ប្រទេសជាច្រើនកំពុងដាក់គោលដៅបំបាត់ការសាយភាយឧស្ម័នផលផ្ទះកញ្ចក់ក្នុងបរិយាកាស ខណៈប្រទេស២បានអនុវត្តហើយ​



បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងធ្វើការអស់ជាច្រើនទសវត្សរ៍ដើម្បីស្វែងរកវិធីសាស្ត្រក្នុងការប្រើប្រាស់ថាមពលដែលកកើតឡើងវិញ ខណៈដែល ៨០ភាគរយនៃពិភពលោកកំពុងប្រើប្រាស់ប្រេងដើម្បីផលិតជាថាមពលនៅឡើយ។ អ្នកវិទ្យាសាស្ត្របានយល់ព្រមក្នុងសម្រេចទៅនឹងវិបត្តិបរិយាកាស ក្នុងការសម្រេចមិនឲ្យមានផលផ្ទះកញ្ចក់ឲ្យបានលឿនបំផុតក្នុងពិភពលោក ដោយរឿងតែមួយដែលធ្វើឲ្យមានកម្ដៅភពផែនដីកើនឡើង គឺឧស្ម័នផ្សេងៗដែលធ្វើឲ្យកើនកម្ដៅក្នុងបរិយាកាស។

បន្ទាប់ពីការចុះហត្ថលេខាកិច្ចព្រមព្រៀងទីក្រុងប៉ារីស (Paris climate agreement) ប្រទេសទាំងតូចនិងធំបានចាប់ផ្ដើមប្ដេជ្ញាក្នុងការលុបបំបាត់និងកាត់បន្ថយឧស្ម័នបំពុលបរិយាកាស។ ខាងក្រោមនេះគឺជាប្រទេសដែលមានការប្រកួតប្រជែងក្នុងតារាង ដែលប្រមូលផ្ដុំដោយ Energy and Climate Intelligence Unit៖

១) ប្រទេសប៊ូតង់ បានសម្រេចរួចរាល់ក្នុងការកាត់បន្ថយឧស្ម័ន

២) ប្រទេសស៊ូរីណាម បានសម្រេចរួចរាល់ក្នុងការកាត់បន្ថយឧស្ម័ន

៣) ប្រទេសន័រវែស ស្ថិតនៅក្នុងច្បាប់ក្នុងឆ្នាំ ២០៣០

៤) ប្រទេសស៊ុយអែត ស្ថិតនៅក្នុងច្បាប់ក្នុងឆ្នាំ ២០៤៥

៥) ប្រទេសអង់គ្លេស បារាំង អេស្ប៉ាញ និងណូវែលសេឡង់ បានដាក់ស្នើចូលទៅក្នុងច្បាប់របស់ប្រទេស ក្នុងឆ្នាំ២០៥០

ប្រទេសចំនួន ១៥ បានប្រកាសអំពីគោលបំណងក្នុងការកាត់បន្ថយការសាយភាយឧស្ម័នឲ្យបាន១០០ភាគរយឲ្យបានមុននិងត្រឹមឆ្នាំ ២០៥០ ខណៈដែលប្រទសភាគច្រើនបានដាក់ច្បាប់នៅក្នុងគោលការណ៍ច្បាប់របស់ខ្លួន។ ប្រទេសចំនួន២ដែលបានដាក់គោលដៅចូលក្នុងច្បាប់របស់ខ្លួន ហើយប្រទេសជាច្រើនទៀតដែលនឹងកំពុងដើរតាម។

ប្រសិនបើប្រទេសជាច្រើនលើពិភពលោកអាចកាត់បន្ថយផលផ្ទះកញ្ចក់ក្នុងបរិយាកាសបានពិតមែន កម្ដៅភពផែនដីនិងការប្រែប្រួលអាកាសធាតុអាចនឹងកាន់តែល្អប្រសើរឡើង៕

ដោយ៖ លង់ វណ្ណៈ