លោក លន់ បូរី CEO ក្រុមហ៊ុន 3G Agent៖ គោលការណ៍ ៧ ចំណុចធ្វើឲ្យអាជីវកម្មរបស់អ្នកមាននិរន្តរភាព​



មនុស្សយើងភាគច្រើនគិតចង់ចាប់ផ្តើមអាជីវកម្មដោយខ្លួនឯងនៅថ្ងៃណាមួយ ប៉ុន្តែការចាប់ផ្តើមអាជីវកម្មពិតជាពិបាក ហើយការធ្វើឲ្យអាជីវកម្មមាននិរន្តរភាពវារិតតែពិបាកខ្លាំងទៅទៀត។ ឆ្លៀតឱកាសដ៏នេះផងដែរលោក លន់ បូរី នាយកប្រតិបត្តិរបស់ក្រុមហ៊ុន 3G Agent Co., Ltd បានចូលរួមចែករំលែកពីគោលការណ៍ ៧ ចំណុចដែលធើ្វឲ្យអាជីវកម្មរបស់លោកអ្នកមាននិរន្តរភាព។ 


១) ជ្រើសរើស និងថែរក្សាក្រុមរបស់អ្នកឲ្យបានល្អ

ប្រសិនបើលោកអ្នកគ្មានក្រុមដែលល្អ និងមានផលិតភាពនោះទេ អ្នកមិនអាចរីកចម្រើនបាននោះទេ ហើយវាពិតជាធ្វើឱ្យមានការលំបាកក្នុងការទ្រទ្រង់សន្ទុះនៃការរីកចម្រើនអាជីវកម្មរបស់អ្នក។ ការធើ្វអាជីវកម្ម គឺសំដៅលើធនធានមនុស្ស ហើយបើគ្មានមនុស្សែដលពូកែនោះទេ អាជីវកម្មមួយមិនអាចលូតលាស់ និងចាស់ទុំបានឡើយ។ 

២) កំណត់គោលដៅអតិថិជនឲ្យបានច្បាស់

អាជីវកម្មមួយរីកចំរើនទៅបាន គឺដោយសារមានអតិថិជនចូលរួមបន្តគាំទ្រ ដូចេ្នះលោកអ្នកត្រូវកំណត់អតិថិជនគោលដៅឲ្យបានត្រឹមត្រូវ។ លោកអ្នកត្រូវធើ្វការស្រាវជ្រាវឲ្យបានច្បាស់លាស់ ថាតើប្រភេទសេវាកម្ម រឺក៏ផលិតផលណាដែលអាចចូលរួមដោះស្រាយបញ្ហាអតិថិជនបាន ដើម្បីឲ្យឆ្លើយតបទៅនឹងស្ថានភាពទីផ្សារប្រកួតប្រជែងជាក់ស្តែង។

៣) មានភាពជាថ្នាក់ដឹកនាំខ្លាំងពូកែ

អាជីវកម្មដែលអាចជោគជ័យទៅបាន គឹអាស្រ័យទៅលើថ្នាក់ដឹកនាំ ហើយថ្នាក់ដឹកនាំដែលពូកែម្នាក់ គឺជាអ្នកធ្វើសេចក្តីសម្រេចចិត្តដ៏ល្អ ហើយមានចក្ខុវិស័យវែងឆ្ងាយ មើលឃើញឱកាសល្អ គ្រប់ពេលវេលាសំខាន់ៗ។ ប្រាកដណាស់ដើម្បីបន្តរីកចម្រើន ម្ចាស់អាជីវកម្មត្រូវតែក្លាយជាអ្នកដឹកនាំខ្លាំងពូកែ សម្រាប់រាល់ដំណាក់កាលនីមួយៗនៃការរីកចម្រើន។ ហើយដោយសារតម្រូវការរបស់ក្រុមហ៊ុន ត្រូវការផ្លាស់ប្តូរនៅដំណាក់កាលនីមួយៗ។

៤) ប្រសិទ្ធភាពនៃការគ្រប់គ្រងប្រតិបត្តិការ

ប្រសិទ្ធភាពនៃការគ្រប់គ្រងប្រតិបត្តិការ ជំរុញឱ្យមានការចំណាយមានប្រសិទ្ធិភាពខ្ពស់ ត្រូវគោលដៅ និងបង្កប់ផ្នត់គំនិតនៅក្នុងវប្បធម៌ការងារ ដែលធ្វើឱ្យក្រុមការងារ យល់ច្បាស់ពីការចូលរួមចំណែកក្នុងការជួយកាត់បន្ថយចំណាយណាដែលមិនចំបាច់។ ការធើ្វបែបនេះ អាចជួយធានាថាសកម្មភាពនៅក្នុងស្ថាប័នរបស់យើង គឺស្របតាមតម្រូវការរបស់អាជីវកម្មដើម្បីបង្កើតនិងទ្រទ្រង់កំណើនជានិរន្តរ៍។

៥) កំណត់យុទ្ធស្រាស្តធើ្វឲ្យប្រសើរឡើងនូវកេរ្តិ៍ឈ្មោះស្ថាប័ន

យកចិត្តទុកដាក់លើការធើ្វឲ្យប្រសើរឡើងនូវ កេរ្តិ៍ឈោ្នះអាជីវកម្មរបស់អ្នកឲ្យរីកចំរើន។ អភិវឌ្ឍវប្បធម៌ដែលចូលរួមធើ្វឲ្យអតិថិជន និងសហគមន៍របស់អ្នករីកចំរើន។ នេះគឺជាវិធីសាស្ដ្រមួយដែលមាននិរន្តរភាពក្នុងការរីកចម្រើនអាជីវកម្ម ដែលនឹងផ្តល់ផលប្រយោជន៍សម្រាប់ឆ្នាំខាងមុខ។ អ្នកត្រូវយកចិត្តទុកដាក់ទៅលើចក្ខុវិស័យ និងតម្លៃស្នូល សម្រាប់ម៉ាកយីហោរបស់អ្នកពីពេលមួយទៅពេលមួយជានិច្ច។ 

៦) យកចិត្តទុកដាក់លើដៃគូរប្រកួតប្រជែង

អ្នកត្រូវយកចិត្តទុកដាក់ លើដៃគូរប្រកួតប្រជែងរបស់អ្នក និងត្រូវព្យាយាមតាមដាននូវរាល់ការប្រែប្រួលរបស់ពួកគេ។ សំខាន់ជាងនេះទៅទៀតលោកអ្នកត្រូវតែធានាឲ្យបានថាអ្វីៗ ដែលកំពុងធ្វើគឺមានភាពខុសគ្នាពីដៃគូរប្រកួតប្រជែងរបស់អ្នក ដើម្បីធានាឲ្យបាននូវនិរន្តរភាព។

៧) ស្វែងរកឱកាសថ្មីៗជានិច្ច

លោកអ្នកត្រូវវិភាគនូវឱកាសថ្មីៗនៅក្នុងអាជីវកម្មរបស់អ្នកដោយការយល់ដឹងឲ្យបានច្បាស់ ពីកត្តាភូមិសាស្រ្ត និងមនុស្សសាស្រ្ត ជាពិសេសគឺ ត្រូវចេះវិភាគទីផ្សារក្នុងស្រុក និងបរទេសដែលជះឥទ្ធិពលដល់អាជីវកម្មរបស់លោកអ្នក។ ជាការពិតណាមានឱកាសថ្មីៗជាច្រើនដែលលោកអ្នកអាចរកបានភ្លាមៗប្រសិនបើលោកអ្នកចេះវិភាគធើ្វការវិភាគបានត្រឹមត្រូវ។

លោក លន់ បូរី គឺជាអ្នកជំនាញផ្នែកអភិវឌ្ឍន៍ធនធានមនុស្ស និងយុទ្ធសាស្រ្តអាជីវកម្ម ដែលបានជួយធើ្វក្រុមហ៊ុនជាច្រើនទទួលបានជោគជ័យរួចមកហើយ។ សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចធ្វើការទំនាក់ទំនងតាមរយៈទូរស័ព្ទ (០៩២ ១១ ៩២ ៩២) ឬ អ៊ីម៉ែល ([email protected]