លំហូរចេញពីការវិនិយោគផ្ទាល់ពីបរទសក្នុងតំបន់អាស៊ីមានអត្រាទាប បើធៀបនឹងលំហូរវិនិយោគចូល​



លំហូរចេញនៃវិនិយោគ (FDI Outflow)ពីតំបន់អាស៊ីមានអត្រា ២.៥% គិតជាទឹកប្រាក់ ៤០១ ប៊ីលានដុល្លារ។ តែទោះជាយ៉ាងណា អាស៊ីនៅតែជាប្រភពនៃការវិនិយោគដ៏សំខាន់ដដែលដោយ ៤០% នៃការវិនិយោគផ្ទាល់ពីបរទេសគឺបានចាក់ចូលមកតំបន់មួយនេះ។

ការដែលមានលំហូរចេញពីតំបន់គឺដោយសារការដករោងចក្រចេញពីប្រទេសចិន រួមទាំងការជះឥទ្ធិពលពីសង្គ្រាមពាណិជ្ជកម្មបានធ្វើឲ្យសិង្ហបុរីរងផលរំខានលើការនាំចេញដូចគ្នា។ លំហូរចេញនៃពីអាស៊ីបូព៌ាមានចំនួន ២៧១ ប៊ីលានដុល្លារ អាស៊ីអាគ្នេយ៍មានចំនួន ៧០ លានដុល្លារ និងអាស៊ីទក្សិណមានចំនួន ១១ ប៊ីលានដុល្លារ។ 

ការធ្លាក់ចុះនៃការវិនិយោគផ្ទាល់នៅអាស៊ីបច្ចឹមឈានដល់កម្រិតកំពូលមួយក្នុងឆ្នាំ ២០១៨ ក្នុងចំនួនទឹកប្រាក់ ៤៩ ប៊ីលានដុល្លារ ដែលកាលពីឆ្នាំ ២០១៧ មានត្រឹមតែ ៣៩ ប៊ីលានដុល្លារប៉ុណ្ណោះ ព្រោះការវិនិយោគនេះបានបែងចែកជាច្រើនទៅកាន់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ា។  

ទស្សនវិស័យសុទដ្ឋិនិយមដែលនៅមានកម្រិតក្នុងឆ្នាំ ២០១៩

អនុតំបន់ក្នុងប្រទេសកំពុងអភិវឌ្ឍបានរំពឹងថានឹងមានកំណើនលំហូរចូលនៃការវិនិយោគ។ ចក្ខុវិស័យត្រូវបានគាំទ្រដោយការកើនឡើងទ្វេដង នៃតម្លៃគម្រោងបៃតងដែលបានប្រកាសនៅក្នុងតំបន់ដោយបង្ហាញពីសក្តានុពលកំណើនសម្រាប់វិនិយោគផ្ទាល់ពីបរទេស។ ទោះយ៉ាងណាភាពមិនប្រាកដប្រជាដែលបណ្តាលមកពីភាពតានតឹងពាណិជ្ជកម្មសកលអាចមានឥទ្ធិពលលើអារម្មណ៍អ្នកវិនិយោគ។

ចំពោះលំហូរចេញវិញ កិច្ចសហប្រតិបត្តិការទ្វេភាគីក្រោមគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ ត្រូវបានគេរំពឹងថានឹងបន្តលើកទឹកចិត្តដល់ការវិនិយោគផ្ទាល់ពីបរទេសនៅ ពិសេសភាពទាក់ទាញមួយលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។

ចំណែកធំជាងនៃតំបន់សេដ្ឋកិច្ចពិសេសលើពិភពលោក

មានតំបន់សេដ្ឋកិច្ចពិសេសជាង ៥,៤០០ ក្នុងពិភពលោក ដែលក្នុង ៤,០០០ តំបន់ស្ថិតក្នុងប្រទេសកំពុងអភិវឌ្ឍក្នុងតំបន់អាស៊ី។ ចិនជាអ្នកកាន់កាប់ចំណែកច្រើនជាងគេដែលមានចំនួនច្រើនជាង ២,៥០០ ឯតំបន់អាស៊ីអាគ្នេយ៍មានច្រើនជាង ៧០០ ឯអាស៊ីបូព៌ាមានចំនួន ៤៥០ និងអាស៊ីបច្ចឹមមានចំនួន ២០០ តំបន់សេដ្ឋកិច្ចពិសេស។ 

ចិនបន្តការពិសោធន៍លោកគោលនយោបាយតំបន់សេដ្ឋកិច្ចតំបន់ធំៗ វិធានការសម្របសម្រួលការវិនិយោគ និងការបន្ធូរបន្ថយភាពជាម្ចាស់នៃជនបរទេសនៅក្នុងវិស័យដូចជាហិរញ្ញវត្ថុនិងការថែទាំសុខភាពនៅក្នុងតំបន់ពាណិជ្ជកម្មសេរី ត្រូវបានគេរំពឹងថានឹងទាក់ទាញការវិនិយោគនាពេលអនាគត។ បណ្តាប្រទេសដទៃទៀតបាននិងកំពុងបន្តកសាងតំបន់សេដ្ឋកិច្ចពិសេស គ្រាន់តែតំបន់អាស៊ីអាគ្នេយ៍មួយគឺគ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ២០០ កន្លែងបន្ថែមទៀតដើម្បីក្លាយជាឧបករណ៍សម្រាប់ទ្រទ្រង់ការផ្លាស់ប្តូររចនាសម្ព័ន្ធតំបន់ទាំងនេះ ក៏ដូចជាដើម្បីទាក់ទាញឧស្សាហកម្មជាក់លាក់ដូចជា ឧស្សាហកម្មផលិតកម្ម ការកែច្នៃធនធានធម្មជាតិ ឧស្សាហកម្ម និងសេវាកម្មដែលពឹងផ្អែកលើបច្ចេកវិទ្យា។ 

ឥណ្ឌា កូរ៉េខាងត្បូង និងហ្វីលីពីន និងទូកគីកំពុងសំឡឹងនិងផ្តោតសំខាន់លើវិស័យព័ត៌មានវិទ្យា និងបច្ចេកវិទ្យា ខណៈប្រទេសក្នុងតំបន់អាស៊ីបច្ចឹម ផ្តោតការយកចិត្តទុកដាក់លើផ្នែកសេវាកម្ម ហើយនៅបណ្តាប្រទេសភាច្រើននៅអាស៊ីកំពុងបង្កើនការទាក់ទាញវិនិយោគិនលើវិស័យឧស្សាហកម្មផលិតកម្ម៕

ដោយ៖ យ៉ាយ៉ា

 

X
5s