រៀនសូត្រពីចំណុច៤ ដើម្បីក្លាយជាភ្នាក់ងារអចលនទ្រព្យជោគជ័យ​



ការងារជាភ្នាក់ងារទិញ-លក់អចលនទ្រព្យគឺត្រូវធ្វើការងារ និងមានទំនាក់ទំនងយ៉ាង ជិតស្និទ្ធជាមួយនឹងអ្នកទិញ។ ប៉ុន្តែលើសពីនេះទៀត ក្នុងនាមជាភ្នាក់ងារអចលនទ្រព្យត្រូវដើរតួយ៉ាងសំខាន់តំណាងឲ្យផលប្រយោជន៍របស់មនុស្សភាគីអ្នកទិញ និងអ្នកលក់ ដោយធ្វើយ៉ាងណាឲ្យប្រតិបត្តិការទិញ លក់ ឬជួលដី ឬផ្ទះ រួមទាំងទ្រព្យផ្សេងៗធ្វើឡើងតាមគោលការណ៍ច្បាប់ និងត្រឹមត្រូវ។

មានក្រុមហ៊ុនស្របច្បាប់មិនមែនមានន័យថាក្រុមហ៊ុនទទួលបានជោគជ័យទេ។ ជោគជ័យទៅបានគឺត្រូវទាមទារឲ្យភ្នាក់បិទការលក់ (closed deal) បានតាមចំនួនកំណត់ណាមួយ។  នេះមានន័័យថាភ្នាក់ងារមានអ្នកទិញ អ្នកជួល ប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន ដែលនេះជាអ្វីដេលអ្នកត្រូវធ្វើឲ្យបានដើម្បីជោគជ័យ។​

ប៉ុន្តែដើម្បីការបិទការលក់ជារឿងពិបាកមួយសម្រាប់ភ្នាក់ងារ ដែលមានតែភ្នាក់ងារដែលខ្លាំង ប៉ុណ្ណោះទើបអាចក្តោបក្តាប់ទីផ្សារបានច្រើន។ 

ខាងក្រោមជាចំណុចគន្លឺះមួយចំនួន ដែលអ្នកគួរស្វែងយល់ហើយវាប្រហែលជាវាអាចជួយអ្នកឲ្យរកឃើញរូបមន្តថ្មីម្យ៉ាងដើម្បីភាពជោគជ័យរបស់អ្នក។ 

១) ផ្តោតលើជំនាញឯកទេស

បង្កើតប្រភពហិរញ្ញវត្ថុ

ផ្តោតដោយភាពច្បាស់លាស់លើជំនាញណាមួយពិតប្រាកដ វាជារូបមន្តសំខាន់ជួយសម្រួចឯកទេសនោះកាន់ខ្លាំង។ ជាភ្នាក់មួយដែលមានវិជ្ជាជីវៈមានន័យពួកគេត្រូវតែធ្វើការដោយមានឯកទេសច្បាស់លាស់បំផុត។ ជំនាញសម្រាប់ភ្នាក់ងារនៅកម្ពុជាមានបី៖ សេវាកម្មទិញលក់អចលនទ្រព្យ សេវាកម្មជួល និងការវាយតម្លៃ​។ ដូច្នេះភ្នាក់ងារត្រូវដឹងពីលទ្ធភាព និងសមត្ថភាព ផ្តោតលើឯកទេសណាមួយបានល្អបំផុត ឬអាចផ្តោតលើឯកទេសទាំងបី។ 

២) បង្កើតដែនឥទ្ធិពល

វិធីសាស្រ្តមួយនេះមានប្រសិទ្ធិភាពក្នុងការទិញលក់អចលនទ្រព្យ។ នេះផ្តោតខ្លាំងលើការកសាង ទំនាក់ទំនងឲ្យបានល្អជាមួយមនុស្សសំខាន់ៗ ឬអ្នកដែលអ្នកបានស្គាល់។  នេះក៏មានន័យថា អ្នកអាចជំរុញការលក់តាមរយៈមនុស្សដែលអ្នកបានស្គាល់ស្រាប់ ដូចជា ក្រុមគ្រួសារ មិត្តភក្តិ ដៃគូពាណិជ្ជកម្ម និងអ្នកផ្តល់សេវាកម្មផ្សេងៗ ដូចជា គ្រូបង្រៀន និងវេជ្ជបណ្ឌិតរបស់អ្នកជាដើម។

អ្នកត្រូវរក្សាទុកលេខទំនាក់ទំនងទាំងអស់ឲ្យបានល្អ និងអាចនឹងប្រើប្រាស់នៅពេលអ្នកត្រូវការ។ ទាំងនេះគឺអាចជួយឲ្យអ្នកអាចផ្សព្វផ្សាយគម្រោងលក់ផ្សេងៗ ដែលអ្នកមាននៅក្នុងដៃ ដោយគ្រាន់តែផ្ញើសារចេញតាមរយៈអុីម៉ែល ឬតាមលេខទូរស័ព្ទប៉ុណ្ណោះ។ 

៣) ប្រើប្រាស់បច្ចេកវិទ្យា

Man, Reading, Touchscreen, Blog, Digital, Tablet

នៅពេលបច្ចុប្បន្ននេះ ការធ្វើការងារជាភ្នាក់ងារអចលនទ្រព្យគឺទាមទារឲ្យចេះចាប់យកបច្ចេកវិទ្យាជា​ មកធ្វើជាប្រយោជន៍ ដែលវាជាផ្នែកមួយដ៏ចាំបាច់ និងអាចធានាបានប្រសិទ្ធិភាព និងភាពទទួលបានជោគជ័យមិនអាចប្រកែកបាន។ 

បច្ចេកវិទ្យាពេលនេះសំដៅដល់ការប្រើប្រាស់គេហទំព័រ ការគ្រប់គ្រងពត៌មានទំនាក់ទំនង ការធ្វើទីផ្សារ ការប្រើប្រាស់ App និងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអចលនទ្រព្យ CRM ជាដើម។ 

៤) កសាងកេរ្តិ៍ឈ្មោះជាភ្នាក់ងារអាជីព

ការធ្វើឲ្យខ្លួនឯងក្លាយជាភ្នាក់ងារអាជីពមានលក្ខណៈសំខាន់ណាស់ ប្រសិនបើអ្នកចង់ក្លាយ ក្រុមហ៊ុនឆ្នើមក្នុងវិស័យអចលនទ្រព្យ

  • ការរៀបចំខ្លួន៖ ការរៀបចំខ្លួនត្រូវឲ្យស្របតាមបរិយាកាសការិយាល័យការងារ ឬទីផ្សារ។ ត្រូវមានសំលៀកបំពាក់សមរម្យ (smart dress) ព្រោះនេះក៏ជាផ្នែកមួយនៃការកសាង ទំនុកចិត្តក្នុងជំហានដំបូង។ 
  • ការណាត់ជួបផ្ទាល់៖ ដើម្បីកសាងទំនុកចិត្តពីអតិថិជនកាន់តែច្រើន អ្នកត្រូវរកឱកាសជួបផ្ទាល់ ជាមួយពួកគេ។ តាមរយៈការបង្ហាញដោយផ្ទាល់របស់អ្នក អតិជិន អ្នកអាចបង្កើតឱកាសលក់បានខ្ពស់ និងមានប្រសិទ្ធភាព។ 
  • ការផ្សព្វផ្សាយ៖ ការប្រើប្រាស់ពាក្យ មិនថាសំណេរ ឬសំដីនៅក្នុងការផ្សាយពាណិជ្ជកម្ម ត្រូវមានការពិនិត្យឲ្យបានច្បាស់លាស់ ហើយត្រូវជៀសវាងកំហុសវេយ្យាករណ៍ និងអក្ខរាវិរុទ្ធ។
  • ទំនាក់ទំនងតាមទូរស័ព្ទ៖ ជួបតាមទូរស័ព្ទជាដំណាក់កាលចាប់ផ្តើម ដ៏តានតឹងមួយ មួយន័យថា បើអ្នកមិនអាចបង្ហាញអ្វីដែលច្បាស់លាស់ និងល្អបំផុតទេ នោះវាធ្វើឲ្យអ្នកបាត់បង់ឱកាស។ ដូច្នេះអ្នកត្រូវមានឥរិយាបថឲ្យបានត្រឹមត្រូវ និងមានក្តីក្លាហានផងដែរ។
  • ទំនាក់ទំនងតាមការសរសេរ៖ អ្នកនឹងត្រូវទាក់ទងជាមួយអ្នកទិញ ឬបុគ្គលផ្សេងទៀត តាមរយៈការសរសេរអ៊ីម៉ែល ឬតាមបណ្តាញណាមួយ។ ការទំនាក់ទំនងតាមរយៈការសរសេរ អ្នកត្រូវតែជៀសឲ្យបាននូវចំណុចខុសឆ្គងផ្សេងៗ ដូចជាវេយ្យករណ៍ ឬកំហុសអក្ខរាវិរុទ្ធ។
  • ការធ្វើជាភ្នាក់ងារអចលនទ្រព្យ ប្រសិនបើអ្នកមិនអាចបិទការលក់នោះទេ អ្នកនឹងមិនទទួលបានប្រាក់កម្រៃជើងសារទ។ ដូច្នេះ អ្នកត្រូវតែផ្លាស់ប្តូរឲ្យទាន់នឹងរបត់ របស់ទីផ្សារ។ ការប្រើប្រាស់យុទ្ធសាស្រ្តដោយកសាងដែនឥទ្ធិពល ការបង្កើតរូបភាពជាភ្នាក់ងារ អាជីព ផ្តោតឲ្យច្បាស់លើឯកទេស និងការប្រើប្រាស់បច្ចេកវិទ្យា អាចជួយអ្នកឲ្យទទួលបានជោគជ័យក្នុងអាជីពអចលនទ្រព្យ៕

ដៃគូសហការ៖ www.realestate.com.kh