ម៉ាឡេស៊ីទំនងជាអាចជំនួសតំណែងឥណ្ឌូនេស៊ីក្លាយជាអ្នកផ្គត់ផ្គង់ដូងប្រេងលំដាប់កំពូលទៅឥណ្ឌា​



យោងតាមសារព័ត៌មាន The Star Online បានឲ្យដឹងថា មន្រ្តីពាណិជ្ជកម្មបាននិយាយថាប្រទេសម៉ាឡេស៊ីនឹងជំនួសប្រទេសឥណ្ឌូនេស៊ី ធ្វើជាអ្នកផ្គត់ផ្គង់ដូងប្រេងលំដាប់កំពូលដល់ប្រទេសឥណ្ឌានៅឆ្នាំ ២០១៩ ខណៈដែលទីក្រុងញូវដេលីបាននិងកំពុងគិតពន្ធទាបលើការនាំចេញប្រេងដូងចម្រាញ់ពីប្រទេសម៉ាឡេស៊ីដោយផ្តល់ឱ្យទីក្រុងកូឡាឡាំពួច្រើនជាងការផ្តល់ឲ្យទីក្រុងហ្សាការតា។

ការកើនឡើងនៃការនាំចេញប្រេងដូងនឹងជួយដល់រោងចក្រចម្រាញ់ប្រេងនៅម៉ាឡេស៊ី និងកាត់បន្ថយស្តុកប្រេងត្រូពិកក្នុងនាមជាអ្នកផលិតប្រេងធំជាងគេទី ២ របស់ពិភពលោក ប៉ុន្តែប្រទេសឥណ្ឌាភាគច្រើនចង់នាំដូងប្រេងចូលតែម្តង ហើយពួកគេមិនសូវជាសប្បាយចិត្តក្នុងការនាំប្រេងដែលចម្រាញ់រួចទេ។ គួរបញ្ជាក់ថា ឥណ្ឌាជាប្រទេសនាំចូលដូងប្រេងច្រើនជាងគេក្នុងពិភពលោក។ កាលពីខែមករាទីក្រុងញូវដេលីបានកាត់បន្ថយពន្ធនាំចូលលើការនាំចេញប្រេងដូងចម្រាញ់ពី ៥០ ទៅ ៥៤ ភាគរយ ប៉ុន្តែការនាំចេញរបស់ម៉ាឡេស៊ីទាក់ទាញពន្ធ ៤៥ ភាគរយ ដោយសារតែកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយដែលបានចុះហត្ថលេខាដោយប្រទេសទាំងពីរកាលពីជិតមួយទសវត្សរ៍មុន។

អត្ថប្រយោជន៍កាតព្វកិច្ចបានជួយឲ្យម៉ាឡេស៊ីបង្កើនចំណែកទីផ្សាររបស់ខ្លួន ក្នុងការនាំចេញដូចប្រេងទៅកាន់ប្រទេសឥណ្ឌាប្រមាណ ៥២% នៅពាក់កណ្តាលទី១ ឆ្នាំ ២០១៩ នេះ បើតាមការលើកឡើងរបស់ Mohd Bakke Salleh ប្រធានក្រុមប្រឹក្សាភិបាលប្រេងដូងម៉ាឡេស៊ី (MPOB) ថ្លែងនៅក្រៅសន្និសីទមួយក្នុងទីក្រុងមុមបៃ។ ការនាំចូលប្រេងដូងរបស់ឥណ្ឌាពីប្រទេសម៉ាឡេស៊ីបានកើនឡើងដល់ ២.៥៩ លានតោននៅឆមាសទីមួយធៀបនឹងចំនួន ១.៣៩ លានតោនបើគិតក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះជាការបង្ហាញទិន្នន័យពីក្រុមប្រឹក្សាភិបាលប្រេងដូងម៉ាឡេស៊ី MPOB។

ដោយឡែកប្រទេសឥណ្ឌូនេស៊ី ធ្លាប់បានស្នើឲ្យឥណ្ឌាទម្លាក់អត្រាពន្ធនាំចូលលើដូងប្រេងដែលបានចម្រាញ់មកនៅត្រឹម ៤៥% នៅពេលដែលចំណែកទីផ្សាររបស់ប្រទេសឥណ្ឌូនេស៊ីធ្លាក់ទាបជាងប្រទេសម៉ាឡេស៊ី។ ឥណ្ឌាកំណត់ការនាំចូលប្រេងដូងពីឥណ្ឌូនេស៊ីនិងម៉ាឡេស៊ីជាចម្បង បន្ទាប់មកគឺប្រទេសអាហ្សង់ទីននិងប្រេស៊ីល។ ក្រៅពីនេះឥណ្ឌាក៏បានទិញផ្កាឈូករ័ត្នពីប្រទេសអ៊ុយក្រែន និងរុស្សី និងប្រេងកាណូឡាពីប្រទេសកាណាដា៕

ដោយ៖ យ៉ាយ៉ា

 

X
5s