អ្វីទៅជាទីផ្សារហិរញ្ញវត្ថុ Financial Market?​សម័យ​នេះ​ហើយ​គ្មាន​នរណា​ម្នាក់​ដែល​ថា​មិនស្គាល់ទីផ្សារ​ហិរញ្ញ​វត្ថុ​​នោះ​ទេ។ ទី​ផ្សារ​ហិរញ្ញ​វត្ថុជា​កន្លែង​ជួញ​ដូរ​ផលិត​ផល​ហិរញ្ញ​វត្ថុ។ ទីផ្សារ​ហិរញ្ញវត្ថុ​​នេះ​មាន​ការ​កំណត់​យ៉ាង​ច្បាស់​លាស់​លើ​គោល​ការណ៍​នៃ​ការជួញ​ដូរ រចនាសម្ព័ន្ធ​នៃ​ការ​ទូទាត់ និង​ទម្រង់​ការ​សំខាន់​ៗ បទបញ្ញត្តិ​នានា​ដើម្បីធានា​បាន​សុវត្ថិភាព​ជូន​អ្នក​ជួញ​ដូរ។ ទីផ្សារ​ហិរញ្ញវត្ថុត្រូវ​បាន​បែង​បែក​ជាពីរគឺ centralized សម្រាប់​ផ្សារ​មូល​បត្រព្រោះ​វា​មាន​ទីតាំង​ច្បាស់​លាស់ និង decentralized សម្រាប់​ទីផ្សារ​រំលង​បញ្ជរ។

ចុះតើ​ទីផ្សារ​ហិរញ្ញ​វត្ថុ​ជួញ​ដូរ​ផលិ​តផល​អ្វី​ខ្លះ? ហើយ​ផលិ​តផល​ហិរញ្ញ​វត្ថុ​សំខាន់ៗ​មានអ្វី​ខ្លះ​?

ផលិ​តផល​ហិរញ្ញ​វត្ថុ​សម្រាប់ជូញ​ដូរ​នៅ​លើ​ទី​ផ្សារមានដូចជា៖ មូល​បត្រ​កម្ម​សិទ្ធិ មូល​បត្រ​បំណុល ឧបករណ៍​និស្សន៍ (Derivative) ទីផ្សារ Forex (Foreign Exchange Market) ទីផ្សារ​ជួញ​ដូរ​ទំនិញ (Commodity Market)​ ទីផ្សារ​រូបិយ​វត្ថុ (Money Market) ទីផ្សារ​អចលនទ្រព្យ និង​ ធានារ៉ាប់​រង។

 

និយមន័យ​ និង​ការ​ជួញ​ដូរ​ផលិ​តផល​ហិរញ្ញ​វត្ថុ

១) មូល​បត្រ​កម្ម​សិទ្ធិ (Stock)៖ ជា​ប្រភេទ​មូល​បត្រ​ដែល​បង្ហាញ​ភាពជា​ម្ចាស់​កម្ម​សិទ្ធិ​ក្នុ​ងអាជីវកម្ម​។ ការទិញ​មូល​បត្រ​កម្ម​សិទ្ធិ​មានន័យ​ថា​ទទួល​បាន​ភាព​ជា​ម្ចាស់​ក្នុ​ងការ​កាន់​កាប់​អាជីវកម្ម​ ហើយ​ការ​លក់​មូល​បត្រ​កម្ម​សិទ្ធិ​មានន័យ​ថា​លក់​ភាព​ជា​ម្ចាស់​ដូចគ្នា។

ការ​ជួញ​ដូរ​មូល​បត្រ​កម្ម​សិទ្ធិ​នេះជាទូទៅ​ធ្វើ​ឡើង​នៅទីផ្សារមូល​បត្រ ឧទាហារណ៍​ដូចជា ផ្សារ​មូល​បត្រ​កម្ពុជា ផ្សារមូល​បត្រ​ថៃ ផ្សារ​មូល​បត្រសហរដ្ឋអាមេរិក​ជាដើម។

 

២) មូល​បត្រ​បំណុល (Bond)៖ ជាប្រភេទ​មូល​បត្រ​ដែល​បង្ហាញ​ភាពជាម្ចាស់​បំណុលនៃ​អាជីវកម្ម​មួយ។ ពេលអ្នក​ទិញ​មូល​បត្រ​បំណុល​នេះមានន័យ​ថាអ្នក​ក្លាយ​ជាម្ចាស់​បំណុល​សម្រាប់​អាជីវកម្ម​នោះ ប្រសិន​បើ​អាជីវកម្ម​នោះ​ក្ស័យ​ធនគេ​សង​អ្នក​មុន​បែង​ចែក​ភាគ​ហ៊ុន​ដល់​អ្នកកាន់​មូល​បត្រ​កម្ម​សិទ្ធិ។

ការ​ជួញ​ដូរ​មូល​បត្រ​កម្ម​បំណុល​មួយ​ចំនួន​ធំធ្វើ​ឡើង​នៅ​ទីផ្សារ​រំលង​បញ្ជរ OTC Market។​

 

៣) ឧបករណ៍​និស្សន៍ (Derivative)៖ យើង​ប្រើ​ពាក្យ​ថា ដេរី​វេទីវ ដើម្បី​ឲ្យ​ងាយ​ស្រួល​ស្តាប់។ ដេរី​វេទីវ​មានដូចជា​ Forward Contract Future Contract Swap និង Option។ ការជួញ​ដូរ​ដេរី​វេទីវ​ធ្វើ​ឡើង​នៅ​ទាំង​ផ្សារ​មូល​បត្រ និង​ទីផ្សារ​រំលង​បញ្ជរ។ ​​

 

៤) ទីផ្សារ Forex៖ ជា​ការជួញ​ដូរ​រូបិយប័ណ្ណបរទេស ទីផ្សារធំបំផុតទាក់ទងនឹងបរិមាណជួញដូរ ភាគច្រើនចូលរួមជាស្ថាប័នហិរញ្ញវត្ថុធំៗ។ នៅ​កម្ពុជា​ក្រុម​ហ៊ុន​ Forex មានដូចជា GFX លី​ហួរ GoldFx Royal Finance Corporation ជាដើម។

ការជួញ​ដូរ​ជាទូទៅគឺ​នៅ​លើ​ទីផ្សារ​រំលង​បញ្ជរ។

 

៥) ទីផ្សារ​ Commodity៖ សម្រាប់ Commodity នេះ​ជា​ការ​ជួញ​ដូរ​លើ​ទំនិញ​មួយ​ចំនួន​ដូចជា ស្រូវ​ អង្ករ ពោត សណ្តែក លោហៈ រ៉ែ និង​ទំនិញ​កសិកម្ម​ជា​ច្រើន​ប្រទេស​ទៀត។ ការ​ជួញ​ដូរ Commodity គឺ​សម្រាប់​ការ​ដេញ​ថ្លៃ ឬ​ការទិញ​ទុក​មុន​នូវទំនិញ​ទាំង​អស់នេះ ដោយ​បង្ការ​ខ្លាច​វា​ឡើង​ថ្លៃ​នៅ​ពេល​អនាគត​ដែល​យើង​ត្រូវការ។

ការទិញ​នេះ​គឺ​ជា​ការ​ចងកុង​ត្រា​ទុក​មុន​ ដោយ​ប្រើ option  ក្នុងដេរី​វេទីវ។

 

៦) ទី​ផ្សារ​រូបិយ​វត្ថុ (Money Market)៖ ជាការ​ជួញ​ដូរ​លើ​បំណុលរយៈ​ពេល​ខ្លី​ដូចជា Treasury bills Commercial paper Certificates of deposit Bills of exchange Repurchase agreements Federal funds និង Asset backed securities។ ទាំងអស់​សុទ្ធ​តែ​មាន​អាយុ​កាល​ក្រោម​ឬ​ស្មើ​មួយ​ឆ្នាំ។

ការ​ជួញ​ដូរ​ភាគ​ច្រើន​គឺ​ធ្វើ​ឡើង​នៅ​លើទីផ្សារ​រំលង​បញ្ជរ។

 

៧) ទីផ្សារ​អចលន​ទ្រព្យ​៖ ទីផ្សារសម្រាប់អចលនទ្រព្យជាចំបងពាក់ព័ន្ធនឹងភ្នាក់ងារដែលតំណាងឱ្យអ្នកទិញនិងអ្នកលក់។

 

៨) ធានារ៉ាប់​រង (Reinsurance)៖ ជា​ធានារ៉ាប់​រង​មួយ​ដែល​ធ្វើ​ការ​ធានា​លើ​អ្នក​ធានា (insurers) គឺជាការអនុវត្ដដែលក្រុមហ៊ុនធានារ៉ាប់រងបានផ្ទេរផលប័ត្រហានិភ័យរបស់ពួកគេទៅឱ្យភាគីផ្សេងទៀតតាមរយៈកិច្ចព្រមព្រៀងមួយចំនួន ដើម្បីកាត់បន្ថយលទ្ធភាពបង់កាតព្វកិច្ចធំដែលកើតចេញពីការទាមទារសំណងធានារ៉ាប់រង៕

ដោយ៖ យ៉ាយ៉ា

X
5s