សឹង្ហបុរីប៉ុនប៉ងផលិតអាហារក្នុងស្រុកបន្ថែមឲ្យបាន ៣០% នៅ​ឆ្នាំ ២០៣០​ជាប្រទេសអភិវឌ្ឍន៍មួយទាំងក្នុងតំបន់ និងលំដាប់ពិភពលោក សឹង្ហបុរីកំពុងសម្លឹង និងដាក់គោលដៅក្នុងការផលិតអាហារក្នុងស្រុកដែលមានដូចជា បន្លែ ផ្លែឈើ ត្រី សាច់សត្វ ស៊ុត និងប្រភពប្រូតេអ៊ីននានាឲ្យបានកាន់តែច្រើនក្នុងឆ្នាំ ២០៣០។

ភ្នាក់ងារម្ហូបអាហារសឹង្ហបុរី  Singapore Food Agency (SFA) បានដាក់គោលដៅក្នុងការបង្កើនការផលិតម្ហូបអាហារក្នុងស្រុកនេះ ព្រោះបច្ចុប្បន្នសឹង្ហបុរីធ្វើការនាំចូលម្ហូបអាហារពីបរទេសច្រើនជាង ៨០% ទៅហើយ នេះជាប្រសាសន៍របស់លោក Masagos រដ្ឋមន្រ្តីក្រសួងបរិស្ថាននិងធនធានទឹករបស់ប្រទេសសិង្ហបុរី។ បច្ចុប្បន្នសឹង្ហបុរីកំពុងមានតម្រូវការផ្លែឈើ ៥០ ភាគរយ បន្លែ ២៥ ភាគរយ និងអាហារប្រភពប្រូតេអ៊ីន ២៥ ភាគរយ។ ដើម្បីធ្វើឲ្យគោលដៅមួយនេះអាចសម្រេចទៅបាន វិស័យកសិ-ឧស្សាហកម្មនឹងប្រើដំណោះស្រាយនៃការទទួលយកបន្ថែមនូវបច្ចេកវិទ្យាថ្មី ធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D)  ពង្រឹងភាពធន់នឹងអាកាសធាតុ។ 

សឹង្ហបុរីជាប្រទេសដែលមានការរីកលូតលាស់ខាងបច្ចេកវិទ្យាកម្រិននេះហើយ ក៏ប្រទេសនេះនៅតែទាមទារការស្រាវជ្រាវបន្ថែមដើម្បីអភិវឌ្ឍប្រទេសលើគ្រប់វិស័យ និងព្យាយាមកាត់បន្ថយចំណាយក្នុងស្រុកតាមលទ្ធភាពដែលអាចធ្វើទៅបាន។ មិនតែប៉ុណ្ណោះ សឹង្ហបុរីបាននិងកំពុងជម្រុញឲ្យប្រជាជនខ្លួនគាំទ្រផលិតផលនិងទំនិញនានាដែលផលិតនៅក្នុងស្រុកដើម្បីរក្សាបានភាពរឹងមាំនៃសេដ្ឋកិច្ចរបស់ខ្លួន៕

ដោយ៖ យ៉ាយ៉ា

 

X
5s