តោះ!​ មកមើលសកម្មភាពរបស់ស្រ្តីវ័យក្មេងដែលបានចូលរួមវគ្គតំរង់ទិសនៃកម្មវិធី Be Your Own Hero!​



ទាំងអស់នេះជាផ្ទាំងសកម្មភាពនៃការចូលរួមរបស់ស្រ្តីវ័យក្មេងនេះបានបង្ហាញពីមហិច្ឆតាយ៉ាងមោះមុតក្នុងការចូលរួមដើម្បីបានឈានទៅរកការផ្លាស់ប្តូរដើម្បីប្រែខ្លួនពីមនុស្សស្រីធម្មតាទៅជាស្រ្តីដែលមានភាពក្លាហានជាងមុន រួមទាំងបង្កើននូវទំនាក់ទំនងជាមួយនឹងស្រ្តីដូចគ្នាផងដែរ។ ពេលវេលាកាន់តែធ្វើដំណើរទៅមុខពីមួយថ្ងៃៗ ហើយការរស់នៅក្នុងសង្គមកាន់តែមានការប្រែប្រួលកាន់តែខ្ពស់ ។ សង្គមពិតជាត្រូវការស្រ្តីដែលមានកម្លាំងមោះមុតនៅក្នុងការរួមចំណែកជួយសង្គមដើម្បីលើកមុខមាត់ដល់សង្គមជាតិផងដែរ ។

ការសិក្សានៅសតវត្សទី ២១ គឺមិនមែនគ្រាន់តែជាការត្រឹមតែសិក្សានៅឯសាលាពីសំណាក់លោកគ្រូ អ្នកគ្រូប៉ុណ្ណោះទេ តែជាការសិក្សាដែលតម្រូវអោយមានការស្វែងយល់ដោយខ្លួនឯងតាមរយៈការស្រាវជ្រាវពីអ្វីដែលនៅជុំវិញខ្លួន ។ នៅក្នុងការធ្វើដំណើរនៅក្នុងជីវិតទៅកាន់ភាពជោគជ័យរបស់ខ្លួន វាតែងតែមានបញ្ហាជាច្រើនដែលត្រូវជួបនិងធ្វើការដោះស្រាយ តែពេលខ្លះយើងមានអារម្មណ៍ថាវាពិតជាពិបាកដោយសារតែយើងមិនធ្លាប់ជួបប្រទះវាពីមុនមក ហេតុនេះយើងពិតជាត្រូវការកម្លាំងចិត្ត និងដំណោះស្រាយពីអ្នកដែលធ្លាប់មានបទពិសោធន៍ជាងយើងជាក់ជាមិនខាន ។

ទាំងនេះហើយដែលជាមូលហេតុដែលក្លឹបស្ត្រីនេះបានបង្កើតឡើងដើម្បីជំរុញការលើកទឹកចិត្តចំពោះស្រ្តីដែលត្រូវការអ្នកនាំផ្លូវ ចែករំលែកបទពិសោធន៍ ដោយចៀសវាងការវង្វេងនៅក្នុងដំណើរជីវិតមួយនេះ ។ យើងពិតជាមានការកោតសរសើរនិងមានការអរគុណយ៉ាងខ្លាំងចំពោះសំណាក់ស្រ្តីដែលបានចូលរួមក្នុងកម្មវិធីតម្រង់ទិសនេះ។ សម្រាប់សំណាក់ស្ត្រីដែលមិនទាន់បានដាក់ពាក្យចូលរួម សូមធ្វើការរង់ចាំនៅរដូវកាលបន្ទាប់កុំបីអាក់ខានឡើយ ។ ស្រលាញ់ភាពជាស្ត្រី កុំភ្លេចព្យាយាមតាមដានពត៌មានបន្ថែមតាមរយៈទំព័រហ្វេសប៊ូក Be Your Own Hero ទាំងអស់គ្នា ។

X
5s