Xiaomi នឹង​ចេញ​ Gaming Phone ​នៅ​ថ្ងៃ​១៣មេសា​ ហើយ​នេះ​ជា​វីដេអូ​បែកធ្លាយ​



តាម​សេចក្ដី​រាយការណ៍​ថ្មី​ចុងក្រោយ​អំពី​ស្មាតហ្វូន​កំពូល​ប្រភេទ Gaming Phone របស់ Xiaomi ដែល​រំពឹង​ថា នឹង​មាន​ឈ្មោះ Black Shark ​ ពី​គេហទំព័រ gsmarena បាន​បង្ហាញ​វីដេអូ​រយៈពេល​ខ្លី​ប្រមាណ​ត្រឹម ៣វិនាទី​ប៉ុណ្ណោះ ដែល​អះអាង​ថា ជា​ទូរស័ព្ទ Black Shark នេះ​តែម្ដង។

កាលពី​ពេល​ថ្មីៗ​នេះ ​យើង​ធ្លាប់​បាន​ឃើញ​លក្ខណៈ​សម្បត្តិ​សំខាន់​មួយ​ចំនួន​របស់ Black Shark នៅ​លើ​ការ​ធ្វើតេស្ត​សមត្ថភាព benchmarks ​ចំនួន​ពីរ រូប​រាង​បែកធ្លាយ ហើយ​ពេល​នេះ យើង​នឹង​បាន​ឃើញ​វា​នៅ​ក្នុង​វីដេអូ​រយៈពេល​ខ្លី​មួយ ដែល​ជា​វីដេអូ​ចាប់​កាន់។ ថ្វី​បើ​រយៈពេល​ខ្លី ប៉ុន្តែ​យ៉ាងហោច​ណាស់ យើង​បាន​ឃើញ​រូបរាង​បង្វិល​ជុំ ទាំង​ផ្ទៃ​មុខ និង​ផ្នែក​ខាង​ក្រោយ​របស់​វា។

សង្កេត​ឃើញ​រាងរៅ​ទូរស័ព្ទ មាន​មាឌ​ធំ​គួរសម មាន​ប៊ូតុង Home នៅ​ខាង​មុខ និង​ឌីហ្សាញ​ផ្នែក​ក្រោយ​បែប​កាត់​ជ្រុង និង​រាប​ស្មើ​នោះ​ទេ ហើយ​រចនា​បែប​ជម្រាល​ចុះ ដែល​ស័ក្ដិសម​ជា​ស្មាតហ្វូន​កាច កម្លាំង​ខ្លាំង។ បើ​តាម​ការ​បែកធ្លាយ​រូបរាង​កន្លង​ទៅ លើកឡើង​ថា Black Shark នឹង​ប្រើ​ឈីប Snapdragon 845 មាន RAM 8GB ​និង​អង្គ​ចងចាំ​ចាប់ពី 32GB ឡើង​ទៅ។ អេក្រង់​នឹង​មាន​កម្រិត resolution ​ទំហំ 2160x1080px ​សមាមាត្រ 18:9 aspect ratio។ ក្រុមហ៊ុន Xiaomi អាច​នឹង​សម្ពោធ Black Shark ផ្លូវការ​នៅ​ថ្ងៃ​ទី១៣ មេសា​នេះ៕ សូម​អាន៖ Xiaomi លេង​មែន​ទែ​ន មិន​ត្រឹម​ជា​ក្រុមហ៊ុន​ទូរស័ព្ទឈាន​មុខ ឥឡូវ​ថែមទាំង​ផលិត​ Gaming Laptop ទៀត! ​ដោយ៖ រឹទ្ធិរាជ
X
5s