តើប្រទេសណាខ្លះដែលមានចំនួនអ្នកប្រើប្រាស់អ៊ិនធឺណិតច្រើនជាងគេ?​



ក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងមកនេះ ចំនួននៃអ្នកប្រើប្រាស់អ៊ិនធឺណិតសកលបានកើនឡើងយ៉ាងគួរឲ្យកត់សម្គាល់។ ជាការពិត ប្រទេសនីស៊ែរីយ៉ា និងប្រទេសបង់ក្លាដេស ឃើញថាមានកំណើនអ្នកប្រើប្រាស់អ៊ិនធឺណិតរហូតដល់ទៅ ៤០ ០០០ភាគរយ។ បើទោះបីយ៉ាងណាក៏ដោយ ក្នុងករណីជាច្រើន ជាមួយនឹងការអភិវឌ្ឍបច្ចេកវិទ្យានិងវិស័យសេដ្ឋកិច្ច នៅតែឃើញថាចំនួនប្រជាជននៅក្នុងប្រទេសដែលមានការកើនឡើងនៃចំនួនអ្នកប្រើប្រាស់អ៊ិនធឺណិតស្ថិតនៅក្រោមបន្ទាប់នៃភាពក្រីក្រនៅឡើយ។ តើប្រទេសណាខ្លះដែលមានចំនួនអ្នកប្រើប្រាស់អ៊ិនធឺណិតច្រើនជាងគេ?

១) ប្រទេសចិន៖ ចិនជាប្រទេសដែលមានចំនួនអ្នកប្រើប្រាស់អ៊ិនធឺណិតច្រើនជាងគេរហូតដល់ទៅជាង ៧៤៦លាននាក់។ កំណើននេះមានចំនួនទ្វេដងក្នុងរយៈពេលមួយទសវត្សនរ៍កន្លងមក។ ការកើនឡើងដែលក្នុងចំណោមចំនួនអ្នកប្រើប្រាស់អ៊ិនធឺណិតតាមទូរស័ព្ទដៃ ដែលមានការពេញនិយមសម្រាប់ប្រជាជនចិន។

២) ប្រទេសឥណ្ឌា៖ ឥណ្ឌាមានចំនួនប្រជាជនធំលំដាប់លេខ២បន្ទាប់ពីបងធំអាស៊ី ចិន។ ប្រជាជនចំនួន ៦៩៩លាននាក់ប្រើប្រាស់អ៊ិនធឺណិត ដោយភាគច្រើនជាប្រជាជនរស់នៅក្នុងតំបន់ទីក្រុង។ ដូចចិនដែរ ប្រជាជនភាគច្រើនប្រើប្រាស់ទូរស័ព្ទដៃដើម្បីប្រើប្រាស់អ៊ិនធឺណិត។ 

៣) សហរដ្ឋអាមេរិក៖ អាមេរិកមានចំនួនអ្នកប្រើប្រាស់អ៊ិនធឺណិតរហូតដល់ទៅ ២៤៥លាននាក់ ដែលស្មើនឹង៨០ភាគរយនៃចំនួនប្រជាជនសរុប។ 

៤) ប្រទេសប្រេស៊ីល៖ ប្រេស៊ីលមានចំនួនអ្នកប្រើប្រាស់អ៊ិនធឺណិត ១២៣លាននាក់ ដែលធ្វើឲ្យប្រទេសនេះជាប់ចំណាត់ថ្នាក់លេខ៤លើពិភពលោក។ មិនត្រឹមតែមានប្រជាជនប្រើប្រាស់អ៊ិនធឺណិតច្រើននោះទេ ប្រេស៊ីលក៏ជាប្រទេសដែលមានអ្នកប្រើប្រាស់ចំណាយពេលច្រើនម៉ោងទៅលើអ៊ិនធឺណិតផងដែរ ដោយភាគច្រើននៃពួកគេចូលចិត្តប្រើប្រាស់ហ្វេសបុក (Facebook)។

៥) ប្រទេសជប៉ុន៖ ជប៉ុនជាប់ចំណាត់ថ្នាក់លេខ៥ ដែលមានអ្នកប្រើប្រាស់អ៊ិនធឺណិតច្រើនជាងគេ ដែលមានចំនួនសរុប ១១៧លាននាក់។ ជប៉ុនជាប្រទេសដែលអ្នកមានអ្នកប្រើប្រាស់អ៊ិនធឺណិតដំបូងគេ ហើយក៏បានល្បឿនអ៊ិនធឺណិតលឿនជាគេចាប់តាំងពីឆ្នាំ២០០០មកម្លេះ។ 

ខាងក្រោមនេះគឺជាប្រទេសដែលមានចំនួនអ្នកប្រើប្រាស់អ៊ិនធឺណិតច្រើនជាងគេលើលោក៖

 

X
5s