បុគ្គល ៥ រូបមានឥទ្ធិពលបំផុតនៅលើផែនដី​



ក្នុង​ឆ្នាំ​ ២០១៨​ នេះ បុគ្គលមានឥទ្ធិពលបំផុតលើពិភពលោក បាន​​ធ្វើឲ្យមនុស្សជាច្រើន មាន​ការ​ភ្ញាក់ផ្អើលជាខ្លាំង ស្របពេលដែលបុគ្គលមានឥទ្ធិពលបំផុតលើលោកជាច្រើនឆ្នាំជាប់គ្នា វាយតម្លៃដោយទស្សនាវ្ដតី Forbes បែរជាធ្លាក់មកនៅលេខរៀងទី២ ខណៈប្រធានាធិបតីចិនលោក ស៊ី ជីនពីង ឡើងឈរលើកំពូលតារាងជាលើដំបូង​។ សម្រាប់ពេលនេះ Biz Khmer សូម​លើយកបុគ្គលមានឥទ្ធិពលទាំង ៥ លើពិភពលោកបង្ហាញជូនប្រិយមិត្ត។ ១- លោក Xi Jinping អគ្គលេខាធិការបក្សកុម្មុយនីស្តចិន លោក Xi Jinping គឺជាអ្នកនយោបាយលេចធ្លោរ និងមានឥទ្ធិពលបំផុតរបស់ប្រទេសចិនបច្ចុប្បន្ន លោកមានតំណែងជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន ជាប្រធានាធិបតីទី៧ នៃសាធារណៈរដ្ឋប្រជាមានិតចិន ខណៈថ្មីៗនេះ លោកត្រូវបក្សកុម្មុយនីស្តសម្រេចជ្រើសជាប្រធានាធិបតីចូលដល់ស្លាប់ និងប្រើប្រាស់ទ្រឹស្តីនយោបាយរបស់លោក Xi ទៅក្នុងគោលនយោបាយជាតិ មានឋានៈជាបុរសរដ្ឋដ៏ខ្លាំងក្លាបំផុតម្នាក់ក្នុងបន្ទាប់ពីអតីតស្ថាបនិកបក្សកុម្មុយនីស្តចិន ម៉ៅ សេងទុង និងអតីតបិតាកំណែរទម្រង់សេដ្ឋកិច្ចចិន លោក តេង ស៊ៀវពីង។ ២- លោក Vladimir Putin ប្រធានាធិបតី​រុស្ស៊ី ឆ្នាំនេះរបស់មានឥទ្ធិពលបំផុតនៅរុស្ស៊ី លោក Vladimir Putin បានធ្លាក់មកនៅលេខរៀងទី២ ជាបុគ្គលមានឥទ្ធិពលបំផុតលើផែនដី។ លោក ពូទីន ជាអ្នកនយោបាយដុះស្លែរចាប់តាំងពីសហភាពសូវៀតមកម៉េ្លះ ចាប់តាំងពីឆ្នាំ១៩៩៩ មកដល់ឆ្នាំ២០១៨នេះ លោកធ្លាប់ទទួលដំណែងជានាយករដ្ឋមន្ត្រី៣អាណត្តិ និងប្រធានាធិបតី៤អាណត្តិ។   ៣- លោក Donald Trump ប្រធានាធិបតីអាមេរិក Donald Trump ត្រូវចាត់ទុកជាបុគ្គលមានឥទ្ធិពលបំផុតទី៣លើពិភពលោក ដែលការវាយតម្លៃនេះ ធ្វើឡើងក្រោយលោកជាប់ជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិកកាលពីចុងឆ្នាំ២០១៦។ កាលពីឆ្នាំទៅមិញ លោក Trump ត្រូវចាត់ទុកជាបុគ្គលមានឥទ្ធិពលបំផុតទី២ ឈរពីលើលោក ស៊ី ជីនពីង និងក្រោយលោក ពូទីន។ ៤- លោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ត្រូវទស្សនាវដ្តី Forbes វាយតម្លៃចាត់ទុកជាបុគ្គលមានឥទ្ធិពលបំផុតទី៤ លើពិភពលោកបច្ចុប្បន្ន។ លោកស្រីមានតួនាទីជាអធិការបតីអាល្លឺម៉ង់ ដោយកាន់កាប់តំណែងនេះចាប់តាំងពីឆ្នាំ២០០៥មកម៉្លេះ ជាមេដឹកនាំបក្សស្តាំនិយមអាល្លឺម៉ង Christian Democratic Union ក៏ជាប្រធានស្តីទីនៃសហភាពអឺរ៉ុបផងដែរ។   ៥- លោក Jeff Bezos សហគ្រិនផ្នែក​អ្នកបច្ចេកវិទ្យា គួរឲ្យចាប់តាំងអារម្មណ៍ខ្លាំងនៅឆ្នាំនេះ បុគ្គលមានឥទ្ធិពលបំផុតទី៥លើផែនដី មិនមែនជាអ្នកនយោបាយ មិនមែនជាមេដឹកនាំប្រទេសណាមួយនោះទេ ប៉ុន្តែគឺជាសហគ្រិន អ្នកបច្ចេកវិទ្យា ជាអ្នកវិនិយោគ និងជាសប្បុរសជនដ៏ល្បីល្បាញបំផុត គឺលោក Jeff Bezos ។ លោក Jeff Bezos បច្ចុប្បន្ន គឺជាស្ថាបនិក ប្រធាន និងជានាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុនយក្ស Amazon ជាមហាសេដ្ឋីមានបំផុតលើផែនដី ដោយទ្រព្យសម្បត្តិរបស់លោកវាយតម្លៃក្នុងខែតុលាឆ្នាំ២០១៨នេះ គឺមានដល់ទៅជាង ១៤៧ពាន់លានដុល្លារអាមរិកឯណោះ៕ ដោយ៖ សុវណ្ណមុនីលីតា 
X
5s