ប្រទេសបងធំសេដ្ឋកិច្ចទាំង១០ក្នុងឆ្នាំ ២០៣០ ក្នុងនោះយក្សអាស៊ីត្រូវព្យាករណ៍ថាមានទំហំសេដ្ឋកិច្ចធំជាងគេ​



ត្រឹមឆ្នាំ ២០៣០ សេដ្ឋកិច្ចពិភពលោកនឹងមានភាពខុសប្លែកពីពេលបច្ចុប្បន្ន។ បើយោងតាម Standard Chartered ដែលជាធនាគារចម្រុះជាតិដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ ក្នុងទសវត្សរ៍ក្រោយនឹងឃើញអំពីប្រទេសដែលមានសេដ្ឋកិច្ចងើបឡើងដូចជាឥណ្ឌា និងទួកគីជាដើម។ ក្នុងការទស្សទាយនោះ គេព្យាករណ៍ថាប្រទេសចិននឹងក្លាយជាបងធំសេដ្ចកិច្ចលេខ១ ខណៈឥណ្ឌាលេខ២។

ខាងក្រោមនេះគឺជាប្រទេសទាំង១០ ដែលត្រូវគេព្យាករណ៍ថាជាប្រទេសមានសេដ្ឋកិច្ចធំជាងគេក្នុងលោកក្នុងឆ្នាំ ២០៣០៖

Chart: The World

១) ប្រទេសចិន ត្រូវបានគេព្យាករណ៍ថានឹងមានទំហំសេដ្ឋកិច្ច ៦៤,២ លានលានដុល្លារ (ទ្រីលាន)

២) ប្រទេសឥណ្ឌា ត្រូវបានគេព្យាករណ៍ថានឹងមានទំហំសេដ្ឋកិច្ច ៤៦,៣ លានលានដុល្លារ (ទ្រីលាន)

៣) សហរដ្ឋអាមេរិក ត្រូវបានគេព្យាករណ៍ថានឹងមានទំហំសេដ្ឋកិច្ច ៣១ លានលានដុល្លារ (ទ្រីលាន)

៤) ប្រទសឥណ្ឌូនេស៊ី ត្រូវបានគេព្យាករណ៍ថានឹងមានទំហំសេដ្ឋកិច្ច ១០,១ លានលានដុល្លារ (ទ្រីលាន)

៥) ប្រទេសទួកគី ត្រូវបានគេព្យាករណ៍ថានឹងមានទំហំសេដ្ឋកិច្ច ៩,១ លានលានដុល្លារ (ទ្រីលាន)

៦) ប្រទេសប្រេស៊ីល ត្រូវបានគេព្យាករណ៍ថានឹងមានទំហំសេដ្ឋកិច្ច ៨,៦ លានលានដុល្លារ (ទ្រីលាន)

៧) ប្រទេសអេស៊ីប ត្រូវបានគេព្យាករណ៍ថានឹងមានទំហំសេដ្ឋកិច្ច ៨,២ លានលានដុល្លារ (ទ្រីលាន)

៨) ប្រទេសរុស្ស៊ី ត្រូវបានគេព្យាករណ៍ថានឹងមានទំហំសេដ្ឋកិច្ច ៧,៩ លានលានដុល្លារ (ទ្រីលាន)

៩) ប្រទេសជប៉ុន ត្រូវបានគេព្យាករណ៍ថានឹងមានទំហំសេដ្ឋកិច្ច ៧,២ លានលានដុល្លារ (ទ្រីលាន)

១០) ប្រទេសអាឡឺម៉ង់ ត្រូវបានគេព្យាករណ៍ថានឹងមានទំហំសេដ្ឋកិច្ច ៦,៩ លានលានដុល្លារ (ទ្រីលាន)៕

 

ដោយ៖ លង់ វណ្ណៈ

ប្រភព៖ www.visualcapitalist.com