មិនធម្មតា! ភ្នំពេញ​ជាប់​ជា​ក្រុង​ល្អ​បំផុត​ក្នុងការ​វិនិយោគ​អចលនទ្រព្យក្នុងចំណោម​ទីក្រុង​​៥​នៅ​អាស៊ី​



ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា បាន​ជាប់​ជា​ទីក្រុង​ដែល​ល្អ​បំផុត​ក្នុង​ចំណោម​ទី​ក្រុង​ចំនួន​៥​នៅ​ក្នុង​តំបន់​អាស៊ី​ សម្រាប់​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ព្រោះ​ជា​ទីក្រុង​ដែល​មាន​សន្ទុះ​រីកចម្រើន​លើ​វិស័យ​សេដ្ឋកិច្ច ប្រជាជន និង​សំណង់។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន INVEST INSIAN កាល​ពី​ពេល​ថ្មីៗ​នេះ។

តាម​ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ទីក្រុង​ភ្នំពេញ​បាន​គឺ​ជា​ទីក្រុង​ដែល​មាន​សន្ទុះ​រីកចម្រើន​បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ លើ​វិស័យ​សេដ្ឋកិច្ច សំណង់​ ទេសចរណ៍ ជា​ពិសេស​អត្រា​កំណើត​មាន​សុភាព​ល្អ​នៃ​ប្រជាជន​បច្ចុប្បន្ន ដែល​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​មាន​ប្រមាណ ២លាន​នាក់ ហើយ​ចំនួន​នេះ​នឹង​បន្ត​កើន​ឡើង​ទ្វេដង​នៅ​ឆ្នាំ​២០៣០។ 

បើ​ទោះ​បី​ជា​ទីក្រុង​ភ្នំពេញ​មាន​សក្ដានុពល​យ៉ាង​នេះ​ក្ដី ក៏​តម្លៃ​នៃ​អចលនទ្រព្យ​នៅ​ទាប​ជាង​បណ្ដា​ទីក្រុង​មួយ​ចំនួន​ដែល​នៅ​ជិត​ខាង ពោល​គឺ​តម្លៃ​១០០០​ដុល្លារ​អាមេរិក ក្នុង​មួយ​ម៉ែត្រការ៉េ គិត​ជា​មធ្យម​។ ដោយ​ឡែក​តម្លៃ​អចលនទ្រព្យ​សម្រាប់​ទីក្រុង​ជិតខាង​ដូច​ជា Jakarta និង​ទីក្រុង​ហាន់ណូយ​ជា​ដើម​មាន​តម្លៃ​លើស​ពី ៤០០០ ដុល្លារ​អាមេរិក​ក្នុង​មួយ​គីឡូម៉ែត្រ​ការ៉េ បើ​ប្រៀបធៀប​នឹង​ទីក្រុង​ភ្នំពេញ។

គួរ​បញ្ជាក់​ថា បណ្ដា​ទីក្រុង​ទាំង​៥​ដែល​ជាប់​ជា​ទីក្រុង​ល្អ​បំផុត​ក្នុង​តំបន់​អាស៊ី​ក្នុង​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ​រួម​មាន ទី​ក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា ទីក្រុង​បាងកក​ប្រទេស​ថៃ ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ទីក្រុង​កូឡាឡាំពួរ​ប្រទេស​ម៉ាឡេស៊ី៕

ប្រភព៖ Property