ទើបចប់បាក់ឌុបមិនដឹងរៀនជំនាញអ្វីបន្តមែនទេ តោះទៅកម្មវិធីពិព័រណ៍ឧត្តមសិក្សាទាំងអស់គ្នា​



ពេលវេលាដ៏ស្មុគស្មាញមួយសម្រាប់ប្អូនៗដែលទើបបញ្ចប់ថ្នាក់ទី ១២ ថ្មីៗ នេះគឺការជ្រើសរើសមុខជំនាញសិក្សានៅសកលវិទ្យាល័យ។ អ្វីដែលកាន់តែជាក្តីបារម្ភគឺការចាប់យកមុខជំនាញមួយសក្តិសមនឹងក្តីស្រមៃរបស់ខ្លួន ពិសេសស្របតាមទីផ្សារការងារនៅថ្ងៃអនាគត។ 

ដូចច្នេះការចាប់យកមុខជំនាញមួយៗ ដែលខ្លួនឯងស្រឡាញ់ និងត្រូវនឹងទីផ្សារ ប្អូនៗសិស្សានុសិស្សត្រូវមានព័ត៌មានឲច្រើននៅក្នុងដៃ។ ដើម្បីទទួលបានព័ត៌មានការជ្រើសរើសមុខវិជ្ជា ព័ត៌មានអាហារូបករណ៍ និងទទួលយកបទពិសោធន៍ល្អៗពីវាគ្មិនល្បីៗ ដែលពួកគាត់នឹងណែនាំ ប្រាប់ផ្លូវឲ្យប្អូនៗ ធ្វើការសម្រេចចិត្តកាន់តែប្រសើរ។ ដូច្នេះ ពិព័រណ៌ឧត្តមសិក្សាដែលជាកម្មវិធីធំប្រចាំឆ្នាំ ២០១៩នេះ និងប្រមូលផ្តុំសកលវិទ្យាល័យ ស្ថាប័នអប់រំផ្សេងៗជាង ៥០ ដែលធ្វើការពាក់ព័ន្ធនឹងវិស័យអប់រំ នឹងប្រមូលផ្តុំគ្នាក្នុងពិព័រណ៍ដ៏ធំមួយនេះ។ 

នេះលើកទី ២ របស់ពិព័រណ៌ឧត្តមសិក្សា ហើយឆ្នាំនេះទីតាំងពិព័រណ៍គីស្ថិតនៅទីប្រជុំជន ដែលងាយស្រួលសម្រាប់សិស្សានុសិស្ស ឳពុកម្តាយ និងក្រុមគ្រួសារសិស្សអាចមកចូលរួមបានយ៉ាងងាយស្រួល។ ទីតាំងពិព័រណ៍ឆ្នាំនេះ គឺធ្វើឡើង នៅថ្ងៃទី ១៤ ១៥ ខែកញ្ញា នៅផ្សារទំនើបអូឡាំព្យា។  

ខាង​ក្រោម​នេះ​ជា​ហេតុផល ៥​យ៉ាង​ដែល​ប្អូន​ៗ​គួរ​ចូលរួម​ពិព័រណ៍​ឧត្តម​សិក្សា​នៅ​ឆ្នាំ​នេះ៖ 

១. ទទួល​បាន​ព័ត៌មាន​សំខាន់​ៗ​ពី​ការ​សិក្សា​នៅ​ថ្នាក់​ឧត្តម​សិក្សា

២. ស្គាល់​ពី​សាកល​វិទ្យាល័យ​ល្បី​ៗ​នៅ​ក្នុង​ទីក្រុងភ្នំពេញ

៣. ទទួល​​បទ​ពិសោធន៍​ពី​វាគ្មិន​ល្អ​ៗ ជា​ច្រើន​រូបដូចដែលបានរៀបរាប់ខាងលើ 

៤. បង្កើន​ទំនាក់​ទំនង​ក្នុង​សង្គម និង​បង្កើនភាព​ជឿជាក់​លើ​ខ្លួន​ឯង

៥. ទទួល​បាន​ភាព​សប្បាយ​រីករាយ​ជាមួយ​ល្បែង​កំសាន្ត និង​ការ​ប្រគំ​តន្ត្រី​ពី​សំណាក់​សិល្បៈករ​ជាច្រើន​រូប​ទៀត។ 

គួររំលឹកផងដែរថា ពិព័រណ៍របស់យើងមាន វាគ្មិនល្បីៗជាច្រើនរូបដូចជា ព្រះអង្គ គូ សុភាព កញ្ញា អ៊ុង ច័ន្ទសោភា វីជេ ណាណា និងវាគ្មិនជាច្រើនផ្សេងទៀត ដែលនឹងមកចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ហើយប្អូនៗអាចសិក្សាស្វែងយល់ និងចោទជាសំណួរផងដែរ។ ដើម្បីអោយការសម្រេចចិត្តក្នុងការជ្រើសរើសជំនាញ និងសាកលវិទ្យាល័យអោយមានប្រសិទ្ធភាពសម្រាប់គោលដៅអនាគតរបស់ខ្លួន កុំភ្លេចចូលរួមទាំងអស់គ្នា។

 

សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនង អ្នកសម្របសម្រួលកម្មវិធី

ឈ្មោះ: តាន់ គឹមច័ន្ទវាសនា

លេខទូរស័ព្ទ: ០៩៣ ៦៤៣ ៦៣៦/០១៥ ៩៣៥ ៣៨៣/០១០ ២៧ ២៨ ៧៧ 

 

X
5s