សម្ដីដកស្រង់រួមជាមួយនឹងសុភាសិតចំនួន ១០ឃ្លាដែលនិយាយអំពីភាពវៃឆ្លាត​ភាពវៃឆ្លាតគឺជាអាវុធដ៏មុតស្រួចមួយរបស់បុគ្គលម្នាក់ៗ។ តើអ្នកយល់ឃើញបែបណាចំពោះភាពវៃឆ្លាត ? ខាងក្រោមនេះគឺជាសម្ដីដកស្រង់រួមជាមួយនឹងសុភាសិតចំនួន១០ដែលនិយាយអំពីភាពវៃឆ្លាត៖

១) «ជនណាដែលល្ងង់ខ្លៅហើយស្គាល់ពីភាពល្ងង់ខ្លៅរបស់ខ្លួនឯងមានប្រាជ្ញាបន្តិចបន្តួច តែជនណាដែលល្ងង់ខ្លៅហើយមិនស្គាល់ពីភាពល្ងង់ខ្លៅរបស់ខ្លួនឯងនោះទើបចំជាជនល្ងង់ខ្លៅមែន។» សុភាសិតសំស្ក្រឹត

២) «ជនណាដែលឆ្លាតហួសហេតុពេកមិនអាចរកមិត្តភ័ក្ដិបាននោះឡើយ។» សុភាសិតជប៉ុន

៣) «ឆ្លាតជ្រុលពេកគឺជាភាពល្ងង់ខ្លៅ។» សុភាសិតអាល្លឺម៉ង់

៤) «មេធាវីដ៏ល្អមួយរូបដឹងអំពីច្បាប់ មេធាវីដែលវៃឆ្លាតមួយរូបដឹងអំពីការកាត់ក្ដី។» សុភាសិតអាមេរិក

៥) «អ្នកអាចសម្គាល់ដឹងបានថាជនណាម្នាក់វៃឆ្លាតតាមរយៈចម្លើយដែលគាត់ឆ្លើយ តែអ្នកអាចសម្គាល់ដឹងថាជនណាម្នាក់មានបញ្ញាតាមរយៈសំណួរដែលគាត់ចោតសួរឡើង។» Naguib Mahfouz

៦) «យើងអាចឆ្លាតជាងម្នាក់ទៀត តែមិនអាចជាងនរណាៗទាំងអស់នោះឡើយ។» Francois Duc de la Rochefoucald

៧) «វាគឺជាភាពវៃឆ្លាតយ៉ាងអស្ចារ្យក្នុងការដឹងថាតើធ្វើយ៉ាងណាដើម្បីលាក់ភាពវៃឆ្លាតរបស់ខ្លួនឯង។» Francois Duc de la Rochefoucald

៨) «នៅពេលអ្នកជួលមនុស្សដែលឆ្លាតជាងអ្នកឲ្យមកធ្វើការឲ្យអ្នក អ្នកបានបញ្ជាក់ឲ្យឃើញថាអ្នកឆ្លាតជាងពួកគេទៅទៀត។»  R.H. Grant

៩) «នៅពេលអ្នកចេះដឹងកាន់តែច្រើន អ្នកនឹងមានសំណួរដែលត្រូវចោតសួរឡើងកាន់តែច្រើន។ នៅពេលអ្នកកាន់តែឆ្លាត អ្នកកាន់តែដឹងថាអ្វីៗសុទ្ធតែអាចទៅរួច។» Georges St-Pierre

១០) «អ្នកគួរតែឆ្លាតគ្រប់គ្រាន់ក្នុងការទទួលស្គាល់ថាខ្លួនឯងមិនចេះអ្វីគ្រប់យ៉ាងនោះទេ។ តែអ្នកក៏ត្រូវតែជឿជាក់លើខ្លួនឯងដែរ។» Diane Kruger

ដោយ៖ ស្រីពៅ

 

X
5s