រដ្ឋមន្រ្តីការបរទេសឥណ្ឌា៖ សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិនអាចមិនមែនជារឿងអាក្រក់ទាំងស្រុងទេ​



តាមរយៈកិច្ចសម្ភាសន៍មួយរវាងសារព័ត៌មាន Channel News Asia និងលោករដ្ឋមន្ត្រីការបរទេសឥណ្ឌា Dr S Jaishankar លោករដ្ឋមន្ត្រីបានលើកឡើងថា ដំណើរនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនកំពុងតែបន្តនេះ វាអាចនឹងមិនមែនជារឿងអាក្រក់ណាស់ណាទេ បើលទ្ធផលផ្តល់នៃការធ្វើពាណិជ្ជកម្មហាក់មានភាពយុត្តិធម៌មួយលើទីផ្សារពិភពលោក។ លោកក៏បានកត់សម្គាល់ដែរថា ប្រទេសឥណ្ឌាកំពុងមានទំនាក់ទំនងជាមួយគ្នាយ៉ាងល្អក្នុងការឈានជើងចូលទីផ្សារ (Access to market)។ 

វាហាក់មានឱនភាពពាណិជ្ជកម្មយ៉ាងខ្លាំងរវាងឥណ្ឌា និងចិនប្រមាណ ៥០ភាគរយ ហើយលោករដ្ឋមន្រ្តីក៏បានបញ្ជាក់ដែរថា "ខ្ញុំមិនប្រកែកទេថាឥណ្ឌាគ្មានឱនភាពពាណិជ្ជកម្មនោះ  ហើយឱនភាពនេះក៏ជាសញ្ញាមួយមិនល្អប៉ុន្មានដែរ"។ ពាណិជ្ជកម្មទ្វេភាគីរវាងចិន ឥណ្ឌាក្នុងឆ្នាំ ២០១៧ មានប្រមាណ ៨៤ លានដុល្លារ ប៉ុន្តែក្នុងការធ្វើពាណិជ្ជកម្មនេះជាការនាំចេញរបស់ចិនទៅកាន់ឥណ្ឌា។ នេះវាជាការឆ្លុះបញ្ចាំងមួយឲ្យឃើញពិភាពខ្វះចន្លោះមួយរបស់ឥណ្ឌា ដែលឥណ្ឌាមិនអាច access to market បានល្អដូចភាគីចិនទេព្រោះចិនហាក់មានឧត្តមភាពប្រៀបធៀបខ្លាំងជាង។ ជាឧទាហរណ៍បញ្ជាក់មួយគឺ ឧស្សាហកម្មឱសថនៅក្នុងប្រទេសឥណ្ឌាមានវិសាលភាពធំ ចំណែកអាជីវកម្មផ្នែកបច្ចេកវិទ្យាក៏ធំ ដែលអាចធ្វើឲ្យប្រទេសអភិវឌ្ឍន៍មួយចំនួនសម្លឹងមកឥណ្ឌា តែឥណ្ឌាបែរជាមិនអាចដណ្តើមយកទីផ្សារឲ្យបានទូលំទូលាយនៅប្រទេសចិនទៅវិញ នេះជាការកត់សម្គាល់របស់លោករដ្ឋមន្រ្តីការបរទេសឥណ្ឌា។ 

ប្រភពរូប៖ Business Standard

ការលើកឡើងបែបនេះរបស់លោករដ្ឋមន្ត្រីទំនងជាចង់ពង្រឹកការនាំចេញរបស់ខ្លួនបន្ថែម និងព្យាយាមក្នុងការពង្រីកទីផ្សាររបស់ខ្លួនទៅកាន់ប្រទេសមហាអំណាចសេដ្ឋកិច្ច។ លោក  Jaishankar ត្រូវបានប្រធានាធិបតី  Narendra Modi តែងតាំងឲ្យធ្វើជារដ្ឋមន្រ្តីកាលពីខែឧសភាកន្លងទៅ ហើយត្រូវបានគេស្គាល់ថាជាអ្នកចចារដ៏វាងវៃមួយរូប ដែលធ្លាប់ធ្វើជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំប្រទេសចិននិងក្រោយមកជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ពាណិជ្ជកម្មរវាងចិន និងឥណ្ឌាក្នុងរយៈពេល ៥ ខែក្នុងឆ្នាំ ២០១៩ មានការធ្លាក់ចុះអត្រា ៣.៥៩% គិតជាទឹកប្រាក់ ៣៦.៨៧ ប៊ីលានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពិឆ្នាំមុន ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានចំនួនប្រមាណ ៩៥.៥៤ ប៊ីលានដុល្លារ។ ទំនិញ (commodities) ដែលឥណ្ឌាធ្វើការនាំចេញច្រើនជាងគេក្នុងចន្លោះ ៥ ខែនេះមានសារធាតុគីមីសរីរាង្គមាន ២៣.៥៦% កប្បាស ៥០.៧៣% ប្លាស្ទិក ២៥.៤៨% ត្រី ៣៩៤.៩៧% ម៉ាស៊ីនអេឡិចត្រូនិច ៣៣.៥៤% ដែកនិងដែកថែប ៣៩.១២% កាហ្វេ តែ និងគ្រឿងទេសមួយចំនួនទៀត ៦៥៤.២២% នេះបើតាមទិន្នន័យផ្លូវការពីខាងគយ។ ការនាំចេញទំនិញដូចជាដើមធម្មជាតិត្បូងមានតម្លៃ ទង់ដែង ឥន្ធនៈរ៉ែ បានធ្លាក់ចុះរៀងគ្នា ២៩.៦៥% ៨៩,២១,៣៩,៣៨% ចាប់ពីខែមករាដល់ខែឧសភា។

ដោយឡែកការនាំចេញរបស់ចិនចូលប្រទេសឥណ្ឌាវិញ គឺទំនិញអេឡិចត្រូនិច ២៦.១២% ឧបករណ៍អគ្គិសនី សារធាតុគីមីសរីរាង្គ បាស្ទិក និងជី៕

ដោយ៖ យ៉ាយ៉ា