ក្រុមហ៊ុនទាំង ១០ដែលផ្ដល់ប្រាក់ខែដល់បុគ្គលិកច្រើនជាងគេលើពិភពលោក​



តើអ្នកដឹងទេថាតើក្រុមហ៊ុនណាដែលមានចិត្តល្អផ្ដល់ប្រាក់ខែឲ្យបុគ្គលិកច្រើនជាងគេ? គេហទំព័រ Glassdoor ទើបនឹងបញ្ចេញតារាងក្រុមហ៊ុនប្រចាំឆ្នាំដែលផ្ដល់ប្រាក់ខែខ្ពស់ជាងគេក្នុងឆ្នាំ ២០១៩ ដែលប្រាក់ប្រចាំឆ្នាំដល់បុគ្គលិកច្រើនជាង ១៣០ ០០០ដុល្លារ។ ក្នុងរបាយការណ៍នោះ មានក្រុមហ៊ុនជាប់ចំណាត់ថ្នាក់កំពូលចំនួន ៣ក្នុងឧស្សាហកម្មបច្ចេកវិទ្យា ដែលផ្ដល់ប្រាក់ខែឲ្យបុគ្គលិក ១៦០ ០០០ដុល្លារក្នុងមួយឆ្នាំ។ 

ខាងក្រោមនេះគឺជាក្រុមហ៊ុនដែលផ្ដល់ប្រាក់ប្រចាំឆ្នាំដល់បុគ្គលិកច្រើនជាងគេ ក្នុងក្រុមហ៊ុននីមួយៗ៖

១) ក្រុមហ៊ុន Palo Alto Networks

1. Palo Alto Networks

Palo Alto Networks គឺជាក្រុមហ៊ុនដែលផ្ដល់សេវាកម្មប្រព័ន្ធសន្ដិសុខទៅដល់ក្រុមហ៊ុននានាដើម្បីការពារការវាយប្រហារក្នុងប្រព័ន្ធទូរគមនាគមន៍ ដែលជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនដែលផ្ដល់ប្រាក់ដល់បុគ្គលិកច្រើនជាងគេ ក្នុងឆ្នាំ២០១៩។ តួនាទីអ្នកគ្រប់គ្រងជាន់ខ្ពស់ (Senior Management) ប្រាក់ប្រចាំឆ្នាំ 247k ដល់ ២៧១k ហើយប្រាក់ប្រចាំឆ្នាំមធ្យមទូទៅ ១៧០ ៩២៩ដុល្លារ។ 

២) ក្រុមហ៊ុន NVIDIA

2. NVIDIA

NVIDIA គឺជាក្រុមហ៊ុនផលិតឧបករណ៍ GPU សម្រាប់កុំព្យូទ័រ។ សម្រាប់តួនាទី Vice President Engineering មានប្រាក់ខែចាប់ពី $436K-$472K និងប្រាក់ខែប្រចាំឆ្នាំជាមធ្យម ១៤០ ០៦៨ដុល្លារ។ 

៣) ក្រុមហ៊ុន Twitter 

3. Twitter

Twitter ជាបណ្ដាញទំនាក់ទំនងសង្គម ដែលអ្នកអាចចែករំលែកព័ត៌មាននិងទំនាក់ទំនងទៅកាន់មនុស្សទូទាំងពិភពលោក។ ក្រុមហ៊ុននេះផ្ដល់ប្រាក់ខែទៅដល់ ថ្នាក់ដឹកនាំជាន់ខ្ពស់ (Senior Director) និងអ្នកគ្រប់គ្រងផលិតផល (Product Management) នូវប្រាក់ចន្លោះពី $255K-$274K និងប្រាក់ប្រចាំឆ្នាំមធ្យមប្រហែល ១៦២ ៨៥២ដុល្លារ។ 

៤) ក្រុមហ៊ុន Gilead Sciences

4. Gilead Sciences

Gilead Sciences ជាក្រុមហ៊ុនស្វែងរកវិធីសាស្ត្រព្យាបាលដល់អ្នកជំងឺ ហើយក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៧ដោយបច្ចុប្បន្នមានបុគ្គលិកប្រមាណ ១០ ០០០នាក់។ ក្រុមហ៊ុននេះប្រាក់ប្រចាំឆ្នាំដល់វេជ្ជបណ្ឌិតចន្លោះពី $377K-$411K និងប្រាក់ខែប្រចាំឆ្នាំមធ្យម ១៦២២១០ដុល្លារ។ 

៥) ក្រុមហ៊ុន Google

5. Google

Google គឺជាក្រុមហ៊ុនស្វែងរក ដែលមានមូលដ្ឋាននៅកាលីហ្វញ៉ា។ ប្រាក់ប្រចាំឆ្នាំសម្រាប់ ប្រធានមន្ត្រីហិរញ្ញវត្ថុ (CFO) និងអនុប្រធានជាន់ខ្ពស់ (Senior Vice President) ក្នុងចន្លោះ $695K-$762K និងប្រាក់ខែសម្រាប់មធ្យមប្រចាំឆ្នាំ ១៦១ ២៥៤ដុល្លារ។ 

៦) ក្រុមហ៊ុន VMware

6. VMware

VMware គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មសូហ្វែនិង cloud computing។ ក្រុមហ៊ុនមួយនេះផ្ដល់ប្រាក់ប្រចាំឆ្នាំដល់ អនុប្រធានជាន់ខ្ពស់ (Senior Vice President,) ចន្លោះពី $406K-$441K និងប្រាក់ប្រចាំឆ្នាំមធ្យម ១៥៨ ០៦៣ដុល្លារ។ 

៧) ក្រុមហ៊ុន LinkedIn

7. LinkedIn

LinkedIn គឺជាបណ្ដាញទំនាក់ទំនងសង្គមដែលទាក់ទងនឹងការស្វែងរកការងារនិងកិច្ចការទំនាក់ទំនងអាជីវកម្ម ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៣ ដែលមានការិយាល័យធំនៅMountain View កាលីហ្វញ៉ា។ តំណែងជាង អនុប្រធានវិស្វករ (Vice President Engineering) មានប្រាក់ប្រចាំឆ្នាំចន្លោះពី $322K-$350K និងប្រាក់មធ្យមសរុប ១៥៧ ៤០២ដុល្លារ។ 

៨) ក្រុមហ៊ុន Facebook

8. Facebook

Facebook គឺជាបណ្ដាញទំនាក់ទំនងសង្គមដែលល្បីជាងគេនាពេលបច្ចុប្បន្ន ដែលមានស្ថាបនិកលោក Mark Zuckerberg។ ក្រុមហ៊ុនេះផ្ដល់ប្រាក់ប្រចាំឆ្នាំទៅដល់វិស្វកររបស់ខ្លួន ចន្លោះពី $324K-$347K និងប្រាក់ជាមធ្យមទូទៅ ១៥២ ៩៦២ដុល្លារ។

៩) ក្រុមហ៊ុន Salesforce

9. Salesforce

Salesforce គឺជាក្រុមហ៊ុនដែលផ្ដល់ជូនសេវាកម្មភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុននិងអតិថិជន ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ដែលបច្ចុប្បន្នមានបុគ្គលិកសរុបជាង ១០ ០០០នាក់។ តំណែងអនុប្រធានប្រតិបត្តិ ទទួលបានប្រាក់ប្រចាំឆ្នាំចន្លោះពី $473K-$516K និងសម្រាប់ប្រាក់ប្រចាំឆ្នាំសរុបទូទៅ ១៥០ ៣៧៩ដុល្លារ។ 

១០) ក្រុមហ៊ុន Microsoft

10. Microsoft

ក្រុមហ៊ុន Microsoft ផ្ដល់ជូនប្រាក់ប្រចាំឆ្នាំដល់នាយកប្រតិបត្តិ (CEO) ចន្លោះពី $523K-$565K និងសម្រាប់ប្រាក់ប្រចាំឆ្នាំទូទៅ ១៤៨ ០៦៨ដុល្លារ៕

ដោយ៖ លង់ វណ្ណៈ

ប្រភព៖ www.businessinsider.com

 

 

 

X
5s