Ronaldo៖ ខ្ញុំមិនចង់ធ្វើអ្នកខ្សោយក្នុងចំណោមអ្នកខ្លាំងទេ! ខ្ញុំចង់ធ្វើអ្នកខ្លាំងក្នុងចំណោមអ្នកខ្លាំង​



ប្រិយមិត្តប្រហែលជាធ្លាប់បានដឹងខ្លះៗពីប្រវត្តិអតីតកាលរបស់កីឡាករ Cristiano Ronaldo។ ទម្រាំតែមានកេរ្តិ៍ឈ្មោះល្បីល្បាញក្លាយជាកីឡាករលំដាប់ពិភពលោកដូចពេលនេះ តារាបាល់ទាត់សញ្ជាតិព័រទុយហ្គាល់វ័យ ៣៣ ឆ្នាំរូបនេះបានឆ្លងកាត់ខ្សែជីវិតជូរចត់ និងជំងឺបេះដូង និងការមើលងាយពីអ្នកដទៃយ៉ាងច្រើនកាលពីនៅវ័យកុមារភាព។ ក៏ប៉ុន្តែទាំងនេះមិនបានបង្អាក់ក្តីសុបិនរបស់ខ្លួនឡើយ។

ដូចដែលកីឡាកររូបនេះធ្លាប់និយាយថា ការលះបង់ប្ដេជ្ញាចិត្ត ការខិតខំប្រឹងប្រែងគ្រប់ពេលវេលា និងភាពជឿជាក់ ធ្វើឲ្យខ្លួនមានអ្វីៗគ្រប់បែបយ៉ាងដូចថ្ងៃនេះ។ ភាពជោគជ័យរបស់កីឡាករដ៏មានឥទ្ធិពលខាងលើបានធ្វើឲ្យពិភពលោកមិនអាចរំលងបាន ហើយបានផ្តល់ភាពជាគំរូមួយដែលបញ្ជាក់ថា ការខិតខំប្រឹងប្រែងពិតជាទទួលបានជោគជ័យក្នុងជីវិត។

ខាងក្រោមនេះ អ្នកនឹងបានស្វែងយល់ពីសម្រង់សម្តីសំខាន់ៗដ៏មានតម្លៃរបស់កីឡាកររូបនេះ៖ 
១.យើងមិនចង់និយាយពីក្តីស្រមៃរបស់យើងឲ្យពួកគេស្ដាប់ទេ! យើងចង់បង្ហាញឲ្យពួកគេបានឃើញ!
២.ការស្រលាញ់របស់អ្នកបានធ្វើឲ្យខ្ញុំកាន់តែរឹងមាំ ហើយការស្អប់ខ្ពើមរបស់អ្នកក៏មិនអាចបង្អាក់ដំណើររបស់ខ្ញុំបានដែរ!
៣.ចង់បានលទ្ធផលល្អបំផុត អ្នកចាំបាច់ត្រូវតែធ្វើឲ្យបានល្អបំផុត!
៤.បើអ្នកគិតថា ខ្លួនឯងជាមនុស្សល្អឥតខ្ចោះរួចហើយ អ្នកគ្មានឱកាសកែប្រែខ្លួនឯងឲ្យល្អឥតខ្ចោះនោះឡើយ!
៥.សម្រាប់ខ្ញុំ ភាពអស្ចារ្យបំផុតមានន័យថា ខ្ញុំអាចលេងនៅប្រទេសផ្សេងៗ និងឈ្នះពានផ្សេងៗគ្នា!
៦.ខ្ញុំនៅតែចងចាំនៅពេលដែលគ្រូរបស់ខ្ញុំម្នាក់បាននិយាយថា បាល់ទាត់មិនអាចជួយឲ្យខ្ញុំមានបាយហូបគ្រប់គ្រាន់ទេ!
១០.បំណងប្រាថ្នារបស់ខ្ញុំ គឺចង់ធ្វើជាកីឡាករល្អបំផុតមួយនៅក្នុងចំណោមកីឡាករល្បីៗក្នុងប្រវត្តិសាស្ត្រ!
១១.ការលះបង់ប្ដេជ្ញាចិត្ត ការខិតខំប្រឹងប្រែងគ្រប់ពេលវេលា និងភាពជឿជាក់ ធ្វើឲ្យខ្ញុំមានអ្វីៗដូចថ្ងៃនេះ!
១២.ខ្ញុំដឹងថា ខ្ញុំជាកីឡាករអាជីពម្នាក់! ខ្ញុំដឹងថា គ្មានកីឡាករណាប្រឹងប្រែងជាងខ្ញុំនោះទេ ហើយក៏គ្មានអ្វីមកផ្លាស់ប្តូរខ្ញុំបានទោះបីជាស្ថិតនៅ ក្នុងកាលៈទេសៈបែបណាក៏ដោយ!
១៣.យើងម្នាក់ៗ គួរតែប្រឹងប្រែងបង្កើតភាពអស្ចារ្យឲ្យបានច្រើនបំផុតទើបជីវិតយើងមានន័យ!
១៤.ខ្ញុំចង់ធ្វើអ្នកខ្លាំងនៅក្នុងចំណោមអ្នកខ្សោយឡើយ ហើយខ្ញុំក៏មិនចង់ធ្វើអ្នកខ្សោយក្នុងចំណោមអ្នកខ្លាំងដែរ! ខ្ញុំចង់ធ្វើអ្នកខ្លាំងក្នុងចំណោមអ្នកខ្លាំង!
១៥.ពួកគេប្រហែលស្អប់ខ្ញុំដោយសារតែខ្ញុំល្អពេក!
១៦.ទេពកោសល្យដែលគ្មានការខិតខំប្រឹងប្រែង គឺគ្មានន័យទេ!
១៧.ជ័យជំនះ គឺជាអ្វីដែលខ្ញុំស្រេកឃ្លានចង់បានបំផុត! នេះជារឿងធម្មតាសម្រាប់ខ្ញុំ!
១៨.ខ្ញុំមិនដែលខ្វល់ខ្វាយទៅនឹងមនុស្សដែលស្អប់ខ្ញុំទេ ពីព្រោះពួកគេកាន់តែធ្វើឲ្យខ្ញុំរឹងមាំឡើង!

ប្រភព៖ addicted2success

 

X
5s