ក្រសួងប្រកាសបន្ថែម QR កូដ នៅលើសន្លឹកវិញ្ញាបនបត្រម្ចាស់អចលនវត្ថុ​



យោងតាមលិខិតប្រកាសលេខ ៥២៨ សជណ ឧស ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម​ និងសំណង់បានកំណត់ឲ្យមានការផ្លាស់ប្តូរសន្លឹកប័ណ្ណម្ចាស់កម្មសិទ្ធិ អចលនវត្ថុ(ប្លង់រឹងប្រព័ន្ធ)ចាស់ ដោយដាក់បន្ថែម QR Code នៅលើសន្លឹកប័ណ្ណថ្មីរួមជាមួយការផ្លាស់ប្តូរមួយចំនួនទៀត។ QR Code មានតួនាទី និងសារៈសំខាន់ដោយអាចផ្តល់ព័ត៌មានលម្អិតនៅក្នុងគល់បញ្ជី និងប្រព័ន្ធមូលដ្ឋានទិទ្នន័យដើមរបស់វា។ តាមរយៈទូរសព្ទស្មាតហ្វូនជាមួួយកម្មវិធី (QR Code Reader ឬ Line) ដែលអាចអាន QR Code បាននឹងអាចចូលទៅមើលព័ត៌មានទាំងស្រុងនៃអចលនវត្ថុបានពោលគឺព័ត៌មានដែលទាក់ទងនឹងម្ចាស់ដី ក្បាលដី ផែនទីនៃដី និងអត្តសញ្ញាណនៃម្ចាស់អចលនវត្ថុនោះ។ សន្លឹកប័ណ្ណកម្មសិទ្ធិប្រព័ន្ធថ្មីនេះត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ នេះតទៅ។ ចំពោះតម្លៃសេវានៃការផ្លាស់ប្តូរសន្លឹកប័ណ្ណកម្មសិទ្ធិថ្មីនេះគឺនៅរក្សាក្នុងអត្រា៤ភាគរយដដែល ដែលជាតម្លៃនៃការផ្ទេរម្ចាស់កម្មសិទ្ធិប៉ុន្តែសម្រាប់ម្ចាស់អចលនវត្ថុដែលមានវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុចាស់ គឺមិនចាំបាច់ធ្វើសន្លឹកប័ណ្ណថ្មីនេះទេលើកលែងតែមានការទិញលក់ ឬផ្ទេរកម្ម សិទ្ធិកាន់កាប់។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម​ ឡោ ដាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានសូរិយោដី និងភូមិសាស្ត្រ។ ជាក់ស្តែងនៅលើសន្លឹកប័ណ្ណថ្មីមានការផ្លាស់ប្តូរលក្ខណៈពិសេសមួយចំនួន ហើយចំណុចមួយចំនួនបានរក្សាទុកដដែល។ សម្រាប់ចំណុចដែលរក្សានៅដដែលមាន៖ រូបប្រាសាទអង្គរវត្តដែលលេច ចេញនៅពេលឆ្លុះជាមួយពន្លឺ មានអក្សរ Copy នៅលើសន្លឹកដែលបានថតចម្លង និងមានបង្កប់រូបព្រះសង្ហារ (អាចមើលឃើញពេលសីតុណ្ហភាពចុះត្រជាក់)។ ចំណែកចំណុចផ្លាស់ប្តូរវិញមានដូចជាអក្សរព្រាលនៅលើសន្លឹកប័ណ្ណដែលសរសេរថា “វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចាស់” ជំនួសដោយរួបផែនទីប្រទេសកម្ពុជានៅចំកណ្តាលប័ណ្ណ ហើយនៅ ក្នុងផែនទីនេះមានពាក្យថា “វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចាស់” តូចៗស្ទើរតែមិនអាចមើលឃើញ និងលេខសន្លឹកប័ណ្ណថ្មីមាន៨ខ្ទង់ដែលលើសសន្លឹកចាស់មួយខ្ទង់។ ចំណុចចុងក្រោយគឺការបន្ថែម QR Code នៅលើសន្លឹកប័ណ្ណ។ ដៃគូសហការ៖ realestate.com.kh
X
5s