អតិផរណាក្នុងប្រទេសម៉ាឡេស៊ីមានការកើនឡើងក្នុងខែមិថុនាកន្លងទៅ​



តម្លៃទំនិញប្រើ​ប្រាស់ក្នុងប្រទេសម៉ាឡេស៊ីហាក់មានការកើនឡើងក្នុងខែមិនថុនាកន្លងទៅ បន្ទាប់ពីមានស្ថិរភាពនិងការធ្លាក់ចុះបន្តិចប្រមាណ ០.២% កាលពីខែឧសភា ចំពោះទំនិញដែលជាម្ហូបអាហារនិងភេសជ្ជៈគ្មានជាតិអាល់កុល។

ការធ្លាក់ចុះរយៈពេលខ្លីនៃថ្លៃទំនិញក្នុងខែឧសភា ដែលទាបជាងការរំពឹងទុករបស់ទីផ្សារប្រមាណ ១.៦%។ ចំណាត់ការពន្ធអត្រាសូន្យភាគរយ (០%) លើទំនិញឬសេវាកម្មកាលពីឆ្នាំ ២០១៨ បានធ្វើឲ្យថ្លៃទំនិញមានប្រសិទ្ធិភាព ស្ថិតក្នុងកម្រិតស្ថិរភាពមួយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំពោះការសំឡឹងទៅមុខមួយនៃការព្យាករណ៍អាចបង្ហាញថា សម្ពាធថ្លៃទំនិញអាចនឹងបន្តកើនឡើង ដោយសារការបន្ធូរបន្ថយរូបិយវត្ថុរបស់ធនាគារ និងដោយសារតម្រូវការក្នុងស្រុកដ៏រឹងមាំ។

 

ក្រុមអ្នកជំនាញព្យាករណ៍សេដ្ឋកិច្ចផ្តោតលើអតិផរណារំពឹងថា នឹងមានអតិផរណាជាមធ្យម ១.០% ក្នុងឆ្នាំ ២០១៩ ដែលមានការធ្លាក់ចុះ ០.២%កាលពីខែមុន និង អាចឈានដល់ ២.២% នៅឆ្នាំ ២០២០៕

ដោយ៖ យ៉ាយ៉ា

 

X
5s