អង្គការពាណិជ្ជកម្មពិភពលោកហាក់ដូចជាបើកផ្លូវអោយចិនដាក់ទណ្ឌកម្មពាណិជ្ជកម្មអាមេរិក​



 

ចៅក្រមឧទ្ធរណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក World Trade Organization (WTO) បាននិយាយនៅក្នុងសេចក្តីសម្រេចមួយកាលពីថ្ងៃអង្គារថាសហរដ្ឋអាមេរិកមិនគោរពតាមវិធានការបស់អង្គការពាណិជ្ជកម្មពិភពលោក WTO ឱ្យបានពេញលេញនិងអាចប្រឈមនឹងការដាក់ទណ្ឌកម្មពាណិជ្ជកម្មពីសំណាក់មហាសេដ្ឋកិច្ចអាស៊ីចិនប្រសិនបើប្រទេសមួយនេះមិនលុបចោលពន្ធមួយចំនួនដែលបំពានលើច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក។

កាលពីឆ្នាំ ២០១២ ប្រទេសចិនបានទៅគោះទ្វាអង្គការ WTO ដើម្បីសំណេះសំណាលអំពីបញ្ហាពន្ធអាមេរិកលើការឧបត្ថម្ភធននៃការនាំចេញរបស់ចិនដែលរួមមានផលិតផលផ្ទាំងសូឡាស្រូបពន្លឺព្រះអាទិត្យ ប៉មខ្យល់ (wind towers) ស៊ីឡាំងដែកនិងអាលុយមីញ៉ូមដែលមានតម្លៃសរុបជាង ៧.៣ ពាន់លានដុល្លារអាមេរិកនៅគ្រានោះ។

ផ្នែកការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក US Trade Representative (USTR) លោក Robert Lighthizer បាននិយាយថាសេចក្ដីសម្រេចរបស់អង្គការពាណិជ្ជកម្មពិភពលោកបានទទួលស្គាល់ថាសហរដ្ឋអាមេរិកបានបង្ហាញនូវលក្ខខណ្ឌសមស្របលើការចោទប្រកាន់ថាប្រទេសចិនបានប្រើប្រាស់សហគ្រាសរដ្ឋដើម្បីឧបត្ថម្ភធននិងកែទម្រង់ទ្រង់ទ្រាយសេដ្ឋកិច្ចរបស់ខ្លួន។ ប៉ុន្តែសេចក្តីសម្រេចនេះក៏បានតម្រូវអោយសហរដ្ឋអាមេរិកត្រូវតែទទួលយកតម្លៃថ្មីរបស់ផលិតផលចិនដើម្បីវាស់វែងការឧបត្ថម្ភធនទាំងនោះបើទោះបីជា USTR ចាត់ទុកតម្លៃទាំងនោះថាជា «កំណែរទម្រង់ទ្រង់ទ្រាយសេដ្ឋកិច្ច» ក៏ដោយ។

សេចក្ដីសម្រេចមួយនេះរបស់ WTO បានធ្វើអោយអាមេរិកស្រងាកចិត្តជាខ្លាំងហើយអាមេរិកបាននិយាយថាសេចក្ដីសម្រេចនេះបានបង្ហាញអោយឃើញថាអង្គការ WTO មិនយកចិត្តទុកដាក់ចំពោះការស្រាវជ្រាវរកឃើញរបស់ធនាគារពិភពលោក (World Bank) ឯកសារការងាររបស់ OECD ការស្ទង់មតិសេដ្ឋកិច្ចនិងភស្តុតាងជាក់ស្តែងដទៃទៀតទាំងអស់ដែលបានលើកឡើងដោយសហរដ្ឋអាមេរិក។ ហើយអាមេ៉រិកក៍បានបន្តទៀតដែលថាសេចក្តីសម្រេចនេះរបស់អង្គការពាណិជ្ជកម្មពិភពលោកបានធ្វើឱ្យប៉ះពាល់ដល់ច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោកដែលធ្វើឱ្យច្បាប់ទាំងនោះមិនមានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងការឧបត្ថម្ភធនសហគ្រាសរដ្ឋរបស់ចិនដែលកំពុងធ្វើឱ្យមានផលប៉ះពាល់ដល់កម្មករនិងក្រុមហ៊ុនអាមេរិកនិងធ្វើឱ្យខូចទីផ្សារពាណិជ្ជកម្មទូទាំងពិភពលោក។

តបតជាមួយនឹងអាមេរិក ក្រសួងពាណិជ្ជកម្មចិនបានបង្ហោះមតិយោបល់នៅលើគេហទំព័រផ្លូវការរបស់ក្រសួងពាណិជ្ជកម្មដោយនិយាយថាយោងតាមរបាយការណ៍របស់អង្គការ WTO បង្ហាញថាសហរដ្ឋអាមេរិកបានរំលោភបំពានវិធានការដោះស្រាយពាណិជ្ជកម្មដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ភាពយុត្តិធម៌និងបង្កអោយមានភាពមិនលំអៀងដល់បរិយាកាសពាណិជ្ជកម្មអន្ដរជាតិ។ តួរយ៉ាង ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump សហរដ្ឋអាមេរិកបានរារាំងដំណើរការក្នុងការតែងតាំងឬតែងតាំងឡើងវិញនូវសមាជិកឧទ្ធរណ៍របស់អង្គការពាណិជ្ជកម្មពិភពលោកដែលជាតុលាការកំពូលសម្រាប់ពាណិជ្ជកម្មពិភពលោក។

ហើយប្រសិនជាចិនគិតចង់ដាក់ទណ្ឌកម្មពាណិជ្ជកម្មអាមេរិកលើទង្វើមិនគប្បីទាំងអស់នោះ គឺចិនចាំបាច់ត្រូវមានសេចក្ដីសំណេះសំណាលស្របច្បាប់ថ្មីមួយទៅលើការរង្វាយតម្លៃលើការខូចខាតដែលបង្កឡើងដោយអាមេរិកដល់ពាណិជ្ជកម្មរបស់ខ្លួន។ ហើយជម្លោះមួយនេះរវាងមហាសេដ្ឋកិច្ចទាំងពីរផ្តោតលើការស៊ើបអង្កេត ១៧ ចំណុចដែលធ្វើឡើងដោយក្រសួងពាណិជ្ជកម្មអាមេរិកចន្លោះឆ្នាំ ២០០៧ និង ២០១២ ដែលទាក់ទិននឹងផលិតផលនាំចេញរបស់ចិនមួយចំនួន។

មិនយូរប៉ុន្មានក្រោយពីការចេញសេចក្តីសម្រេចរបស់អង្គការពាណិជ្ជកម្មពិភពលោក លោកប្រធានាធិបតីអាមេរិក Donald Trump បានចោទសួរពីការបរាជ័យរបស់ប្រទេសចិនក្នុងការរកដំណោះស្រាយដែលល្អប្រសើរជាងនេះរួមជាមួយនឹងការសន្យារបស់ខ្លួនក្នុងការទិញទំនិញកសិកម្មអាមេរិកបន្ថែមទៀត។ ហើយលោកត្រាំបានបន្តទៀតថាទីក្រុងវ៉ាស៊ីនតោនអាចនឹងសម្រេចចិត្តដាក់ពន្ធលើទំនិញចិនតម្លៃ ៣២៥ ពាន់លានដុល្លារអាមេរិកប្រសិនជាអាមេ៉រិកចាំបាច់ត្រូវធ្វើបែបនឹងក្នុងពេលណាមួយខាងមុខ។

ដោយ៖ នឿន វណ្ណៈ

 

 

X
5s