ស្វែង​យល់​ពី​ទីផ្សារមូលបត្រ​ ធំជាងគេបំផុត​ក្នុងពិភពលោក!​



សេដ្ឋកិច្ចប្រទេសមួយរីកចម្រើន និង​លូតលាស់ខ្លាំងដោយសារតែមានវត្ដមានផ្សារមូលចូលរួមផងដែរ។ វិស័យមូលបត្រជាផ្នែកមួយនៃ​​សេដ្ឋកិច្ច​របស់​បណ្ដា​ប្រទេស​ភាគ​ច្រើន​ ​ជា​ពិសេស​នៅ​បស្ចឹម​ប្រទេស​តែ​ម្ដង។ ថ្ងៃនេះ Bizkhmer នឹងនាំអ្នកទាំងអស់គ្នា មកងាកមើលផ្សារមូលបត្រដែលធំជាងគេបង្អស់ ដែលស្ថិតនៅក្នុងប្រទេសមហាសេដ្ឋកិច្ច​សេដ្ឋកិច្ច​ធំ​ជាង​គេ​បំផុត​ក្នុង​លោក​វិញ​ម្ដង។ គ្រប់គ្នាសុទ្ធតែស្គាល់ថា​ សហរដ្ឋ​​អាមេរិក ជា​មហា​អំណាច​សេដ្ឋកិច្ច​កំពូល​លើ​​លោក​ដែល​បាន​ឈរ​ជើង​ជាប់​ក្នុងតំណែង​លើ​គេ​អស់​រយៈពេល​ជា​ច្រើន​សតវត្សរ៍​មក​ហើយ។ ជាប្រទេសដែលរីកចម្រើន​ខ្លាំងក្នុងវិស័យសេដ្ឋកិច្ច និង បច្ចេកវិទ្យា​ វិស័យមូលបត្រ​នៅ​សហរដ្ឋ​អាមេរិក​​​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​​ ជា​ទីផ្សារ​មាន​មូលធន​ទីផ្សារ​ធំ និង​ជា​ទីផ្សារ​ដែល​មាន​លក្ខណៈ​ជឿនលឿន និង​ប្រកួត​ប្រជែង​ខ្លាំង​មែនទែន។ ជាក់ស្ដែង​ដូច​ជា​ផ្សារហ៊ុន​ New York Stock Exchange ជា​ដើម។ New York Stock Exchange ឬ New York Stock Euronex គឺជាក្រុមហ៊ុនមូលបត្រដែលធំជាងគេដែលមាន​មូលដ្ឋាន​ស្ថិតនៅក្នុង​ទីក្រុង ញូវយ៉ក​ ដែលត្រូវបានគេចាត់ទុកថា​ជាផ្សារមូលបត្រ​ធំជាងគេដោយផ្អែកមូលធនទី​ផ្សារ​ នៃចំនួនទឹកប្រាក់សរុបរបស់​ក្រុមហ៊ុនចុះបញ្ជីទាំងអស់ដែលមាន​វត្ដមាននៅ​ក្នុង​ផ្សាមូល​បត្រ​មួយ​នេះ។ បើតាមការចេញផ្សាយរបស់​គេហទំព័រ Stock market dock បានបង្ហាញ​​ឱ្យ​​ដឹង​ថា​ ទំ​ហំ​ទឹក​ប្រាក់​សរុប ​មាន​រហូត​ដល់ ២៤,២២​ពាន់​ពាន់ (ទ្រីលាន) ដុល្លារ​ដែល​មាន​ទំហំ​ធំជាងគេបង្អស់ក្នុងចំណោមផ្សារមូលបត្រធំៗទាំង ៧៩​ក្នុង​លោក។ នៅក្នុង​ថ្ងៃទី ១៧ ខែ ឧសភា ​ឆ្នាំ ១៧៩២ជាឆ្នាំដែលផ្សារហ៊ុនញូវយ៉កចាក់ឬសគល់របស់ខ្លួនហើយក៌ មានក្រុមហ៊ុន​ជើងសារមូលបត្រចំនួន ២៤ ដែលមក ចុះកិច្ចសន្យាជាមួយ ផ្សារមូលបត្រញូយ៉ក។នៅក្នុងឆ្នាំ ១៨១៧ ផ្សារហ៊ុនញូវយ៉កត្រូវបានដាក់ដំណើរការជាផ្លូវការ។នៅក្នុងខណៈពេលនោះផ្សារមូលបត្រញូវយ៉កទទួលបានក្រុមហ៊ុនចុះបញ្ជីចំនួនប្រាំ ដែលក្នុងនោះមានការបោះផ្សាយមូលបត្របំណុលរដ្ឋាភិបាលចំនួន ៣ក្រុមហ៊ុន និង  មូលបត្របំណុលរបស់ធនាគារចំនួន ២ ក្រុមហ៊ុន។ បន្ថែមពីលើនេះទៅទៀតផ្សារមូលបត្រញូវយ៉កត្រូវបាន ក្រុមហ៊ុនផ្សារមូលបត្រ Intercontiental Exchange ទិញយកក្នុងតម្លៃ ១១ពាន់លាន(ប៊ីលាន)ដុល្លាសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ​ ២០១៣ ដែលធ្វើឲ្យក្រុមហ៊ុនផ្សារមូលបត្រមួយនេះរឹតតែធំធាត់ជាងមុន។ ផ្សារមូលបត្រញូវយ៉ក់ចាប់ផ្ដើមជួញដូរពីថ្ងៃចន្ទ ដល់ សុក្រ ពីម៉ោង ៩:៣0ព្រឹក ដល់ ម៉ោង ៤:00 រសៀល។ ដោយ ច័ន្ទលាភ
X
5s