ឱកាសហាត់ការសម្រាប់ប្អូនៗទើបប្រលងចប់ថ្នាក់ទី១២ ជាមួយ BizKhmer​



BizKhmer ជាប្រព័ន្ធផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលប្រកបដោយវិជ្ជាជីវៈដែលត្រូវបានបង្កើតឡើង យ៉ាងពិសេសដើម្បីបំរើដល់ប្រយោជន៍ដល់មិត្តអ្នកដែលផ្ដោតសំខាន់ទៅលើអត្ថបទ សហគ្រិនភាព អប់រំ ឃ្លាំងគំនិត អាជីវកម្ម ការវិនិយោគ អភិវឌ្ឍន៍អាជីព និងអចលនទ្រព្យជាដើម។ 

ដើម្បីផ្ដល់ជូននូវមិត្តអ្នកអាននូវអត្ថបទសម្បូរបែបថែមទៀត និងដើម្បីផ្ដល់នូវចំណេះដឹងនិងចង់ឲ្យប្អូនដែលទើបប្រលងចប់ថ្នាក់ទី១២មានឱកាសពង្រីកចំណេះដឹងនិងមានឱកាសប្រឡូកខ្លួនក្នុងវិស័យការងារ គេហទំព័រ BizKhmer សូមបើកឱកាសឲ្យប្អូនធ្វើជាបុគ្គលិកហាត់ការផ្នែកបកប្រែអត្ថបទសារព័ត៌មានអន្តរជាតិ ចំនួនច្រើននាក់។ ប្រសិនបើប្អូនៗគិតថាខ្លួនមានសមត្ថភាពភាសាអង់គ្លេសអាចសម្យល្មមអាចប្រើការបាន សូមដាក់ពាក្យមកខាងយើងខ្ញុំ។ 

កុំភ័យខ្លាចថាមិនអាចធ្វើបាន ប្រសិនបើមានឆន្ទៈ ការខិតខំប្រឹងប្រែង និងការតស៊ូ នោះអ្វីៗក៏អាចធ្វើបានដែរ។ BizKhmer នឹងជួយបង្ហាត់បង្រៀនបន្ថែមប្អូនៗឲ្យមានជំនាញបកប្រែយ៉ាងពិតប្រាកដ។ 

អត្ថប្រយោជន៍៖

១) ទទួលបានការបង្ហាត់បង្រៀនបន្ថែមទាក់ទងនឹងជំនាញរបស់ខ្លួន

២) ប្រាក់ឧបត្ថម្ភប្រចាំខែសមរម្យ

៣) ការឈប់សម្រាកស្របតាមច្បាប់ការងារ

៤) ឱកាសធ្វើជាបុគ្គលិកពេញសិទ្ធិក្នុងក្រុមហ៊ុន

៥) ច្បាប់ឈប់សម្រាកឈឺឬច្បាប់ឈប់សម្រាកអាពាហ៍ពិពាហ៍

៦) ធានារ៉ាប់រង២៤ម៉ោង

៧) ទទួលបានវិញ្ញាបនបត្របញ្ជាក់ការងារ

៨) ដំណើរកម្សាន្តឬកម្មវិធីជប់លៀងប្រចាំឆ្នាំ

 

បើចង់រីកចម្រើនជាមួយពួកយើង សូមផ្ញើរប្រវត្តរូបសង្ខេប (CV) មកកាន់អ៊ីម៉ែល [email protected] 

ទំនាក់ទំនងលេខទូរស័ព្ទ៖ 010 539 639

ថ្ងៃផុតកំណត់៖ ទី០៤ តុលា ឆ្នាំ២០១៩

 

X
5s