ដំបូន្មានដ៏មានតម្លៃចំនួន ២៤ ដែលមនុស្សភាគច្រើនបានមើលរំលង​



វាជារឿងងាយស្រួលដើម្បីស្វែងរកនរណាម្នាក់ប្រាប់អ្នកពីអ្វីដែលអ្នកចង់ស្ដាប់។ ប៉ុន្តែមិត្តភាពពិតប្រាកដរបស់អ្នកគឺជាមនុស្សដែលប្រាប់អ្នកពីអ្វីដែលអ្នកត្រូវរៀន។  ដូច្នេះហើយនេះជាមូលហេតុដែលអ្នកគួររៀនពីដំបូន្មានជីវិតដ៏មានតម្លៃចំនួន ២៤ ខាងក្រោមនេះ៖  

១.ផ្តល់ពេលវេលាឲ្យខ្លួនឯង៖ ស្គាល់ខ្លួនឯងឲ្យបានច្បាស់ថា អ្នកជានរណា? ហេតុអ្វីអ្នកធ្វើអ្វីដែលអ្នកកំពុងធ្វើ? តើគោលដៅ និងក្តីសុបិន្តរបស់អ្នកជាអ្វី? តើធ្វើអ្នកត្រូវរស់នៅក្នុងតម្លៃបែបណា? 

២.ការផ្តោតយកចិត្តទុកដាក់ផ្តល់លទ្ធផលដ៏អស្ចារ្យ៖ ហេតុផលមួយដែលមនុស្សភាគច្រើនឆាប់បោះបង់គឺដោយសារតែពួកគេតែងសម្លឹងមើលអ្វីដែលនៅសែនឆ្ងាយបន្តទៀតនៅពេលខាងមុខ ជាជាងផ្តោតលើការខិតខំប្រឹងប្រែងដែលពួកគេបានហែលឆ្លងកាត់យ៉ាងច្រើននៅពេលកន្លងមក។ ប៉ុន្តែសូមចាំថា ភាពជោគជ័យបន្តិចម្តងៗ នឹងនាំអ្នកទៅកាន់ភាពជោគជ័យធំ។

៣.ក្រោកឈរឡើងហើយធ្វើឲ្យអស់ពីសមត្ថភាព៖ កុំដេករ៉ាំរ៉ៃនឹងអតីតកាល ហើយក៏មិនចាំបាច់សុបិន្តពីអនាគតកាលទាំងកណ្តាលថ្ងៃដែរ។ ផ្តោតលើបច្ចុប្បន្នកាលរបស់អ្នក ហើយក្រោកឈរឡើងធ្វើវាឲ្យអស់ពីសមត្ថភាព។

៤.កុំចេះតែស្មាន និងឆាប់វាយតម្លៃខ្លាំងពេក៖ ប្រសិនបើអ្នកមិនបានស្គាល់ស្ថានភាព ឬដឹងអ្វីមួយមិនច្បាស់ សូមកុំឆាប់វាយតម្លៃខ្លាំងពេកជាពិសេសទៅលើអ្នកដទៃ។ កុំវាយតម្លៃមនុស្សតាមតែសំបកក្រៅ។ ដឹងច្បាស់ចាំវាយតម្លៃគេ។

៥.មានភាពអត់ធ្មត់ និងតស៊ូ៖ គ្មានការសម្រេចបានភាពជោគជ័យឯណោះស្មើនឹងការតស៊ូ និងភាពអត់ធ្មត់របស់អ្នកក្នុងការយកឈ្នះទៅលើឧបសគ្គនោះទេ។

៦.ចង់បានអ្វីមួយមកវិញ អ្នកត្រូវចេះរៀនផ្ដល់ឲ្យសិន៖ បើអ្នកចេះគាំទ្រ ដឹកនាំ និងណែនាំអ្នកដទៃ ឬបើអ្នកបានរួមចំណែកជួយឲ្យជីវិតអ្នកដទៃកាន់តែល្អប្រសើរ យូរឬឆាប់ អ្នកនឹងទទួលបានការតបស្នងមកវិញ។

៧.សំណាងកើតចេញពីការខិតខំប្រឹងប្រែង៖ សំណាងកើតមានឡើងនៅពេលដែលការខិតខំប្រឹងប្រែងរបស់អ្នកមានកាន់តែខ្លាំង ហើយការខិតខំប្រឹងប្រែងនោះត្រូវតែមានភាពស៊ីចង្វាក់គ្នាទៅនឹងទេពកោសល្យរបស់អ្នក។

៨.រីករាយនូវអ្វីដែលអ្នកមាននៅថ្ងៃនេះ៖ អ្នកមិនដឹងថា នឹងមានអ្វីកើតឡើងនៅថ្ងៃស្អែកទេ។ ហេតុដូច្នេះហើយត្រូវរីករាយទៅនឹងអ្វីដែលអ្នកមាននៅថ្ងៃនេះ ហើយធ្វើដូចថ្ងៃនេះជាថ្ងៃចុងក្រោយរបស់អ្នក។ 

៩.កុំព្យាយាមធ្វើឲ្យអ្នកដទៃចាប់អារម្មណ៍មកលើអ្នក៖ មនុស្សដែលធ្វើអ្វីៗដើម្បីធ្វើឲ្យអ្នកដទៃចាប់អារម្មណ៍មកលើខ្លួន គឺជាមនុស្សដែលគ្មានក្តីសុខដាក់ខ្លួន។

១០.កុំខ្លាចភាពភ័យខ្លាច៖ ពេលខ្លះកិច្ចការមួយដែលអ្នកត្រូវការដើម្បីធ្វើឲ្យខ្លួនឯងមានសក្ដានុពលកាន់តែខ្លាំង គឺជាអ្វីដែលអ្នកខ្លាចបំផុត។

១១.ស្តាប់ដើម្បីរៀនសូត្រ៖ រៀនពីរបៀបស្តាប់។ អ្នកមិនអាចរៀនអ្វីបានច្រើននៅពេលដែលអ្នកកំពុងនិយាយឡើយ។

១២.ជីវិតគឺជារឿងល្អ ប៉ុន្តែវាមិនយុត្តិធម៌ទេ៖ ការភាន់ច្រឡំដែលជីវិតរបស់អ្នកសន្មតថា  ត្រឹមត្រូវគឺជាប្រភពដែលនាំមកនូវភាពទុក្ខព្រួយ។

១៣.គ្មានកិច្ចការណាមួយដែលនៅក្រោមបាទជើងរបស់អ្នកនោះទេ៖ កុំលើកខ្លួនឯងដាក់នៅពីលើនរណាម្នាក់ ឬអ្វីផ្សេងទៀត។ ខំប្រឹងប្រែងធ្វើវាដោយស្ងៀមស្ងាត់ ហើយទុកឲ្យភាពជោគជ័យជះក្លិនក្រអូបទៅក្រៅដោយខ្លួនឯង។ 

១៤.អ្វីៗដែលអ្នកចង់បាន មិនមែនសុទ្ធតែអ្នកអាចយកវាបាន៖ ប៉ុន្តែបើអ្នកព្យាយាម អ្នកនឹងអាចរកឃើញអ្វីដែលជាតម្រូវការពិតប្រាកដរបស់អ្នក ពោលគឺមិនមែនអ្វីដែលអ្នកចង់បាននោះឡើយ។

១៥.កុំសម្រេចចិត្តនៅពេលដែលអ្នកកំពុងខឹង ឬត្រេកត្រអាល៖  ការសម្រេចចិត្តល្អបំផុតត្រូវធ្វើឡើងនៅពេលដែលអ្នកមានអារម្មណ៍នឹងន ដឹងច្បាស់ពីស្ថានភាព ពោលគឺមិនមែនផ្ដេកផ្ដួលទៅតាមអារម្មណ៍នោះទេ។

១៦.កុំបារម្ភពីអ្វីដែលអ្នកដទៃកំពុងគិតមកលើអ្នក៖ អារម្មណ៍ស្រស់ស្រាយក្នុងជីវិតនឹងកើតមានឡើងនៅពេលដែលការប្រៀបធៀបបានចាកចេញពីអ្នក។ សូមធ្វើអ្វីតាមសមត្ថភាពរបស់អ្នក។ ពឹងខ្លួនឯង និងជឿជាក់លើខ្លួនឯង។

១៧.ប្រើភាពមិនអនុគ្រោះទៅជាឱកាស៖ នៅក្នុងគ្រោះមានលាភ ហើយនៅក្នុងលាភមានគ្រោះ។ ក៏ប៉ុន្តែនៅពេលមានគ្រោះ ឬមានការខាតបង់ អ្នកត្រូវតែធ្វើវាឲ្យក្លាយទៅជាឱកាសពីព្រោះថា ស្ថានភាពមិនអនុគ្រោះទាំងនោះអាចនាំអ្នកទៅកាន់ទីកន្លែងថ្មីដែលប្រសើរជាងនេះ។ 

១៨.ធ្វើអ្វីដែលត្រឹមត្រូវ មិនមែនអ្វីដែលងាយស្រួលនោះទេ៖ បើអ្នកយល់ថា ធ្វើកិច្ចការណាមួយជារឿងត្រឹមត្រូវ ចូរធ្វើចោះ ទោះបីជាលំបាកយ៉ាងណាក៏ដោយ។ ប៉ុន្តែអ្នកមិនគួរជ្រើសរើសយកភាពងាយស្រួលមកធ្វើជាហេតុផលដែលអ្នកត្រូវធ្វើវានោះឡើយ។

១៩.សុបិននៅតែជាសុបិនដរាបណាអ្នកមិនចាប់ផ្តើមធ្វើសកម្មភាព៖ បើគ្មានសកម្មភាព ឬការអនុវត្តទេនោះ គំនិតរបស់អ្នកគឺវាគ្រាន់តែជាក្តីសុបិនដែលមិនអាចក្លាយជាការពិតតែប៉ុណ្ណោះ។

២០.ធ្វើដាក់អ្នកដទៃដូចអ្វីដែលអ្នកចង់ឲ្យអ្នកដទៃធ្វើមកលើអ្នក៖ ធ្វើរឿងដែលត្រឹមត្រូវ ហើយឲ្យអស់ពីសមត្ថភាព។ សូមកុំបំពានអ្នកដទៃ។ អ្នកត្រូវធ្វើដាក់អ្នកដទៃដូចអ្វីដែលអ្នកចង់ឲ្យអ្នកដទៃធ្វើមកលើអ្នក។

២១.បោះបង់គឺជាឫសគល់នៃភាពបរាជ័យ៖ មានផ្លូវតែមួយគត់សម្រាប់អ្នកបោះបង់ នោះគឺផ្លូវបរាជ័យ។

២២.ជឿលើសភាវគតិរបស់អ្នក៖ សត្រូវដ៏កាចសាហាវបំផុតរបស់មនុស្ស គឺភាពមន្ទិលសង្ស័យលើខ្លួនឯង។

២៣.រៀនអ្វីថ្មីៗជារៀងរាល់ថ្ងៃ៖ ត្រូវមានផ្នត់គំនិតជាអ្នកសិស្សរៀនគ្មានទីបញ្ចប់។ សូមគិតថា អ្នកចាស់ពេក ឬក៏គិតថា រៀនបានច្រើនមកហើយ។ ការរៀនសូត្រគឺជាកិច្ចការដែលអ្នកត្រូវធ្វើរហូតដល់ដង្ហើមចុងក្រោយ។

២៤.បង្កើតអ្វីដែលមានតម្លៃ៖ ជាជាងផ្តោតលើតែប្រាក់មួយមុខ អ្នកត្រូវគិតពីអ្វីដែលនាំមកនូវលទ្ធផលដ៏មានតម្លៃ។ វិនិយោគលើអ្នកដទៃ អ្នកនឹងទទួលបានប្រាក់ចំណេញមិនចេះ រីងស្ងួត៕

ប្រភព៖ Inc