ច្បាប់ស្តីពី“ ព័ត៌មានក្លែងក្លាយ” ដ៏ចម្រូងចម្រាសរបស់ប្រទេសសឹង្ហបុរីបានចូលជាធរមានហើយ​



ច្បាប់ស្តីពីបញ្ហាព័ត៌មានក្លែងក្លាយដ៏ចម្រូងចម្រាសនៅប្រទេសសឹង្ហបុរី ត្រូវបានចូលជាធរមានហើយ។ ច្បាប់នេះដាក់ចេញក្នុងគោលបំណងគ្រប់គ្រង ទប់ស្កាត់លើការលែករំលែកព័ត៌មាន ក៏ដូចជាការព្រួយបារម្ភពីសំណាក់ក្រុមអ្នករិះគន់ដែលត្រូវបានអាជ្ញាធរបិទសិទ្ធិនេះការនិយាយជាសាធារណៈរបស់ពួកគេ។ 

ការការពារធ្វើឡើងផ្តោតសំខាន់លើព័ត៌មានដែលចេញផ្សាយតាមប្រព័ន្ធអនឡាញ (២០១៩) ដែលអាចឲ្យមន្ត្រីរដ្ឋាភិបាលតាមដានស្វែងរកប្រភពព័ត៌មានដើម្បីបញ្ជាក់បានថាព័ត៌មាននោះជាព័ត៌មានពិត ឬមិនពិតបានយ៉ាងប្រាកដ បើជាព័ត៌មានមិនពិត និងមិនបានបំរើដល់ផលប្រយោជន៍សាធារណៈនោះនឹងត្រូវដកចេញ។ 

គួរបញ្ជាក់ថា សឹង្ហបុរីជាមជ្ឃមណ្ឌលនៃក្រុមហ៊ុនបច្ចេកវិទ្យាដូចជា ក្រុមហ៊ុន Facebook Inc. ក្រុមហ៊ុន Google និងក្រុមហ៊ុនធំៗដទៃផ្សេងៗទៀត ហើយសឹង្ហបុរីគ្រាន់តែជាប្រទេសមួយក្នុងចំណោមប្រជាជាតិជាច្រើនដែលស្វែងរកវិធីដើម្បីឆ្លើយតបទៅនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតតាមអ៊ិនធឺណេត។ វានៅតែមានការប្រទាំងប្រទិសគ្នាកើតឡើងរវាងមន្ត្រីរដ្ឋាភិបាលរៀបចំច្បាប់នេះនឹងអ្នករិះគន់ ព្រោះពួកគេបាននិយាយថាការធ្វើបែបនេះជាការបិទសិទ្ធិសេរីភាពពួកគេពីការបញ្ចេញមតិជាសាធារណៈដោយសេរី។

ច្បាប់ថ្មីនេះទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់កាលពីខែឧសភាជាមួយនឹងសំឡេងគាំទ្រ ៧២ ទល់នឹង ៩។ យោងតាមសេចក្តីជូនដំណឹងដែលត្រូវបានចុះផ្សាយដោយរដ្ឋាភិបាលកាលពីថ្ងៃអង្គារដើមខែតុលា ឆ្នាំ ២០១៩ នេះ ក្រសួងទំនាក់ទំនង និងព័ត៌មានសឹង្ហបុរីបានតែងតាំងអាជ្ញាធរអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាស្ថាប័នទទួលខុសត្រូវក្នុងការអនុវត្តច្បាប់៕

ដោយ៖ យ៉ាយ៉ា

 

X
5s