តើអ្វីទៅជាបារកូដ (Barcode)? តើវាផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?​



នៅពេលលោកអ្នកទិញទំនិញមួយដែលមានការវេចខ្ចប់ស្របតាមស្តង់ដារជាតិនិងអន្តរជាតិ នោះលោកអ្នកប្រាកដជាបានឃើញសញ្ញាឆ្នូតពណ៌ខៀវ ឬ ខ្មៅ និង ផ្ទៃពណ៌ស និង មានតួរលេខមិនក្រោម ១០ តួនៅលើសំបកផលិតផលនោះ។ 

Image result for Barcode

សញ្ញាឆ្នូតនោះ គឺជាប្រព័ន្ធបារកូដ ដែលបានរំលេចឡើងដើម្បីបង្ហាញពីប្រភពនៃផលិតផលណាមួយ។ តាមរយៈការប្រើប្រាស់ម៉ាស៊ីន ឬកម្មវិធីស្កេនលើបារកូដនៃផលិតផលណាមួយនោះ យើងនឹងដឹងថាតើផលិតផលនោះផលិត និង/ឬ វេចខ្ចប់នៅឯណា ហើយសហគ្រាស ឬ ក្រុមហ៊ុនណា ជាអ្នកផលិត ឬ វេចខ្ចប់? បន្ថែមលើនេះទៅទៀត តាមរយៈ ប្រព័ន្ធបារកូដនេះ អ្នកលក់រាយអាចបញ្ចូល ទិន្នន័យនៃតម្លៃលក់ផលិតផលនោះ ដើម្បីសម្រួលដល់ការលក់ទំនិញផងដែរ។ 

ប្រព័ន្ធបារកូដ (Barcode) នេះ ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតដែលរួមមាន៖

o កាត់បន្ថយនូវកំហុសឆ្គង និងហានិភ័យផ្សេងនៅក្នុងសង្វាក់ផលិតកម្ម 

o បង្កើននូវប្រសិទ្ធភាពគ្រប់គ្រងក្នុងសង្វាក់ផលិតកម្ម 

o ធ្វើឲ្យផលិតផលមានលក្ខណៈស្តង់ដារ

o មានសភាពងាយស្រួលក្នុងការនាំចេញ 

o គ្រប់គ្រងស្តុកទំនិញបានងាយស្រួល 

o ធ្វើឲ្យទំនាក់ទំនងពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយមានភាពងាយស្រួលនិងកាន់តែ ប្រសើរឡើង 

o បទដ្ឋានតែមួយចំពោះដៃគូផលិតកម្ម 

o ផ្សេងៗ 

បារកូដ (Barcode) ចេញឲ្យដោយ សមាគមជីអេស១ កម្ពុជា (GS1 Cambodia Association) ដែលជាស្ថាប័នចំណុះឲ្យសភាពាណិជ្ជកម្មកម្ពុជា។ ដើម្បីទទួលបានបារកូដ លោកអ្នកត្រូវដាក់ពាក្យ ស្នើចុះឈ្មោះជាសមាជិករបស់សមាគមជីអេស១ កម្ពុជា។ បន្ថែមលើពាក្យស្នើសុំនេះផងដែរ លោកអ្នក តម្រូវឲ្យភ្ជាប់ឯកសារ និង ព័ត៌មានចាំបាច់មួយចំនួន ដែលរួមមានវិញ្ញាបនបត្រចុះបញ្ជីម៉ាកផលិតផល វិញ្ញាបនបត្រចុះបញ្ជីសហគ្រាស ឈ្មោះរបស់ម្ចាស់សហគ្រាស និងអត្តសញ្ញាណប័ណ្ណរបស់ម្ចាស់សហគ្រាស។ល៕

ដៃគូសហការ៖ CamboLex