ប្រទេសថៃហាមឃាត់សារធាតុគីមីសម្រាប់កសិកម្ម ៣ ប្រភេទដែលបង្កគ្រោះថ្នាក់ដល់សុខភាព​



ប្រភពព័ត៌មានពី Bangkok Post បានឲ្យដឹងថា ក្រសួងកសិកម្មនិងសហករណ៍ថៃ បានប្រកាសរឹតបន្តឹងលើវិស័យកសិកម្មក្នុងប្រទេស ពីការប្រើប្រាស់សារធាតុគីមីលើការដាំដំណាំស្ទើរគ្រប់ប្រភេទ។ 

អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងសហករណ៍ថៃ លោកស្រី Mananya Thaiset បាននិយាយថាក្រសួងកសិកម្មនិងសហករណ៍ និងក្រសួងសុខាភិបាលថៃបានព្រមព្រៀងគ្នាជំរុញឱ្យមានការហាមឃាត់មិនឱ្យប្រើ Paraquat ដែលជាប្រភេទថ្នាំពុលសំលាប់សត្វល្អិត និងសារធាតុគីមីក្នុងកសិដ្ឋានដែលវាបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។

លោកស្រី Mananya Thaiset ប្រភពរូបពី៖ Nation News Bureau of Thailand

លោកស្រីបាននិយាយបន្ទាប់ពីការប្រជុំកាលពីថ្ងៃអង្គារទី ០៧ ខែតុលា ឆ្នាំ២០១៩ ជាមួយអង្គការចំនួន ៦៨៦ ដែលបានធ្វើយុទ្ធនាការធ្វើតេស្តរកសារធាតុគីមីក្នុងកសិដ្ឋានត្រូវបានរកឃើញថា សារធាតុគីមី ៣ ប្រភេទបានហាមប្រាមមិនឲ្យប្រើប្រាស់គឺ គឺ paraquat, glyphosate និង chloropyrifos ចាប់ពីចុងឆ្នាំនេះតទៅ។

លោកស្រីបាននិយាយថារបាយការណ៍ និងសំណើជំនួសសម្រាប់ការដាក់ជូនទៅក្រសួងឧស្សាហកម្មនឹងត្រូវបានធ្វើឡើងយ៉ាងប្រុងប្រយ័ត្ន ដូច្នេះសំណើនៃការហាមនេះ (ហាមប្រើប្រាស់សារធាយគីមីទាំង ៣ ប្រភេទខាងលើ) មិនត្រូវបានបដិសេធដូចកាលពីមុនទេ។ លោកស្រីមានប្រសាសន៍ថា“ នៅពេលគណៈកម្មាធិការរបស់ក្រសួងកសិកម្ម ធ្វើការសិក្សាពីផលប៉ះពាល់អវិជ្ជមានពីសារធាតុគីមីកសិកម្មដែលមានគ្រោះថ្នាក់នោះរួចរាល់ ខ្ញុំនឹងចុះហត្ថលេខាលើសំណើនោះហើយបញ្ជូនពួកគេទៅក្រសួងឧស្សាហកម្មជាបន្ទាន់”៕

ដោយ៖ យ៉ាយ៉ា

 

X
5s