ចិនកំពុងកសាងទីក្រុងធំបំផុតមួយដែលអាចផ្ទុកប្រជាជនច្រើនជាងប្រទេសជប៉ុនទៅទៀត​



មហាអំណាចចិនកំពុងកសាងទីក្រុងធំមួយ (Megacity) ចេញពីទីក្រុងចំនួន ៩ តាមបណ្តោយដីសណ្តទន្លេនៅភាគខាងជើងប្រទេស ដែលជាផ្នែកដែលមានប្រជាជនច្រើនជាងគេក្នុងប្រទេស។ 

Image result for Megacity

រដ្ឋាភិបាលចិនបានប្រកាសពីផែនការនៃការកសាងទីក្រុងធំ ដែលនឹងកែប្រែទីក្រុងប៉េកាំង (មានប្រជាជន ២០ លាននាក់នាពេលបច្ចុប្បន្ន) ទៅជាទីក្រុងថ្មីមួយមានទំហំប្រមាណ ១៣១,៩៦៦ គីឡូម៉ែត្រការ៉េ មានឈ្មោះថ្មីថា ជីន ជី ជី (Jin-Ji-Ji) ដែលអាចផ្ទុកប្រជាជនសរុប ១៣០ លាននាក់ ហើយចំនួនប្រជាជននេះអាចនឹងច្រើនជាងប្រជាជនប្រទេសជប៉ុនប្រហែល ៣លាននាក់។ 

ក្នុងកំណែទម្រង់ទីក្រុងធំ Megacity នេះ គោលគំនិតចំបងគឺជាការតភ្ជាប់ធនធាននៃតំបន់សំខាន់ៗទាំងនោះ ទីក្រុងប៉េកាំងនឹងមានតួនាទីសំខាន់ក្នុងការស្រាវជ្រាវ និងបង្កើនសមត្ថភាពនៃការអភិវឌ្ឍ។ ការតភ្ជាប់កំពង់ផែ ធានជីន ទៅកាន់សមុទ្រ បូហៃ និងការអភិវឌ្ឍបច្ចេកវិទ្យានៅខេត្តហឺប៉ី។ កំណែទម្រង់ថ្មីនៃផ្លូវ highway ស្ពាន ជាការតភ្ជាប់ដ៏ធំមួយពីទីក្រុង យ៉ាន់ចូវ ទៅកាន់ទីក្រុងប៉េកាំង និងជាការតភ្ជាប់មជ្ឈមណ្ឌលសេដ្ឋកិច្ចទៅកាន់ទីក្រុងជាច្រើនទៀត។ ទោះជាយ៉ាងណាក៏ដោយប្រទេសចិនបានដឹងច្បាស់ថា វាកំពុងប្រឈមនឹងបញ្ហាជាច្រើន ចំពោះការអភិវឌ្ឍឈានទៅរការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខ្លួនមួយនេះ។

មូលហេតុនៅពីក្រោយផ្សេងមួយទៀតចំពោះការសាងសង់ទីក្រុងថ្មីធំរបស់ចិននេះ ក៏ព្រោះតែកំណើនប្រជាជនកាន់តែកើនឡើង។ តម្រូវការផ្នែកហេដ្ឋារចនាសម្ព័ន្ធក៏កាន់តែច្រើន ហើយប្រទេសចិនខ្លួនឯងក៏មិនទាន់បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធនេះគ្រប់គ្រាន់នៅឡើយដែរ ក្នុងនេះមានទាំងមន្ទីរពេទ្យ សាលារៀន និងការដឹកជញ្ជូន ពិសេសតំបន់ដែលទទួលរងការបំផ្លិចបំផ្លាញដោយទឹកជំនន់ដូចជានៅ យ៉ាន់ចូវ ជាតំបន់ជាយក្រុងធំមួយរបស់ទីក្រុង ប៉េកាំង។

ប្រជាជនរស់នៅខេត្ត យ៉ាន់ចូវ បានប្រាប់ទៅសារព័ត៌មាន The New York Time ឲ្យដឹងថាការអភិវឌ្ឍខេត្តរបស់ខ្លួនគឺពិតជាមានការយឺតយ៉ាវបំផុតបន្ទាប់ពីរងការញាំញីពីទឹកជំនន់។ សព្វថ្ងៃគាត់ជាអ្នកធ្វើការនៅទីក្រុងប៉េកាំង គាត់ត្រូវចំណាយពេល ៥ ម៉ោងធ្វើដំណើរពីផ្ទះទៅកន្លែងធ្វើការជារៀងរាល់ថ្ងៃ។ 

ក្នុងគម្រោងនៃការអភិវឌ្ឍនេះដែរ ខ្សែរថភ្លើងល្បឿនលឿនកំពុងស្ថិតក្នុងដំណាក់កាលពិចារណាព្រោះគេមានបំណងចង់កាត់បន្ថយម៉ោងពេលធ្វើដំណើរពីទីក្រុងប៉េកាំង ទៅធានជីន ពី ៣ ម៉ោង មកនៅត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ ដើម្បីដោះស្រាយបញ្ហាខកខានជើងធ្វើដំណើរដែលបណ្តាលមកពីចំនួនមនុស្សច្រើន។  អ្វីដែលគួរឲ្យកត់សម្គាល់គឺ គម្រោងនៃទីក្រុងធំឬ megalopolis កំណត់យកទីក្រុង និងខេត្តសំខាន់ៗ ចំនួន ៣ គឺ ទីក្រុងប៉េកាំង ធានជីន និងខេត្តហឺប៉ី ដែលយកកត្តាអាទិភាពធំគឺ ការតភ្ជាប់ផ្លូវ highway៕

ដោយ៖ យ៉ាយ៉ា

 

X
5s