ទីក្រុងទាំងទាំង ១២ ដែលមានបណ្ណាល័យផ្ដល់កម្ចីសៀវភៅដល់អ្នកអានច្រើនជាងគេ​



តើកន្លែងណាដែលបណ្ណាល័យផ្ដល់កម្ចីសៀវភៅច្រើនជាងគេ? វាជារឿងគួរឲ្យចាប់អារម្មណ៍ ស្ថិតិអំពីចំនួនសៀវភៅដែលត្រូវបានខ្ចីទៅដោយអ្នកអានជារៀងរាល់ឆ្នាំក្នុងទីក្រុងជាច្រើនក្នុងពិភពលោក។ ស្ថិតិនេះត្រូវបានរៀបចំឡើងដោយ World Cities Culture Forum។ ខាងក្រោមនេះគឺជាតារាងដែលបង្ហាញអំពីទិដ្ឋភាពទូទៅនៃទីក្រុងដែលផ្ដល់កម្ចីសៀវភៅច្រើនជាងគេ។ 

បណ្ណាល័យ  Tokyo Metropolitan Library បានផ្ដល់របាយការណ៍អំពីកម្ចីសៀវភៅដល់អ្នកអានក្នុងទីក្រុងតូក្យូដែលមានចំនួន ១១២ លានក្បាលក្នុងឆ្នាំ ២០១៧។ ទីក្រុងសៀងហៃជាប់លេខពីរដែលមានកម្ចីចំនួនសៀវភៅប្រមាណ ៨៦លានក្បាល។ ខាងក្រោមនេះគឺជាទីក្រុងទាំង១០ដែលផ្ដល់កម្ចីសៀវភៅដល់អ្នកអានច្រើនជាងគេ ក្នុងមួយឆ្នាំ៖

១) ទីក្រុងតូក្យូ មានចំនួនកម្ចីសៀវភៅ ១១១.៩ លានក្បាល

២) ទីក្រុងសៀងហៃ មានចំនួនកម្ចីសៀវភៅ ៨៦.២លានក្បាល

៣) ទីក្រុងញូយ៉ក មានចំនួនកម្ចីសៀវភៅ ៥៦.៣ លានក្បាល

៤) ទីក្រុងហុងកុង មានចំនួនកម្ចីសៀវភៅ ៤៩.៨ លានក្បាល

៥) ទីក្រុងឡូសអង់ជេឡេស មានចំនួនកម្ចីសៀវភៅ ៤២.០ លានក្បាល

៦) ទីក្រុងសិង្ហបុរី មានចំនួនកម្ចីសៀវភៅ ៣៣.៣ លានក្បាល

៧) ទីក្រុងមូស្គូ មានចំនួនកម្ចីសៀវភៅ ៣០.៣ លានក្បាល

៨) ទីក្រុងតូរូនតូ មានចំនួនកម្ចីសៀវភៅ ៣០.២ លានក្បាល

៩) ទីក្រុងម៉ែលប៊ឺន មានចំនួនកម្ចីសៀវភៅ ២៩.១ លានក្បាល

១០) ទីក្រុងប៉ារីស មានចំនួនកម្ចីសៀវភៅ ២៨.៣ លានក្បាល

១១) ទីកក្រុងសេអ៊ូល មានចំនួនកម្ចីសៀវភៅ ២៦.០ លានក្បាល

១២) ទីក្រុងឡុង មានចំនួនកម្ចីសៀវភៅ ២៥.៨ លានក្បាល៕

ដោយ៖ លង់ វណ្ណៈ

X
5s