គោលការណ៍៧ចំណុចដើម្បីក្លាយខ្លួនជាអ្នកដឹកនាំប្រកបដោយសមត្ថភាព (7 Principles to Become A Better Leader)​



តើបុគ្គលគ្រប់រូបសុទ្ធតែអាចក្លាយខ្លួនជាអ្នកដឹកនាំមែនទេ? ឬក៏ តើបុគ្គលគ្រប់រូបសុទ្ធតែអាចក្លាយខ្លួនជាអ្នកដឹកនាំល្អមែនទេ? មិនថាចម្លើយរបស់អ្នក ជាអ្វីទេនោះទេ ភាពជាអ្នកដឹកនាំគឺមានសារៈសំខាន់សម្រាប់ជីវិតនិងអាជីវកម្មរបស់អ្នកខ្លាំងណាស់។ កម្រិតនៃការរីកចម្រើននៃអាជីវកម្ម និងជីវិតរបស់អ្នកគឺពឹងផ្អែកលើមូលដ្ឋានគ្រឹះនៃការដឹកនាំរបស់អ្នកបានល្អប៉ុណ្ណា។

Can you all become a leader? Or can you become a better leader? No matter your answer is, leadership is significant for our life and business. A level of our business and life growth depend on how good your leadership fundamental is. 

អ្នកដឹកនាំល្អអាចគ្រប់គ្រង និងដឹកនាំក្រុមរបស់គាត់ឲ្យឆ្ពោះទៅរកគោលដៅជោគជ័យបាន។ បន្ទាប់ពីត្រឡប់មកពី រដ្ឋផ្លរីដា សហរដ្ឋអាមេរិកវិញ លោក លន់ បូរី បានទទួលងារជាគ្រូបង្វឹកភាពជាអ្នកដឹកនាំលំដាប់ពិភពពី លោកបណ្ឌិត John C. Maxwell ដែលបានបណ្តុះបណ្តាល និងអភិវឌ្ឍមេដឹកនាំចំនួន៦លាននាក់នៅក្នុង ១៤០ប្រទេសទូទាំងពិភពលោក។ ក្នុងន័យនេះ លោកនឹងចែករំលែកបទពិសោធន៍ជាស្តែងនូវគោលការណ៍ ៧ចំណុចដើម្បីក្លាយជាអ្នកដឹកនាំខ្លាំងពូកែ ដូចខាងក្រោម៖

Good leader could successfully manage and lead his teams toward successful goals. After returning home from Orlando, Florida, USA, Mr. Lun Borey is certified as World-Class Leadership Coach from Dr. John C. Maxwell who has trained and  developed 6 million leaders in 140 countries worldwide. In this regard, Mr. Lun Borey would like to share 7 principles to become a better leader. 

ចំណុចទី១៖ ដឹកនាំដោយផ្តល់ឧទាហរណ៍ជាក់ស្តែង

 1. Lead by example

វិន័យមានន័យថាយើងធ្វើអ្វីដែលអ្នកនិយាយ ក្នុងនាមជាអ្នកដឹកនាំល្អគឺជាអ្នកដែលដឹកនាំដោយផ្លល់គំរូ និងធ្វើអ្វីដែលអ្នករំពឹងថាមនុស្សគ្រប់គ្នាត្រូវធ្វើ។ ប្រសិនបើយើងរំពឹងថាក្រុមរបស់អ្នកជាបុគ្គលិកដែលខិតខំប្រឹងប្រែង និងឆ្លាតវៃក្នុងការងារ នោះអ្នកក៏ត្រូវតែជាមនុស្សដូចពួកគេផងដែរ។ តាមរយៈការអនុវត្តអ្វីដែលអ្នកធើ្វ នោះអ្នកនឹងទទួលបានការគោរព និងភាពស្មោះត្រង់ពីក្រុមការងាររបស់អ្នកជាមិនខាន។

Discipline means do what you say; a good leader is one who leads by examples and does what he/she expects everyone else to do. If you expect our team to be hard and smart employees then you have to be a hard and smart leader too. By practicing what we preach, we earn respect and loyalty from our teams. 

ចំណុចទី២៖ មានភាពទទួលខុសត្រូវខ្ពស់

2. Take responsibility

ជំនួសឱ្យការចង្អុលម្រាមដៃ និងបន្ទោសអ្នកដទៃនៅពេលមានអ្វីខុស អ្នកដឹកនាំល្អត្រូវទទួលខុសត្រូវទាំងស្រុងចំពោះសកម្មភាពរបស់ក្រុមការងារ និងផលវិបាករបស់ពួកគេ។ ដោយមានឆន្ទៈក្នុងការទទួលខុសត្រូវយើងបង្ហាញថា យើងពិតជាសមនឹងទទួលបានការទុកចិត្ត និងការគោរពពីបុគ្គលិក។

Instead of pointing you fingers and put the blame on others when things go wrong, a good leader takes full responsibility for the team's actions and their consequences. By being willing to take responsibility, you prove that you're worthy of trust and respect.

ចំណុចទី៣៖ មានជំនាញទំនាក់ទំនងពូកែ

3. Be a master of communication

ក្នុងនាមជាអ្នកដឹកនាំចាំបាច់ត្រូវនិយាយ និងបញ្ជូនព័ត៌មាន ក៏ដូចជាទិន្នន័យសំខាន់ៗជារៀងរាល់ថ្ងៃ ដូច្នេះការមានជំនាញទំនាក់ទំនងល្អគឺជារឿងសំខាន់ណាស់ ដើម្បីក្លាយជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាព។ ទោះយ៉ាងណាការប្រាស្រ័យទាក់ទងមិនគ្រាន់តែជា ការបង្ហាញនូវអ្វីដែលអ្នកចង់និយាយប៉ុណ្ណោះទេ វាថែមទាំងសំដៅលើការដែលអ្នកអាចស្តាប់អ្នកដទៃយ៉ាងត្រឹមត្រូវផងដែរ។ អ្នកដឹកនាំល្អមិនត្រឹមតែបង្ហាញពីគំនិត និងយុទ្ធសាស្ត្ររបស់ពួកគេបានល្អ និងច្បាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចស្តាប់យោបល់ត្រលប់របស់អ្នកដទៃ ដោយបើកចំហរ។

As leader needs to talk and convey important information and data daily, so having excellent communication skills are important to become an effective leader. However, not only is communication about expressing what we want to happen but also it's about being able to truly listen to others. A good leader not only expresses his/her ideas and strategies persuasively and clearly but also truly listens to feedback with an open mind.

ចំណុចទី៤៖ ផ្តោតលើលទ្ធផល

4. Be result-oriented

អ្នកដឹកនាំល្អផ្តោតលើលទ្ធផល។ ជំនួសឱ្យការព្រួយបារម្ភ និងការត្អូញត្អែរអំពីបញ្ហា ពួកគេផ្តោតលើគោលបំណង ហើយបន្ទាប់មកបង្វែរ បញ្ហាឲ្យទៅជាការបង្កើតផែនការ និងយុទ្ធសាស្ត្រដើម្បីសម្រេចគោលបំណងបាន។ មេដឹកនាំដែលមានប្រសិទ្ធិភាព កំនត់អាទិភាពការងារច្បាស់លាស់ ដូច្នេះពួកគេអាចសំរេចបានការងារដែលសំខាន់ៗ។

Good leaders focus on the end-results. Instead of worrying and complaining about issues, they focus on objectives and then turn their energies toward creating a plan and strategy to achieve those objectives. An effective leader prioritizes, so they can get the most important and urgent things done first.

ចំណុចទី៥៖ បណ្តុះបណ្តាលក្រុមការងារ

5. Develop strong teams

អ្នកដឹកនាំដែលមានប្រសិទ្ធិភាពអាចបណ្តុះបណ្តាលធនធានមនុស្ស និងបង្កើតក្រុមការងារឲ្យខ្លាំងដែលផ្តល់ផលប្រយោជន៍ដល់មនុស្សគ្រប់គ្នា។ ពួកគេអាចធ្វើបានព្រោះពួកគេយកចិត្តទុកដាក់លើចំណុចខ្លាំង និងចំណុចខ្សោយរបស់ក្រុមទាំងមូល ក៏ដូចជាសមាជិកក្រុមនីមួយៗ។ តាមរយៈការបណ្តុះបណ្តាលក្រុមការងារឲ្យមានផលិតភាពខ្ពស់ នោះក្រុមការងារដែលមានផលិតភាពខ្ពស់នឹងអាចអភិវឌ្ឍ និងថែរក្សាអាជីវកម្មរបស់យើងបានល្អ។

An effective leader can build people up and create a stronger team, which benefits everyone involved. They can do this because they pay attention to the strengths and weaknesses of the team as a whole, as well as those of each team member. By building productive teams, the productive teams will able to develop and take care of our business. 

ចំណុចទី៦៖ រៀបចំការប្រជុំឲ្យមានប្រសិទ្ធភាព

6. Conduct productive meeting

ការគ្រប់គ្រងពេលវេលា និងភារកិច្ចរបស់អ្នកជះឥទ្ធិពលយ៉ាងខ្លាំងដល់ផលិតភាពការងាររបស់អ្នក។ ដូច្នេះក្នុងនាមជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាព យើងត្រូវដឹងថាពេលណាត្រូវរៀបចំការប្រជុំ ឬទុកចិត្តក្រុមរបស់អ្នកឲ្យធ្វើ និងទទួលខុសត្រូវលើការងាររបស់ពួកគេ។ នៅពេលដែលមានការប្រជុំកើតឡើង អ្នកត្រូវធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត។

Our time and task management strongly impact our productivity; therefore, as an effective leader, we must know when to run meeting or trust our teams to do and take full responsibility of their job. Once meeting need to be done, we must be able to run a productive meeting that could improve our people and business goals. 

ចំណុចទី៧៖ ស្វែងរកគ្រូបង្វិកបន្ថែម

7. Find a coach

ជាថ្មីម្តងទៀតកម្រិតនៃអាជីវកម្ម និងកំណើនជីវិតរបស់អ្នកពឹងផ្អែកលើថា តើជំនាញភាពជាអ្នកដឹកនាំរបស់យើងល្អប៉ុណ្ណា។ ជារួមយើងត្រូវបន្តសិក្សារហូត។ មេដឹកនាំល្អបំផុតដឹងថាពេលណាយើងត្រូវការជំនួយហើយ ពួកគេដឹងពីកន្លែងដែលត្រូវស្វែងរកការគាំទ្រព្រោះអ្នកមិនចេះអ្វីៗគ្រប់យ៉ាងទាំងអស់នោះទេ។ ដូច្នេះការទទួលបានគ្រូបង្វឹកល្អម្នាក់ អាចជួយអ្នកចៀសវាងនូវកំហុសដែលមិនចាំបាច់។

Again, a level of our business and life growth depend on how good our leadership skills are. On the way, we need to grow non-stop. The best leaders know when they need help, and they know where to find support as they do not know everything. Therefore, getting a good coach could help us to avoid making unnecessary mistakes. 

យើងពិតជាជឿជាក់ថាគោលការណ៍ដឹកនាំទាំង៧ដែលបានលើកឡើងខាងលើ អាចជួយអ្នកឱ្យក្លាយជាអ្នកដឹកនាំល្អ។ សំខាន់ជាងនេះទៅទៀត លោកបណ្ឌិត John C. Maxwell បានបំផុសឲ្យ លោក លន់ បូរី សរសេរសៀវភៅបន្ទាប់របស់លោកដែលមានចំណងជើងថា “វិថីនៃភាពជាអ្នកដឹកនាំរបស់អ្នក” នៅក្នុងសៀវភៅថ្មីរបស់លោក លោកនឹងចែករំលែកបទពិសោធន៍ភាពជាអ្នកដឹកនាំសំខាន់ៗបន្ថែមទៀត ដើម្បីឲ្យអ្នកអាចបង្កើនផលិតភាពខ្ពស់ក្នុងជីវិតនិងអាជីវកម្ម។

We do believe that the 7 leadership principles mentioned above could help you to become a better leader. More importantly, Dr. John C. Maxwell inspired him to write his next book call “Your Leadership Journey”. Within his new book, he will share more important leadership experiences so that you could maximize our productivity in life and business.