ទីក្រុង​មាន​សុវត្ថិភាព​បំផុត​​ក្នុង​លោក​ស្ថិត​នៅ​ក្នុង​បណ្ដា​ប្រទេស​ទាំង​នេះ​



ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន​​បាន​ឈរ​លើ​កំពូល​តារាង​ជា​ទីក្រុង​​ដែល​មាន​សុវត្ថិភាព​ជាងគេ​បំផុត​ក្នុង​លោក​តាម​ពី​ក្រោយ​ដោយ​ទីក្រុង​សាំងហ្គាពួរ​របស់​សិង្ហបុរី។ នេះ​បើ​យោង​តាម​សន្ទស្សន៍​ទីក្រុង​សុវត្ថិភាព​របស់​អង្គភាព​នៃ​អង្គភាព​សេដ្ឋកិច្ច​សម្ងាត់ (Economist Intelligence Unit)។

បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន The Straits Times របាយការណ៍​ខាងលើ​បាន​​ធ្វើ​ចំណាត់ថ្នាក់​លើ​ប្រទេស​ចំនួន ៦០ នៅ​ជុំវិញ​ពិភពលោក​ដោយ​ផ្អែក​លើ​សូចនាករ​ចំនួន ៥ ក្នុង​នោះ​រួមមាន ហេដ្ឋារចនាសម្ព័ន្ធ​  ប្រព័ន្ធ​ឌីជីថល សុខភាព និង​​បុគ្គលិក​លក្ខណៈ​ផ្ទាល់ខ្លួន​របស់​ប្រជាជន។ ​


ខាងក្រោម​នេះ​ជា​​ឈ្មោះ​ទីក្រុង​មាន​សុវត្ថិភាព​ជាងគេ​បំផុត​ក្នុង​លោក​៖
១០.ទីក្រុង ម៉ែលប៊ន ​របស់​​អូស្ត្រាលី មាន ៨៧,៣ ពិន្ទុ
៩.ទីក្រុង សេអ៊ូល ​របស់​កូរ៉េខាងត្បូង មាន ៨៧,៤ ពិន្ទុ
៨.ទីក្រុង កូប៉េនហាហ្គេន ​របស់​​ដាណឺម៉ាក ​មាន ៤៧,៤ ពិន្ទុ
៧.ទីក្រុង​ វ៉ាស៊ីនតោន ​របស់​អាមេរិក​មាន​ ៨៧,៦​ ពិន្ទុ
៦.ទីក្រុង Toronto ​របស់​កាណាដា មាន ៨៧,៨ ពិន្ទុ
៥.ទីក្រុង​ ស៊ីដនី ​​របស់​អូស្ត្រាលី​ មាន ៨៧,៩ ពិន្ទុ
៤.ទីក្រុង ​អាស្ត៊ែរដាំ ​របស់​ហុឡង់ដ៍ មាន​ ៨៨ ពិន្ទុ
៣.ទីក្រុង​ Osaka របស់​ជប៉ុន​ មាន ៩០,៩ ពិន្ទុ
២.ទីក្រុង​​ សាំងហ្គាពួរ ​របស់​សិង្ហបុរី មាន ៩១,៥ ពិន្ទុ
១.ទីក្រុង តូក្យូ ​របស់​ជប៉ុន មាន ៩២,ពិន្ទុ៕ ​​​​​​

ប្រភព៖ seasia

X
5s