ឱកាស​ការងារ​ជាង​៤​ពាន់​កន្លែង​ពី​គម្រោង​រោងចក្រ​ចំនួន​៣​បន្ថែម​ទៀត​ដែល​CDC បាន​អនុម័ត​



គម្រោង​រោងចក្រ​ចំនួន​៣​រួម​មាន រោងចក្រ​ផលិត​ស្បែក​ជើង រោងចក្រ​ផលិត​កាបូប និង​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ សរុប​ទុន​វិនិយោគ​ចំនួន ១២លាន​ដុល្លារ​អាមេរិក ព្រម​ទាំង​អាច​បង្កើត​ឱកាស​ការងារ​ដល់​ពលរដ្ឋ​រហូត​ដល់​ ៤,១៩៤​កន្លែង ត្រូវ​បាន​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ។

ក្រុមហ៊ុន  “EASTCROWN FOOTWEAR INDUSTRY CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ ភូមិ​ទួលរកា សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ៤លានដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៥២៩​កន្លែង។

ក្រុមហ៊ុន “QY BAG & LUGGAGE (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ ភូមិ​កន្ទោកជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ៣,២លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.០៧០​កន្លែង។

ក្រុមហ៊ុន “PRISTINE TEXTILE (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ និង​ចាក់​សំលៀកបំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​អគារ​លេខ៩ ភូមិ​ព្រៃខ្វាវ ឃុំ​រកាកោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ ៤,៨លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៥៩៥​កន្លែង៕

ដោយ​៖ ជួប ស្រីរ័ត្ន