កម្រងគតិបណ្ឌិតចំនួន១០ ឃ្លារបស់លោកស្រី Maya Angelou អ្នកនិពន្ធកំណាព្យអាមេរិក​



មានកំណើតនៅក្នុងឆ្នាំ១៩២៨និងទទួលអនិច្ចកម្មនៅឆ្នាំ២០១៤ លោកស្រី Maya Angelou គឺជាអ្នកតែងកំណាព្យជនជាតិអាមេរិក ជាតារាសម្ដែង ហើយក៏ជាតួអង្គដ៏សំខាន់មួយនៅក្នុងចលនាទាមទារសិទ្ធិរបស់ពលរដ្ឋអាមេរិកដែរ។ គាត់បានបន្សល់ទុកនូវគតិបណ្ឌិតអប់រំល្អៗជាច្រើនក្នុងជីវិត ហើយខាងក្រោមនេះដែរគឺជាកម្រងគតិបណ្ឌិតចំនួន១០របស់លោកស្រី៖

១) «អ្វីដែលធ្វើការបញ្ច្រាសប្រឆាំងអ្នកក៏អាចធ្វើការឲ្យអ្នកបានដែរដរាបណាអ្នកយល់ពីគោលការណ៍នៃការបញ្ច្រាស។»

២) «ពួកយើងអាចនឹងជួបនូវការចាញ់ជាច្រើន ប៉ុន្តែយើងមិនត្រូវចុះចាញ់នោះឡើយ។»

៣) «សង្ឃឹមទុកនូវអ្វីដែលល្អបំផុត ត្រៀមខ្លួនសម្រាប់អ្វីដែលអាក្រក់បំផុត ហើយមិនភ្ញាក់ផ្អើលចំពោះអ្វីដែលនៅចន្លោះរវាងវាទាំងពីរ។»

៤) «ចំណង់ចង់ទៅឲ្យដល់ដួងតារាគឺជាភាពមានមហិច្ឆតា។ ចំណង់ចង់ទៅឲ្យដល់បេះដូងគឺជាបញ្ញា។»

៥) «នៅពេលអ្នកដឹងថាខ្លួនឯងមានតម្លៃ នោះអ្នកនឹងមិនចាំបាច់ដំឡើងសំឡេង អ្នកមិនចាំបាច់ក្រអឺតក្រទម អ្នកមិនចាំបាច់ឈ្លើយនោះទេ អ្នកគ្រាន់តែជាអ្នក ហើយអ្នកប្រៀបដូចជាមេឃដែលគ្រាន់តែជាមេឃ ខ្យល់ដែលគ្រាន់តែខ្យល់ ដូចគ្នានឹងទឹកដែលសើម។ វាមិនចាំបាច់ប្រឆាំងជំទាស់នោះឡើយ។»

៦) «ភាពជោគជ័យគឺជាការចូលចិត្តខ្លួនឯង ចូលចិត្តអ្វីដែលអ្នកធ្វើ និងចូលចិត្តរបៀបដែលអ្នកធ្វើវា។»

៧) «បើជនម្នាក់មានភាពក្លាហាន គ្មានអ្វីដែលអាចបង្អាប់ពន្លឺដែលជះចេញមកពីខាងក្នុងបាននោះឡើយ។»

៨) «គ្រប់សមិទ្ធផលអស្ចារ្យទាំងអស់សុទ្ធតែត្រូវការពេលវេលា។»

៩) «ខ្ញុំបានរៀនសូត្រថាមិនថាមានអ្វីកើតឡើងក៏ដោយ ឬក៏អ្វីមួយអាក្រក់ប៉ុណ្ណាកើតឡើងក៏ដោយ ជីវិតនៅតែទៅមុខ ហើយវានឹងល្អប្រសើរនៅថ្ងៃស្អែក។»

១០) «ពួកយើងរីករាយជាមួយនឹងភាពស្រស់ស្អាតរបស់មេអំបៅ តែកម្រនឹងទទួលស្គាល់ការវិវត្តដែលវាបានឆ្លងកាត់ដើម្បីទទួលបាននូវភាពស្រស់ស្អាតនោះ។»