តើហានិភ័យដល់សុខភាពអ្វីខ្លះដែលចេញពីផ្សែងបារីជនទី៣ (third-hand smoke)?​



គ្រោះថ្នាក់នៃការជក់បារីត្រូវបានគេដឹងថាអាចបង្កឲ្យមានជំងឺបេះដូង ជំងឺស្រ្តូក និងមហារីកសួតជាដើម។ ផ្សេងបារីមិនត្រឹមតែប៉ះពាល់ទៅដល់អ្នកជក់បារីតាមរយៈការដកដង្ហើមចូលនូវសារជាតិនីកូទីន និងសារជាតិផ្សេងៗទៀតចូលក្នុងសួតនោះទេ ប៉ុន្តែផ្សែងបារីក៏ប៉ះពាល់ទៅដល់អ្នកមិនជក់បារីផងដែរ ទាក់ទងទៅនឹងការដកដង្ហើមចេញនូវផ្សែងដែលចេញពីជនជក់បារី (second-hand smoke) និងដកដង្ហើមពីផ្សែងចេញពីកន្ទុយបារីដែលនៅសល់ជាដើម។ 

Smoke, Background, Artwork, Swirl, Abstract, Black

ប៉ុន្តែតើហានិភ័យអ្វីខ្លះដែលចេញពីផ្សែងបារីជនទី៣ (third-hand smoke)? 

ពាក្យថា ផ្សែងពីជនទី៣ (third-hand smoke) សំដៅលើផ្សែងបារីដែលជាប់នៅលើសំលៀកបំពាក់ កំរាលព្រុំ គ្រឿងសង្ហាររឹម ស្បែក និងសក់ ដែលវាជាផ្សែងដែលមើលនឹងភ្នែកមិនឃើញចេញពីផ្សែងបារី។ ខាងក្រោមនេះគឺជាផលប៉ះពាលដែលចេញមកពីផ្សែងពីជនទី៣ នេះបើយោងតាមអង្គការសុខភាពពិភពលោក៖

១) ផ្សែងបារីជនទី៣មានផ្ទុកសារធាតុគីមីពុលដែលសារជាតិនេះនឹងកាន់តែមានឥទ្ធិពលខ្លាំងនៅពេលធាតុផ្សំរបស់វាបម្លែងខ្លួន។ 

២) ក្មេងៗងាយរងទទួលហានិភ័យលឿនពីព្រោះតែប្រព័ន្ធការពារភាពសាំរាងកាយរបស់ពួកគេ។

៣) ផ្សែងជនទី៣មានផ្ទុកសារធាតុប៉ះពាល់ទៅដល់សុខភាព ដូចជាហានិភ័យនៃជំងឺមហារីកជាដើម។ 

៤) កម្រិតផ្សែងជនទី៣ មានកម្រិតខ្ពស់នៅកន្លែងដែលមានការជក់បារីរច្រើន និងទីតាំងដែលអនុញ្ញាតិឲ្យមានការជក់បារី។

Cigarettes, Ash, Tilt, Smoking, Ashtray, Disgust

សារធាតុនីកូទីនដែលចេញពីផ្សែងពីជនទី៣មានប្រតិកម្មទៅនឹងខ្យល់កខ្វក់ដែលនៅខាងក្រៅដូចជាអាស៊ីត nitrous acid និងអូហ្សូន ដែលនឹងបង្កើតទៅជាសារធាតុដែលបង្កឲ្យកើតជំងឺមហារីក និងសារធាតុផ្សេងទៀតដែលបង្កឲ្យកើតជំងឺមហារីក នេះបើយោងតាមការសិក្សាស្រាវជ្រាវរបស់ Massachusetts General Hospital for Children។ សារធាតុគីមីនោះនឹងហោះចូលក្នុងខ្យល់។ 

ការការពារខ្យល់គីមីនេះដូចជាការបើកបង្អួច ឬប្រើប្រាស់កង្ហារ មិនអាចហាមឃាត់ផ្សែងជនទី៣នេះដោយមិនឲ្យស្រូបចូលក្នុងសួតបាននោះទេ។ 

បើទោះបីជាពាក្យថ្មីនេះ ផ្សែងជនទី៣ (third-hand smoke) គឺជាប្រធានបទដែលមានការសិក្សាស្រាវជ្រាវអស់ជាច្រើនទសវត្សរ៍មកហើយ។ ក្នុងឆ្នាំ ១៩៥៣ អ្នកវិទ្យាសាស្ត្រម្នាក់មកពី Washington University School of Medicine បានបង្ហាញថាសារធាតុដែលសេសសល់ពីផ្សែងបារីពិតជាបង្កឲ្យមានជំងឺមហារីកពិតមែន។ 

ការសិក្សាស្រាវជ្រាវក្នុងឆ្នាំ១៩៩១ អ្នកសិក្សាស្រាវជ្រាវបានរកឃើញថាជាតិនីកូទីនដែលមាននៅក្នុងធូលីនៅក្នុងផ្ទះអ្នកជក់បារី។ ក្រោយមកការសិក្សាក្នុងឆ្នាំ ២០០៤ បានរកឃើញផងដែរជាតិនីកូទីននៅតែមាននៅក្នុងផ្ទះដែលមានអ្នកជក់បារី បើទោះបីជាពួកគេព្យាយាមជក់បារីនៅខាងក្រៅផ្ទះក៏ដោយ។

កូនក្មេងមានការប្រឈមខ្លាំងនឹងហានិភ័យពីផ្សែងជនទី៣ ពីព្រោះពួកគេដកដង្ហើម ញ៉ាំ អោបអ្នកដទៃ អង្គុយក្នុងឡាន វារនៅលើកំរាលព្រំ ដែលកន្លែងទាំងនោះហើយដែលផ្ទុកដោយជាតិពុលដែលកកើតឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ 

អង្កការសុខភាពពិភពលោក (World Health Organization) កំពុងតែអំពាវនាវឲ្យប្រទេសទាំងអស់បង្កើនការការពារពីការប្រឈមនឹងថ្នាំជក់។ ការហាមឃាត់លើការផ្សព្វផ្សាយថ្នាំជក់ ការលើកទឹកចិត្តនិងការឧបត្ថម្ភ អាចជួយកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ផងដែរ។ ការបង្កើនពន្ធ ការព្រមានអំពីការគ្រោះថ្នាក់នៃការជក់បារី និងការជួយអ្នកជក់បារីបញ្ឈប់ការជក់បន្តទៀតគឺសុទ្ធតែជាគំនិតផ្ដួចផ្ដើមដែលអាចជួយកាត់បន្ថយផលប៉ះពាល់ទៅដល់សុខភាពរបស់ប្រជាជនក្នុងពិភពលោក៕

ដោយ៖ លង់ វណ្ណៈ

ប្រភព៖ World Economic Forum

 

 

 

 

X
5s