រថភ្លើងទាំង​ ១០ខ្សែដែលមានល្បឿនលឿនបំផុត ក្នុងពិភពលោក​



ការវាស់ស្ទង់មតិលើល្បឿន (World Speed Survey) បានធ្វើការចាត់ចំណាត់ថ្នាក់ល្បឿនធម្យមរបស់រថភ្លើងដែលធ្វើដំណើរការក្នុងចន្លោះខែឧសភា ដល់ មិថុនាឆ្នាំ២០១៩ ដែលរួមបញ្ចូលទាំងរថភ្លើងដែលរត់ចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ដែលចាប់ពីល្បឿនជាង ១៦០គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ នេះដោយមិនរាប់បញ្ចូលរថភ្លើងដែលរត់ម្ដងក្នុងមួយសប្ដាហ៍ឬរត់តែថ្ងៃចុងសប្ដាហ៍នោះទេ។ ខាងក្រោមនេះគឺជារថភ្លើងដែលមានល្បឿនលឿនបំផុត ក្នុងពិភពលោក៖ 

១) ប្រទេសចិន៖ រថភ្លើងរត់ពី ទីក្រុងប៉េកាំង ទៅកាន់ ណានយ៉ាង មានល្បឿន ៣១៧,៧ គីឡូម៉ែត្រក្នុងមួយម៉ោង

២) ប្រទេសអ៊ីតាលី៖ រថភ្លើងរត់ពី Millan ទៅកាន់ Reggio Emillia មានល្បឿន ២៧២,៤ គីឡូម៉ែត្រក្នុងមួយម៉ោង

៣) ប្រទេសបារាំង៖ រថភ្លើងរត់ពី Milano Rogoredo ទៅកាន់ Lorraine មានល្បឿន ២៧១,៨ គីឡូម៉ែត្រក្នុងមួយម៉ោង

៤) ប្រទេសជប៉ុន៖ រថភ្លើងរត់ពី Omiya ទៅកាន់ Sendai មានល្បឿន ២៦៧,៤ គីឡូម៉ែត្រក្នុងមួយម៉ោង

៥) ប្រទេសអេស្បាញ៖ រថភ្លើងរត់ពី Zaragoza Delicias ទៅកាន់ Guadalajara-Yebes មានល្បឿន ២៥៩,៦ គីឡូម៉ែត្រក្នុងមួយម៉ោង

៦) តៃវ៉ាន់៖ រថភ្លើងរត់ពី Zuoying ទៅកាន់ Taichung មានល្បឿន ២៥៦,៤ គីឡូម៉ែត្រក្នុងមួយម៉ោង

៧) ប្រទេសអាល្លឺម៉ង់៖ រថភ្លើងរត់ពី Frankfurt Flughafen ទៅកាន់ Siegburg/Bonn មានល្បឿន ២៣៨,៨ គីឡូម៉ែត្រក្នុងមួយម៉ោង

៨) ប្រទេសម៉ារ៉ុក៖ រថភ្លើងរត់ពី Kénitra ទៅកាន់ Tanger មានល្បឿន ២៣២,៧ គីឡូម៉ែត្រក្នុងមួយម៉ោង

៩) ប្រទេសកូរ៉េខាងត្បូង៖ រថភ្លើងរត់ពី Gwangmyeong ទៅកាន់ Chonan Asan មានល្បឿន ២២២ គីឡូម៉ែត្រក្នុងមួយម៉ោង

១០) អន្តរជាតិ៖ រថភ្លើងរត់ពី Brussels ទៅកាន់ Paris មានល្បឿន ២២៩,៥ គីឡូម៉ែត្រក្នុងមួយម៉ោង៕

ដោយ៖ លង់ វណ្ណៈ

 

 

 

 

X
5s