្នកនឹងត្រូវពិនិត្យដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយមន្រ្តីពាក់ព័ន្ធនឹងពិនិត្យមើលរាល់ឯកសារថាតើវាត្រឹមត្រូវតាម ផ្លូវច្បាប់ ឫអត់។ ពេលពិនិត្យពាក្យស្នើសុំ ក្រសួងនឹងកំណត់ថាតើដីនោះជាដីរបស់រដ្ឋ ឬជាកមុ្មសិទ្ធឯកជន។ ក្នុងករណីដែលមានជម្លោះក្នុងចំណោមម្ចាស់ដីមន្រ្តីពាក់ព័ន្ធអាចលើកយកបញ្ហានេះទៅគណកម្មការក្នុងតំបន់ ដើម្បីដោះស្រាយវិវាទដោយមិនចាំបាច់យកបញ្ហានេះឡើងតុលាការ។ យ៉ាងណាក៏ដោយការស្នើសុំប្លង់កម្មសិទ្ធិនឹងតម្រូវឲ្យអ្នកបង់ពន្ធដូចគ្នាទៅនឹងសេវាផ្ទេរប្លង់ កម្មសិទ្ធិទូទៅដែរ ចំណុចនេះនឹងពន្យល់បន្ថែមនៅអត្ថបទចុងក្រោយនៅសប្តាហ៍ក្រោយ។ សូមចងចាំថាករណីដែលមានជម្លោះ ឬសំណួរពាក់ព័ន្ធនឹងនិតិវិធី និងសេចក្ដីលម្អិតអំពីការស្នើសុំប្លង់រឹងប្រព័ន្ធយើងសូមផ្ដល់យោបល់ឱ្យម្ចាស់ដីសុំយោបល់ផ្លូវច្បាប់ដើម្បីធានាភាពត្រឹមត្រូវ និង ច្បាស់លាស់បន្ថែមទៀត៕ ដៃគូសហការ៖ realestate.com.kh
X
5s