តើប្រទេសណាដែលមានតម្លៃទិន្នន័យអ៊ិនធឺណិតប្រើប្រាស់លើទូរសព្ទដៃ(mobile data)ទាបជាងគេ?​



តើអ្នកចូលប្រើអ៊ីនធឺណេតដោយរបៀបណា? មនុស្សជាច្រើនកំពុងតែប្រើប្រាស់ស្មាតហ្វូនរបស់ខ្លួនដើម្បីភ្ជាប់និងប្រើប្រាស់អ៊ិនធឺណិត។ ចុះអ្នកដឹងទេថាតើតម្លៃនៃការប្រើប្រាស់អ៊ិនធឺណិតនៅលើទូរស័ព្ទដៃមានភាពខុសគ្នាពីមួយប្រទេសទៅមួយប្រទេស? 

ប្រទេសឥណ្ឌាដែលមានអ្នកប្រើប្រាស់អ៊ិនធឺណិតខ្សែតែ២ភាគរយ មានតម្លៃទាបជាងគេដែលតម្លៃត្រឹមតែ២៦សេនប៉ុណ្ណោះក្នុង១ជីហ្គាបៃ នេះបើយោងតាមការស្ទង់មតិមួយទៅលើគម្រោងចំនួន ៦០០០ ក្នុងប្រទេសចំនួន ២៣០។ 

នេះជាប្រទេសដែលមានទិន្នន័យចល័តទាបជាងគេបំផុត និងជាមធ្យមទាបជាងតម្លៃដើម ៦០សេន ហើយមានអត្រានៃការតភ្ជាប់បណ្តាញទាបផងដែរ៖

១ ប្រទេសឥណ្ឌា

២ ប្រទេសកៀគីស៊ីស្ថាន

៣ ប្រទេសកាហ្សាក់ស្ថាន

៤ ប្រទេសអ៊ុយក្រែន

៥ ប្រទេសរ៉្វាន់ដា

៦ ប្រទេសស៊ូដង់

៧ ប្រទេសស្រីលង្កា

៨ ប្រទេសម៉ុងកូល

៩ ប្រទេសមីយ៉ាន់មី

១០ សាធារណរដ្ឋកុងហ្គា

ប្រទេសទាំង ៥ខាងលើ មាន ប្រទេសឥណ្ឌា កៀគីស៊ីស្ថាន កាហ្សាក់ស្ថាន អ៊ុយក្រែន រ៉្វាន់ដា មានតម្លៃអ៊ិនធឺណិតទាបជាងគេ ដែលមានតម្លៃក្រោម៦០សេន ក្នុង១ជីហ្គាបៃ ហើយប្រទេសដែលមានតម្លៃអ៊ិនធឺណិតខ្ពស់ជាងគេគឺប្រទេសស៊ីមបាវេ ដែលមានតម្លៃ​ 75.20ដុល្លារក្នុង១ជីហ្កាបៃ៕