ពានរង្វាន់អចលនទ្រព្យបាននាំមកនូវសន្ទុះថ្មីដល់វិស័យសំណង់ និងវិស័យអចលនទ្រព្យនៅកម្ពុជា​



វាជាជោគជ័យដ៏ធំធេងមួយសម្រាប់ពានរង្វាន់ប្រចាំឆ្នាំលើកទីបីរបស់ PropertyGuru Cambodia Property Awards ឆ្នាំ ២០១៨ ដែលបាននាំមកជូនដោយក្រុមហ៊ុន KHI បានប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៦ ខែមីនាកន្លងទៅនេះនៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះត្រូវគេបានមើលឃើញពីការកើនឡើងយ៉ាងច្រើននៃចំនួនភ្ញៀវចូលរួមទាំងជាតិ និងអន្តរជាតិមកពីវិស័យនេះ ដែលឆ្លុះបញ្ជាំងអំពីវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាកំពុងមានភាពទាក់ទាញ និងចាប់អារម្មណ៍ពីបណ្តាវិនិយោគិននានាទាំងក្នុងស្រុក និងក្នុងតំបន់។ ពិធីប្រគល់ពានរង្វាន់ត្រូវបានប្រារព្ឋធ្វើឡើងនារាត្រីស្រមោលសក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំនៅ Sofitel Phnom Penh Phokeethra ដោយមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិប្រមាណ360 នាក់ដែលសុទ្ឋសឹងជាវិនិយោគិន ម្ចាស់គម្រោងអភិវឌ្ឍន៍ ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនរចនាផ្ទៃក្នុងបានមកអបអរសាទរវិស័យអចលនទ្រព្យដោយមានពានរង្វាន់ចំនួន ២៦ប្រភេទ បានផ្តល់ជូនដល់អ្នកដែលល្អបំផុតនៅក្នុងវិស័យអចលនទ្រព្យក្នុងស្រុកផងដែរ។ សម្រាប់អ្នកទទួលបានជ័យលាភីចំនួន ២៧ នាក់ និងក្រុមហ៊ុនដែលទទួលបានការកោតសរសើរខ្ពស់ចំនួន ៣០ ត្រូវបានទទួលស្គាល់ និងវាយតម្លៃដោយគណៈកម្មាធិការឯករាជ្យសម្រាប់ការអភិវឌ្ឍ ការរចនា និងការអនុវត្តន៍អាជីវកម្មល្អឥតខ្ចោះ។ ហើយមានក្រុមហ៊ុនជាង៥០ តែប៉ុណ្ណោះ ដែលមានសិទ្ធចូលរួមប្រកួតក្នុងចំណោមក្រុមហ៊ុនបានដាក់ពាក្យយ៉ាងច្រើនដែលចំនួននេះកើនឡើងទ្វេរដងធៀបនឹងឆ្នាំមុន ត្រូវបានទទួលយកដោយអ្នករៀបចំសម្រាប់ឆ្នាំនេះ។ បុរីប៉េងហួតគ្រុបគឺជាអ្នកឈ្នះពានរង្វាន់ច្រើនជាងគេបំផុត ដែលបានឈ្នះពានរង្វាន់ អ្នកអភិវឌ្ឍន៍ល្អបំផុតសម្រាប់៣ឆ្នាំជាប់ៗគ្នា និងទទួលបានពិន្ទុសរុបចំនួន ១៧ គឺជាអ្នកនាំមុខឧស្សាហកម្មដែលបានទទួលពានរង្វាន់នៅក្នុងព្រឹត្តិការណ៍អចលនទ្រព្យដ៏ធំបំផុតប្រចាំឆ្នាំ២០១៨នេះ។ ចំពោះក្រុមហ៊ុនដែលទទួលបានពានរង្វាន់ និងការសរសើរជាច្រើនរួមទាំងប្រភេទពានរង្វាន់ការទទួលស្គាល់នៃទំនួលខុសត្រូវសង្គម(CSR)ផងដែរ។ នៅឆ្នាំ ២០១៧ បុរីប៉េងហួតគ្រុបបានផ្តល់ជំនួយសប្បុរសធម៌ជាច្រើនដោយបានបរិច្ចាគ "ច្រើនជាង ២ លានដុល្លារទៅក្នុងសកម្មភាពសង្គម ហើយថ្មីៗនេះបានចាប់ផ្តើមបង្កើតគំនិផ្តួចផ្តើមដើម្បីគាំទ្រដល់សមាគមសិល្បៈប្រពៃណីខ្មែរ និងក្លឹបកីឡាជាច្រើន និងគម្រោងសាងសង់ផ្លូវថ្មីដែលសម្ពោធដោយលោកនាយករដ្ឋមន្ត្រីផងដែរ ។ នេះគឺជាលើកទីមួយហើយ ដែលពានរង្វាន់ជាប្រភេទ CSR ត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍នេះ ហើយបុរីប៉េងហួតបានទទួលជ័យជម្នះនៅក្នុងប្រភេទពាន់រង្វាន់នេះ ជាមួយក្រុមហ៊ុនជប៉ុន Creed Group និងសម្ព័ន្ធក្រុមហ៊ុន Creed Asia (Cambodia) Co. , Ltd និងក្រុមហ៊ុន Triple Gem Assets Co ហើយបើយោងតាមចៅក្រមបានឱ្យដឹងថា៖ «ពានរង្វាន់នេះគឺសម្រាប់ប្រជាប្រិយភាពនៃស្តង់ដារគុណភាពជប៉ុននៅក្នុងប្រទេសកម្ពុជា និងការលើកកម្ពស់ការអភិវឌ្ឍសហគមន៍បែបរចនាបទរបស់ពួកគេ» ។ ក្រុមហ៊ុនCreed Group ក៏ទទួលបានការទទួលស្គាល់ជាពិសេសនៅក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាពផងដែរ។ សម្រាប់ពានរង្វាន់ពិសេសថ្មីមួយទៀតដែលត្រូវបានជ្រើសរើសដោយដៃគូសហការគឺអង្គការ CARE ត្រូវបានផ្តល់ឱ្យសាជីវកម្មអន្តរជាតិ Pisnoka ដែលបានបង្ហាញអំពីភាពខុសគ្នាពីការងាររបស់ខ្លួនក្នុងការការពារសិទ្ធិរបស់កម្មករសំណង់ជាស្រ្តី។ បើយោងតាមអង្គការ CARE បានអោយដឹងយ៉ាងដូច្នេះថា៖«ក្រុមហ៊ុន Pisnoka នាំមុខក្នុងការផ្តល់ការបណ្តុះ បណ្តាលដល់កម្មករសំណង់ជាស្ត្រីលើសិទ្ធិការងារ។ ពួកគេបានបង្កើតជាគំរូដ៏ល្អសម្រាប់ក្រុមហ៊ុនដ៏ទៃៗទៀតនៅក្នុងវិស័យនេះសម្រាប់ការគ្រប់គ្រងនៅនឹងកន្លែងដោយផ្តល់កន្លែងថែទាំសុខភាព បន្ទប់ទឹកដាច់ដោយឡែកពីកម្មករជាបុរស ដោយមានការបិទផ្ទាំងព័ត៌មានអំពីសុវត្ថិភាពសុខភាពការងារ និងការធានាឱ្យបុគ្គលិកស្រីៗទទួលបានឧបករណ៍ការពារផ្ទាល់ខ្លួនផងដែរ»។ ជាមួយនិងគម្រោងអភិវឌ្ឍបែបចម្រុះជាច្រើនកំពុងសាងសង់ ក្រុមអ្នកអភិវឌ្ឍន៍នៅទីក្រុងភ្នំពេញ និងខេត្តព្រះ សីហនុក៏ទទួលបាននូវពានរង្វាន់មាសជាច្រើនក្នុងពិធីនារាត្រីស្រមោលសនោះផងដែរ ដោយរួមមាន ក្រុមហ៊ុនសាងសង់ LIXIN ដែលកំពុងអភិវឌ្ឍគម្រោង CEO KT Pacific ក្រុមហ៊ុន Phnom Penh City Center ដែលអភិវឌ្ឍគម្រោង Eden Garden និងក្រុមហ៊ុនវិនិយោគនិងអភិវឌ្ឍន៌ KHCN Investment and Development Co., Ltd ដែលអភិវឌ្ឍគម្រោង Seagate Suite ។ លោក សន សៀប ដែលជាអ្នកមានបទពិសោធន៍ក្នុងវិស័យអចលនទ្រព្យជាង ១០ឆ្នាំ និងជាប្រធានគណះកម្មាការវិនិច្ឆ័យបានថ្លែងអោយដឹងថា៖«គណៈវិនិច្ឆ័យគឺមានឯករាជ្យភាព តម្លាភាព និងភាពយុត្តិធម៌ក្នុងការជ្រើសរើសអ្នកអភិវឌ្ឍន៍អចលនទ្រព្យល្អបំផុតប្រចាំឆ្នាំនេះ។ ពានរង្វាន់នេះមានសារៈសំខាន់ណាស់ក្នុងការជម្រុញឱ្យមានការរីកចម្រើនក្នុងវិស័យសំណង់ និងវិស័យអចលនទ្រព្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការប្រកួតប្រជែងនេះក៏ជួយទាក់ទាញវិនិយោគិនមកកាន់ប្រទេសកម្ពុជាកាន់តែច្រើនផងដែរ ដែលវាមានអត្ថប្រយោជន៍យ៉ាងខ្លាំងនាពេលបច្ចុប្បន្ន និងអនាគត»។ ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ (MLMUPC) បាន ផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ពិធីប្រគល់ពានរង្វាន់ ហើយឯកឧត្តមបានលើកទឹកចិត្តចំពោះគំនិតច្នៃប្រឌិតលើការរចនា ការសាងសង់ និងការពាំនាំយកមកនូវគំនិតអភិវឌ្ឍន៍ថ្មីៗចូលក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា៖ «ភាពជោគជ័យនៃកម្មវិធីពានរង្វាន់ PropertyGuru Cambodia Property Awards ឆ្នាំ២០១៨នេះ បានបង្ហាញយ៉ាងច្បាស់ថាវិស័យសំណង់ និង អចលនទ្រព្យគឺជាសសរស្តម្ភដ៏សំខាន់មួយដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់យើង។ វាក៏ឆ្លុះបញ្ចាំងពីការជឿទុកចិត្តពីសំណាក់វិនិយោគិនទាំងជាតិ និងអន្តរជាតិមកលើការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំអស់រយៈពេលជាង ៣ទសវត្សរ៍មកនេះ»។ »រាជរដ្ឋាភិបាលកម្ពុជាតែងតែដាក់វិស័យឯកជនឈានមុខគេក្នុងការអភិវឌ្ឍន៍វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាដើម្បីទាក់ទាញអ្នកវិនិយោគឱ្យចូលមកកាន់តែកាន់តែច្រើនថែមទៀតដូចដែលយើងបានឃើញនៅថ្ងៃនេះ។ យើងជឿជាក់ថាការប្រកួតប្រជែងដ៏ល្អនេះក្នុងចំណោមអ្នកអភិវឌ្ឍន៍អាចនាំមកនូវសន្ទុះថ្មីមួយទៀតដើម្បីលើកកម្ពស់វិស័យសំណង់ និងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាឈានទៅមួយកម្រិតថែមទៀត»។ នេះបើយោងតាមការថ្លែងអះអាងរបស់ឯកឧត្តមបណ្ឌិត ប៉ែន សុផល។ វិស័យអចលនទ្រព្យនៅកម្ពុជា ក្រោយពីទទួលរងនូវជម្លោះដ៏រាំរ៉ៃនិងភាពក្រីក្រអស់ជាច្រើនទសវត្សកន្លងមកនេះ ប្រទេសកម្ពុជានាពេលបច្ចុប្បន្នទទួលបានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់គួរអោយកត់សម្គាល់។ ជាមួយនឹងការរីកចម្រើននេះ ការអភិវឌ្ឍន៍ វិស័យសំណង់ និងការកើនឡើងនៃចំនួនប្រជាជនយ៉ាងឆាប់រហ័ស ជាលទ្ធផលជម្រុញអោយមានតម្រូវការផ្ទះកាន់តែច្រើនផងដែរ។ បើយោងតាមរបាយការណ៍ពីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់បានបង្ហាញថាចំនួនប្រជាជននៅទីក្រុងនៅឆ្នាំ២០១៤មានចំនួន ៤,៥ លាននាក់ហើយនឹងបន្តកើនដល់ ៧,៩២ លាននាក់នៅឆ្នាំ ២០៣០ ឬ ៤៤ ភាគរយនៃចំនួនប្រជាជនសរុប។ ក្រសួងបានបញ្ជាក់ថាចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០៣០ ប្រទេសកម្ពុជាត្រូវការផ្ទះប្រមាណ ៨ សែនខ្នងដើម្បីបំពេញតាមតម្រូវការដង់ស៊ីតេប្រជាជននេះ។ ចំពោះទំហំទឹកប្រាក់ដែលបានវិនិយោគលើវិស័យសំណង់នៅកម្ពុជាត្រូវបានអនុម័តដោយរដ្ឋាភិបាលបានកើនឡើងដល់ចំនួន ៦,៤២ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧កើនឡើង ២២,៣១ ភាគរយធៀបទៅនឹងឆ្នាំមុន នេះបើយោងតាមរបាយការណ៍របស់ក្រសួងដែលចេញផ្សាយនាពេលថ្មីៗនេះ។ របាយការណ៍ដដែលនេះបានឱ្យដឹងថានៅទូទាំងប្រទេសមានគម្រោងសាងសង់ថ្មីចំនួន ៣,០៥២ កន្លែងដែលគ្របដណ្តប់លើផ្ទៃដីចំនួន ១០,៧៤ លានម៉ែត្រការ៉េត្រូវបានសាងសង់៕
X
5s