សហគ្រិនវ័យក្មេងចំនួន ៥ រូបបានក្លាយជាម្ចាស់ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា(CYEA) ២០១៩​



កម្ម​​វិធីប្រកាស​ប្រគល់​ពាន​រង្វាន់​សហគ្រិន​ឆ្នើម​វ័យ​ក្មេង​កម្ពុជា​ឆ្នាំ ២០១៩ ធ្វើ​ឡើង​កាលពីល្ងាច​ថ្ងៃ​ទី ២០ កក្កដា ២០១៩ នៅ​សណ្ឋារគារសូ​ហ្វី​តែល ភ្នំពេញភី​គីត្រា ​ក្រោមអធិ​ប​តីភាព​ ឯក​ឧ​ត្តម​ សុន​ គន្ធរ ទេសរដ្ឋ​មន្រ្តី រដ្ឋ​មន្រ្តីប្រតិភូអម​នាយក​រដ្ឋមន្រ្តីទទួល​បន្ទុក​ផ្នែក​សហគ្រាស​ធុន​តូចនិង​មធ្យម​។

ក្រៅ​ពីនោះក៏​មាន​ការ​ចូល​រួម​ពី​ លោកឧកញ៉ា គួច ផេង ប្រធានសមាគមសហគ្រិន​វ័យ​ក្មេង កម្ពុជា និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក​ ជឿន វិចិត្រ​ សហ​ប្រធានគម្រោង​កម្ម​វិធីពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​កម្ពុជា អ្នក​ស្រី​ សួន​ ជុឡា ប្រធាន​សភា​យុ​វ​ពាណិជ្ជ​ករ​កម្ពុជា (JCI) ២០១៩ លោក​ ឧក​ញ៉ា សុខ ពិសិដ្ឋ ស្ថាបនិក​ក្រុម​ហ៊ុន​ G Gear Group រួម​ជាមួយ​​ឯក​ឧត្តម​ លោក​ជំទាវ និង​ភ្ញៀវ​កិត្តិ​យស​ជាច្រើ​ន​រូបទៀត។

មាន​ម្ចាស់​អាជីវកម្ម​ជា​ច្រើន​ដែល​បាន​ចូល​រួម​ប្រកួត​ប្រជែងកម្ម​វិធីសហគ្រិន​ឆ្នើម​កម្ពុជា​នេះ តែ​មានសហគ្រិន​​តែ​ ១១ រូប​ប៉ុណ្ណោះ​ដែលអាចឈាន​ជើង​មកដល់​វគ្គ​ផ្តាច់​ព្រ័ត។ ក្នុ​ងចំណោមបេក្ខភាព​ចំនួន ១១ រូបនោះ មាន​តែ​ ៥ រូប​ទេដែល​បាន​ក្លាយ​ជា​សហគ្រិន​កំពូល​លើ​វិស័យ​ខុសៗ​នៃអាជីវកម្ម​ ហើយ​បេក្ខភាព​ទាំង​ ៥ រូប​បាន​ទទួល​ពាន​ជ័យ​លាភី​លើ​វិស័យនីមួយៗ​មាន​​ដូចជា៖

ពាន​រង្វាន់​សហគ្រិន​ផ្នែក​បច្ចេក​វិទ្យា បាន​ទៅ​លើ​លោក ប៊ុន​ ផាក ស្ថាបនិក​ Camazoon និង Phzar.com

 

ពាន​រង្វាន់​សហគ្រិនផ្នែកអាជីវកម្ម​ចាប់​ផ្តើម​ថ្មី បានទៅ​លើលោក ឡុង សុភ័ក្រ នាយក​ប្រតិបត្តិ​ SL Supplier Co.,Ltd

ពាន​រង្វាន់​សហគ្រិនផ្នែក​ស្រ្តី​ឆ្នើម បាន​ទៅ​លើ​ កញ្ញា​ ឃុន ពិសី ស្ថាបនិក Careers Finder (Cambodia) Co.,Ltd

ពាន​រង្វាន់​សហគ្រិនផ្នែក​សង្គម បាន​ទៅ​លើ លោក ឆុន គឹមពិចិត្រ នាយក​ប្រតិបត្តិ Mekong Valley Co.,Ltd និងជាអ្នកគ្រប់គ្រងទូទៅ Hanchey Bamboo Resort

ពាន​រង្វាន់​សហគ្រិនវ័យ​ក្មេង​​ឆ្នើម ​បាន​ទៅលើ ​​លោកឧកញ៉ា​ នួន ឬទ្ធី​ ដែល​ជា​ប្រធាន​ក្រុមហ៊ុន​​អចលនទ្រព្យ​ខ្មែរ​ហ្វោនដេសិន អឹ​ព្រេហ្ស​ល ខូអិលធីឌី (Khmer Foundation Appraisal)។

 

គួរ​បញ្ជាក់​ថា​ សហគ្រិន​វ័យ​ក្មេង​ទាំង​ ១១ រូប​ដែល​មាន​សមត្ថភាព​​ឈាន​ជើងមក​ដល់​វគ្គផ្តាច់​ព្រ័ត​នេះ​មាន​ដូចជា៖​

១) លោក ប៊ុន​ ផាក ស្ថាបនិក​ Camazoon និង Phzar.com

២) លោក ឆុន គឹមពិចិត្រ នាយក​ប្រតិបត្តិ Mekong Valley Co.,Ltd និងជាអ្នកគ្រប់គ្រងទូទៅ Hanchey Bamboo Resort

៣) លោក ហេង ហុកឆាយ ស្ថាបនិក និង​អ្នក​គ្រប់គ្រង​ទូទៅ​ Prima

៤) កញ្ញា​ ឃុន ពិសី ស្ថាបនិក Careers Finder (Cambodia) Co.,Ltd

៥) លោក ឡុង សុភ័ក្រ នាយក​ប្រតិបត្តិ​ SL Supplier Co.,Ltd

៦) ទន្តបណ្ឌិត ណាម​ ចំណាន​ នាយកគ្រប់គ្រង​ Melvin Dental

៧) កញ្ញា​ ញឹម សុរីដា ស្ថាបនិក​ និង​ជានាយក​ប្រតិបត្តិ​ De Latusia

៨) អ្នក​ស្រី​ ណុប ចិន្តា ស្ថាប​និក និង​នាយក​ប្រតិបត្តិ WLG Electronic

៩) ឧកញ៉ា នួន ឬទ្ធី​ ស្ថាបនិកនិងជា​ប្រធាន​ក្រុមហ៊ុន​​អចលនទ្រព្យ​ខ្មែរ​ហ្វោនដេសិន អឹ​ព្រេហ្ស​ល ខូអិលធីឌី (Khmer Foundation Appraisal)

១០) អ្នក​ស្រី ពង្ស​ លឹម​សាន​ ស្ថាបនិក​ និង​នាយក​ប្រតិ​បត្តិ​ពេទ្យ​យើង (FWTA)

១១) លោក សួន​ ប៊ុន​ថន ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​ Light Bridge School Service៕

 

ដោយ៖ យ៉ាយ៉ា

 

 

 

 

X
5s