Black Shark ទូរស័ព្ទ​ Gaming ទើប​​ចាប់​កំណើត​​អម​ដោយ​ តម្លៃ​ខ្ទង់ $៥០០​



​ក្រុមហ៊ុន Xiaomi ​ទើប​ប្រកាស​ចេញ​ស្មាតហ្វូន​សម្រាប់​ហ្គេម​ដំបូង​របស់​ខ្លួន​ដែល​មាន​ឈ្មោះ Black Shark។ ប្រាកដ​ណាស់​ថា Gaming Smartphone ​ថ្មី​នេះ នឹង​មាន​លក្ខណៈ​សម្បត្តិ​ខ្លាំង​កប់ មិន​ចាញ់​ស្មាតហ្វូន​ហ្គេម​របស់ OnePlus ​នោះ​ឡើយ។ ចំណុច​សំខាន់​ដែល​យើង​ចង់​ដឹង​មុន​គេ គឺ​ទៅ​លើ​កម្លាំង CPU, RAM ក្រាហ្វិក និង​អេក្រង់។ ច្បាស់​ណាស់​ថា បើ​មិន​បាន​លើស យ៉ាង​ហោច​ក៏​ស្មើ​នឹង OnePlus 5/ 5T ដែរ ដោយ​វា​មាន RAM ​ទំហំ 8GB ​ប្រើ​ឈីប Snapdragon 845 ​ជាមួយ Kryo 385 core ​និង​ក្រាហ្វិក Adreno 630 GPU ។

លើស​ពី​នេះ ​Xiaomi បាន​បន្ថែម​ចំណុច​ពិសេស​នៅ​លើ Gaming Smartphone ដ៏​ថ្មី​សន្លាង​របស់​ខ្លួន​ជាមួយ​ប្រព័ន្ធ liquid cooling system ​ដែល​ធ្វើ​ឱ្យ​សីតុណ្ហភាព​ចុះ 8° C ធៀប​នឹង​ការ​ប្រើ​ស្មាតហ្វូន Gaming ដទៃ។ ទូរស័ព្ទ​កម្លាំង​យក្ស​នេះ មិន​មាន​រន្ធ​បន្ថែម microSD ​នោះ​ទេ ប៉ុន្តែ​វា​មាន​ជម្រើស​អង្គ​ចងចាំ​ពីរ គឺ 64GB ​មាន ​RAM 6GB និង 128GB មាន RAM 8GB ។ ឈីប​ផលិត​រូប​ដែល​បំពាក់​លើ Black Shark ​ផលិត​ដោយ MEMC ​ផ្ដល់​ពណ៌​បាន​ស្អាត​ល្អ​បែប sharper colors និង​មាន​លក្ខណៈ smooth តាម​ការ​ចង់បាន។

​Black Shark ​មាន speaker ១ ប៉ុន្តែ​នៅ​ពេល​ប្រើ​ជាមួយ​កាស វា​នឹង​ផ្ដល់​សំឡេង Biso stereo sound ​ដ៏​ពីរោះ។ តួ​របស់​ស្មាតហ្វូន​ហ្គេម​នេះ ត្រូវ​បាន​ឌីហ្សាញ​រាង​កាច​បែប​ខ្វែង X ងាយស្រួល​កាន់​ប្រើ​ម្យ៉ាង។ អ្នក​អាច​ប្រើ​ដៃ​បញ្ជា Gamepad ​នៅ​លើ Black Shark ​ផង​ដែរ ស្រដៀង​ទៅ​នឹង Nintendo Switch អីចឹង​ដែរ។ សម្រាប់​អតិថិជន ៥ម៉ឺន​នាក់​ដំបូង នឹង​ទទួល​បាន Gamepad នេះ​ឥត​គិត​ថ្លៃ ដែល​នៅ​ក្នុង​នោះ​ថែមទាំង​បង្កប់​ថ្ម 340mAh ផង​ដែរ សម្រាប់​ដំណើរការ​មុខងារ Bluetooth ភ្ជាប់​ជាមួយ Smartphone ។

  សូម​ចុច​អាន៖ Xiaomi លេង​មែន​ទែ​ន មិន​ត្រឹម​ជា​ក្រុមហ៊ុន​ទូរស័ព្ទឈាន​មុខ ឥឡូវ​ថែមទាំង​ផលិត​ Gaming Laptop ទៀត! ​ទូរស័ព្ទ​នេះ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android Oreo ​និង​ស្រោប​ដោយ​ផ្ទៃ​សូហ្វ៊ែរ JOY UI ​យក​ម៉ូត​មួយ​ចំនួន​ចេញ​ពី MIUI របស់ Xiaomi ។ វា​បាន​បំពាក់​កាមេរ៉ា​ក្រោយ​ភ្លោះ ទំហំ 12MP f/1.75 + 20MP f/1.75 ជាមួយ 6P lens ​និង dual-LED flash ។ ​សម្រាប់​ទំហំ Pixel ​នៅ​លើ sensor ​ទី១ ​​មាន 1.25 µm ​ចំណែក sensor មួយ​ទៀត​មាន 1 µm pixels ។ ​កាមេរ៉ា​មុខ​របស់​វា​មាន​ទំហំ 20MP តែ​មាន​ល្បឿន aperture ​យឺត​ជាង​កាមេរ៉ា​ក្រោយ ដោយ​វា​ប្រើ​ត្រឹម f/2.2 lens ។

Xiaomi Black Shark ​ពេល​នេះ​មាន​ដាក់​ឱ្យ​បញ្ជា​ទិញ​នៅ​លើ​គេហទំព័រ JD.com ​ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃ​ទី២០ ខែ​មេសា ហើយ​នឹង​មាន​លក់​ជាមួយ​ជាមួយ​ជម្រើស​ពណ៌​ខ្មៅ Polar Night Black និង​ប្រផេះ Sky Gray ។ សម្រាប់​ម៉ូដែល​ 8GB/128GB ​មាន​តម្លៃ ៣៤៩៩យន់​ឬ​ប្រហែល ៥៥៧ដុល្លារ ហើយ​ម៉ូដែល 6GB/64GB តម្លៃ ២៩៩៩យន់ ឬ​ប្រហែល ៤៧៧ដុល្លារ ធ្វើ​ឱ្យ​វា​ជា​ស្មាតហ្វូន​ប្រើ Snapdragon 845 តម្លៃ​ធូរ​ថ្លៃ​បំផុត​នាពេល​បច្ចុប្បន្ន។ សម្រាប់​ដៃ​បញ្ជា Black Shark Gamepad ​នឹង​មាន​លក់​ដាច់​ដោយ​ឡែក​ក្នុង​តម្លៃ ១៧៩យន់​ឬ​ប្រហែល ២៨ដុល្លារ៕ សូម​អាន៖ Xiaomi ​មិន​ត្រឹមតែ​ផលិត​ទូរស័ព្ទ​​ទេ តែ​​​ក៏​មាន​​កង់​អគ្គិសនី Scooter ​នឹង​ចេញ​លក់ថ្ងៃ​ទី ១៥ធ្នូ តម្លៃ $290 (Video)   ដោយ៖ រឹទ្ធិរាជ

X
5s