Singapore Airline ធ្លាក់មកកាន់តំណែងលេខ ២ សម្រាប់ពានរង្វាន់ Skytrax World Airline Awards​



តើដឹងទេថាក្រុមហ៊ុនអាកាសចរណ៍ណាដែលបានកាន់តំណែងល្អជាងគេក្នុងពិភពលោក? បើយោងតាម Skytrax World Airline Awards សម្រាប់ឆ្នាំ ២០១៩ បង្ហាញនៅព្រឹត្តិការណ៍ Paris Air Show កាលពីថ្ងៃអង្គារ ពានរង្វាន់ល្អផ្តាច់គេសម្រាប់អាកាសចរណ៍គឺបានទៅលើ Qatar Airway គឺជាលើកទី ៥ ហើយដែលក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់កាតាបានឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពនេះ។ ម្ចាស់ពាន Skytrax World Airline Awards កាលពីឆ្នាំមុន Singapore Airline បានធ្លាក់តំណែងមកលេខ ២ វិញខណៈដែល AirAsia ជាប់ជាក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃសំបុត្រទាបជាងគេលំដាប់ពិភពលោក។

នៅក្នុងរាត្រីដ៏ល្អឥតខ្ចោះសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ក្រុមហ៊ុនអាកាសចរណ៍ Middle East Airlines ក៏បានឈ្នះពានរង្វាន់សម្រាប់ Business Class ល្អបំផុតនៅមជ្ឈឹមបូព៌ា។

សម្រាប់ Singapore Airline ទោះបីជាមិនទទួលបានតំណែងល្អបំផុតក៏ដោយ ក៏ក្រុមហ៊ុននេះទទួលបានពានរង្វាន់ចំនួន ៤ ផងដែរ ក្នុងនោះមានដូចជា ពានរង្វាន់សម្រាប់អ្នកបើកបរយន្តហោះឆ្នើមបំផុតក្នុងពិភពលោក អាកាសចរណ៍ First Class ល្អបំផុតលើពិភពលោក ជាក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតនៅអាស៊ី និងជាអាកាសចរណ៍ដែលមានកៅអីសម្រាប់ First Class ល្អផ្តាច់គេក្នុងពិភពលោក។

ក្រុមហ៊ុនអាកាសចរណ៍លំដាប់កំពូលទាំង ១០ សម្រាប់ឆ្នាំ ២០១៩

១) Qatar Airways

២) Singapore Airlines

៣) ANA All Nippon Airways

៤) Cathay Pacific

៥) Emirates

៦) EVA Air

៧) Hainan Airlines

៨) Qantas Airways

៩) Lufthansa

១០) Thai Airways

ដោយ៖ យ៉ាយ៉ា

X
5s