ថៃនឹងបង្កើតសេវាកម្ម eVOA ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរណ៍ដែលចូលមកក្នុងប្រទេសរបស់ខ្លួន​



នាពេលថ្មីៗនេះប្រទេសថៃបានបង្កើតសេវាកម្មថ្មីមួយឈ្មោះថា eVOA ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរណ៍ទាំងអស់ដែលចូលមកក្នុងប្រទេសរបស់ខ្លួនឲ្យកាន់តែមានភាពងាយស្រួល។

ការសហការគ្នារវាងការិយាល័យអន្តោប្រវេសន៍ថៃ និងក្រុមហ៊ុនជំនាញបច្ចេកវិទ្យា
VFS Global បានបង្កើតនូវសេវាកម្ម eVisa ថ្មីឈ្មោះថា eVOA ដែលនឹងអនុញ្ញាតិឲ្យភ្ញៀវទេសចរណ៍ពីប្រទេសចំនួន ២១ ដែលចូលមកប្រទេសថៃកាន់តែមានភាពងាយស្រួលក្នុងការទទួលបានសេវាកម្មអន្តោរប្រវេសន៍នៅព្រលានយន្តហោះធំៗមួយចំនួនក្នុងប្រទេស។

ភ្ញៀវទេសចរណ៍ចុះឈ្មោះប្រើប្រាស់ eVOA (eVisa on Arrival) នឹង ទទួលបានព៌ត័មានអំពីការធ្វើដំណើរមុនថ្ងៃជើងហោះហើររបស់ពួកគេមុន ២៤ ឬ៧២ម៉ោង បន្ថែមពីនេះភ្ញៀវទេសចរណ៍ក៏អាចប្រើប្រាស់ដើម្បីទទួលបានសេវាកម្មរហ័សក្នុងករណីមានការបញ្ហាបន្ទាន់ផងដែរ។ ចំពោះការទូទាត់ចំណាយទៅលើសេវាកម្ម eVOA នេះវិញ អ្នកប្រើប្រាស់អាចទូរទាត់បានតាមរយៈ​ ប័ណ្ណឥណទាន(credit card) wechat ឬ Alipay បន្ទាប់មកអ្នកប្រើប្រាស់នឹងទទួលបាន​ លេខកូដសង្ងាត់របស់ eVOA ហើយអាចរក្សារទុកក្នុងទូរស័ព្ទដៃ ឬ អាចព្រីនយកមកទុកបានទៀតផង។

ការបំពេញបែបបទ eVOA មិនតម្រូវឲ្យមានឯកសារច្រើននោះទេ​ មានត្រឹមតែលិខិតឆ្លងដែនគឺគ្រប់គ្រាន់។ ហើយពាក្យស្នើសុំ eVOA អាចមាននូវកន្លែងធ្វើដំណើរជនអន្ដោរប្រវេសន៍នៅអាកាសយាន្ដដ្ឋានធំៗ ដូច​ ព្រលានយន្ដហោះសុវណ្ណភូមិ ដងមឿងនៅទីក្រុងបាងកក និង មានព្រលានយន្ដហោះ ភូកេត និងឆៀងម៉ៃ។

ប្រធានក្រុមហ៊ុនអាកាសចរណ៍ Thai Airways លោក Sumeth Damrongchaitham បាននិយាយថាអតិថិជននឹងអាចស្នើសុំ eVOA គ្រប់ពេលវេលានៅពេលដែលប្រើប្រាស់គេហទំព័រ thaiairways.com ឬគេហទំព័រ thaismileair.com ឬនៅពេលដែលធ្វើប្រើប្រាស់ទូរស័ព្ទដៃលើកម្មវិធី Thai Airways និង Thai Smileបានគ្រប់ពេលគ្រប់កន្លែង។

គួរបញ្ចាក់ផងដែរថាសេវាកម្មថ្មីមួយនេះនឹងចាប់ដាក់ឲ្យដំណើរការចាប់ពីថ្ងៃពី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះតទៅ thailandevoa.vfsevisa.com

ដោយ៖ ច័ន្ទលាភ
ប្រភព៖ Airline rating

X
5s