​ទម្លាប់ទី១ នៃសៀវភៅ ទម្លាប់ទាំងប្រាំពីរយ៉ាង​សម្រាប់​យុវវ័យ​៖ Proactive vs Reactive​



មនុស្សមួយចំនួនតែងតែឆ្ងល់ថា ហេតុអ្វីបានជាបុគ្គលជោគជ័យមានទម្លាប់ល្អ? តើ​ពួកគាត់​អាចរៀបចំវាឲ្យបានល្អដោយរបៀបណា? ថ្ងៃនេះ BizKhmer បាននាំអត្ថបទសង្ខេបមួយក្នុងចំណោមទម្លាប់ទាំង ៧ យ៉ាងមកបកស្រាយ ដែលអត្ថបទដកស្រង់ចេញពីសៀវភៅ ប្រសិទ្ធភាពខ្ពស់នៃទម្លាប់ទាំងប្រាំពីរយ៉ាងសម្រាប់យុវវ័យ (THE 7 HABITS OF HIGHLY EFFECTIVE TEENS) ដែលនិពន្ធដោយ លោក SEAN COVEY៖

ទម្លាប់ទី១ នោះគឺរៀនធ្វើជាមនុស្ស ប្រូអេកធីវ (Proactive) ជាទូទៅមនុស្ស Proactive ជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់បំផុត មិនងាយនឹងទម្លាប់កំហុសទៅនរណាម្នាក់ដោយគ្មានហេតុផលឡើយ ជាពិសេស គេតែងតែចំណាយពេលទៅលើរឿងអ្វីមួយដែលមានប្រយោជន៍ជានិច្ច។ ពួកគេជាមនុស្សដែលចូលចិត្តធ្វើរឿងដែលគេចូលចិត្ត ជាពិសេសពួកគេមិនដែល​ឱ្យ​ឱកាសល្អបាត់បង់ទៅដោយងាយៗឡើយ។ អ្វីដែលពួកគេគិត គឺមានភាពខុសប្លែកពីអ្នកដទៃ ហើយគិតបែបឈ្នះ និងវិជ្ជមានជានិច្ច។ មួយវិញទៀតក្រុមមនុស្ស Proactive ជាមនុស្សដែលមានការសម្រេចចិត្តមួយ​ខ្ពស់ហើយតែងតែមានការត្រិះរិះពិចារណាយ៉ាងល្អិតល្អន់ ដូច្នេះរឿងទាំងឡាយដែលពួកគេធ្វើតែងតែទទួលជោគជ័យ៩០%។ មនុស្ស Proactive មានលក្ខណៈខុសពី មនុស្ស Reactive ខ្លាំងបំផុត៖

១) មនុស្ស Proactive ប្រៀបដូចជាទឹកត្រជាក់៖ ព្យាយាមចាប់ឱកាសជានិច្ច ជាពិសេសនៅពេលពួកគេជួបបញ្ហា គឺពួកគេខិតខំរិះរកដំណោះស្រាយទាល់តែបាន ទោះបីជាបញ្ហាធំក៏ដោយក៏ នៅប្រឈមមុខជានិច្ចមិនព្រមចុះចាញ់ជាដាច់ខាត។ មានន័យថា ជាញឹកញាប់ពួកគេបានប្តូរបញ្ហាទាំងនោះទៅជា​ឱកាសទាំងអស់។

២)​មនុស្ស Reactive ប្រៀបដូចជាទឹកសូដា៖ ជាប្រភេពមនុស្សដែលតែងតែ មានប្រតិកម្មជានិច្ច ចាំមើលតែបញ្ហា គ្មានភាពច្បាស់លាស់ មិនហ៊ាន​ប្រឈមមុខនឹងបញ្ហា ចូលចិត្តកើតទុក្ខ ព្រួយបារម្ភច្រើន គ្មានទំនុកចិត្ត ចាំតែមើល មិន​ប្រឹង​ប្រែង​អនុវត្តន៍​ តែ​​គិតថាខ្លួនឯងទៅមិនរួច។ សរុបមកទម្លាប់ទី១​នេះ មានន័យថា មនុស្សកើតមកត្រូវតែព្យាយាមធ្វើជាមនុស្ស Proactive ​ឱ្យ​បានច្រើនគ្រប់កាលៈទេសៈ​ ដើម្បីសម្រួចខ្លួន​ឱ្យ​ក្លាយជាមនុស្សដែលមានភាពរឹងមាំនិងអស្ចារ្យបំផុត៕

សង្ខេប៖ លឺ សុខហេង 

X
5s