សង្ខេប​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​សំខាន់​ប្រចាំ​សប្ដាហ៍​



នា​ដើម​សប្ដាហ៍​នេះ​ Bizkhmer សូម​ចែក​រំលែក​នូវ​ព្រឹត្តិការណ៍​ព័ត៌មាន​សេដ្ឋកិច្ច​សំខាន់ៗ​ចំនួន​៦​ដែល​កំពុង​តែ​មាន​ឥទ្ធិពល និង​ចំណាប់​អារម្មណ៍​យ៉ាង​ច្រើន ដើម្បី​ជា​ជំនួយ​ដល់​លោកអ្នក​ក្នុង​ការ​សម្រេច​ចិត្ត​លើ​មុខ​ជំនួញ​របស់​លោក​អ្នក​។ ខាង​ក្រោម​នេះ​គឺ​ជា​ព្រឹត្តិការណ៍​ព័ត៌មាន​សំខាន់ៗ​ពី​ស្ថាប័ន​ព័ត៌មាន​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។ 

ទី១ យោង​តាម​កាសែត​កោះសន្តិភាព​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី គម្រោង​អគារ​ទឹកប្រាក់​៥០០​លាន​ដុល្លារ​ចាប់ផ្ដើម​សង់​នៅ​ទឹកដី​មាត់សមុទ្រ​ខណៈ​ពលរដ្ឋ​តំបន់​នេះ​ជួប​បញ្ហា៖ គម្រោង​អគារ​កំពស់​៣៨​ជាន់​មួយ​ដែល​ចំណាយ​ទឹកប្រាក់​ប្រមាណ​៥០០​លាន​ដុល្លារ​អា​មេ​រិ​ក បាន​ចាប់ផ្ដើម​សាងសង់​នៅ​ក្នុង​ទឹកដី​នៃ​មាត់សមុទ្រ​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ពេល​ខេត្ត​នេះ​កំពុង​មាន​បញ្ហា​ច្រើន​ប្រភេទ រួម​ទាំង​បញ្ហា​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្ត​មាត់សមុទ្រ​កំពុង​រង​ផល​ប៉ះពាល់​វ័ណ្ឌក នឹង​បំណុល​ធនាគារ​ដោយសារ​តែ​ការ​ចាកចេញ​របស់​ជនជាតិ​ចិន​ជា​បន្តបន្ទាប់ ក្រោយ​រដ្ឋាភិបាល​សម្រេច​បិទ​ហ្គេ​ម​អន​ឡាញ ។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ទី២ តាម​ប្រភព​ខាង​លើ ០២ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី តើ​តម្លៃ​អចល​ទ្រព្យ និង​តម្លៃ​ជួល​ដី​នៅ​កំពត មាន​បញ្ហា ឬទេ ​ខណៈ​ខេត្ត​ព្រះ​សី​ហនុមាន​អ្នក​ទឹកភ្នែក?៖ បើ​តាម​លោក សុខ គែន ភ្នាក់ងារ​អចលនទ្រព្យ​មួយ​រូប​ប្រចាំ​ខេត្តកំពត បាន​និយាយ​ថា រហូត​មក​ដល់​ពេល​នេះ ការ​ទិញ​លក់ និង​តម្លៃ ជា​ពិសេស​ទៅ​លើ​ការ​ជួល​អ​លន​ទ្រព្យ​នៅ​ក្នុង​ខេត្តកំពត មិន​មាន​បញ្ហា​អ្វី​ចោទ​នោះ​ទេ ពោល​គឺ​នៅ​តែ​មានដំណើរ​ការ​ធម្មតា​បើ​ទោះបីជា​នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​ខេត្ត​ជាប់មាត់​សមុទ្រ​ដូច​គ្នា​នោះ​ដែរ កំពុង​មាន​បញ្ហា​ទៅ​លើ​ម្ចាស់​អចលនទ្រព្យ​មួយ​ចំនួន ក្រោយ​ពី​ការ​ចាកចេញ​របស់​ជនជាតិ​ចិន ។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ទី៣ យោង​តាម​កាសែត រស្មី​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី ស៊ី​ឌី​ស៊ី​អនុម័ត​គម្រោង​វិនិយោគ​ពីរ​ដែល​បង្កើត​ការងារ​ជាង​ពីរ​ពាន់​នាក់​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ឬ​ស៊ី​ឌី​ស៊ី​បាន​ចុះបញ្ជី​គម្រោង​វិនិយោគ​ចំនួន​ពីរ​ដែល​មា​ប​ទឹកប្រាក់​ជាង​ប្រាំមួយ​លាន​ដុល្លារ​អាម៉េរិក​និង​បង្កើត​ការងារ​ជាង​២.០០០​នាក់​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ទី៤ ប្រភព​ពី​កាសែត ភ្នំពេញ​ប៉ុស្តិ៍​ កាល​ពី​ថ្ងៃ​ទី​០៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​បាន​ចេញ​ផ្សាយ​អំពី កម្ពុជា​ត្រូវការ​ជិត $៣០០ ​លាន​ សម្រាប់​វិស័យ​ដំឡូងមី៖ បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​របស់​អង្គការ UNDP ស្តីពី​ការរៀបចំ​ករណី​វិនិយោគ​សម្រាប់​ដំឡូងមី​បាន​រកឃើញ​ថា កំណើន​ចំណូល​ពី​សារពើពន្ធ​ផ្ទាល់​សម្រាប់​វិស័យ​ដំឡូងមី​ទទួល​បាន​ប្រមាណ ១៣០ ​លាន​ដុល្លារ​ក្នុង​រយៈពេល ១០ ​ឆ្នាំ​ដែល​ប្រហាក់ប្រហែល​នឹង​ចំណូល​ពី​ស្រូវ ការចិញ្ចឹម​សត្វ និង​ស្បៀងអាហារ​។ លើកលែង​តែ​វិស័យ​ទេសចរណ៍​ដែល​បាន​ផ្តល់​ចំណេញ​ច្រើន​ជាងគេ​គឺ ១៥១ ​លាន​ដុល្លារ​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ទី៥ សារព័ត៌មាន​ខ្លីខ្លី កាល​ពី​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី ADB ចុះកិច្ចព្រមព្រៀងជាមួយកម្ពុជា លើ​កម្មវិធី​ចំនួន​ពីរ​ដែលមាន​ទឹកប្រាក់ ៩០លានដុល្លារ៖ លោក អូន ព័ន្ធ​មុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោកស្រី Sunniya DURRANI-JAMAL នាយក​ស្ថាន​តំណាង​ធនាគារ​អភិឌ្ឍន៍​អាស៊ី​ប្រចាំ​កម្ពុជា កាលពីថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​សម្រាប់​កម្មវិធី​ចំនួន២ ដែលមាន​ទឹកប្រាក់​សរុប ៩០​លាន​ដុល្លារ។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ទី៦ យោង​តាម​គេហទំព័រ​Bizkhmer កាល​ពី​ថ្ងៃ​ទី៣១ ខែ​តុលា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី របាយការណ៍​ក្រសួង​ដែនដី​បង្ហាញ​ថា​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ក្នុងរយៈ ៩ ខែ ឆ្នាំ២០១៩ កើន​ឡើង ៣៤ ភាគរយ៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ​លើកឡើង​ថា​ វិស័យ​សំណង់​នៅ​តែ​មាន​សុខុមាលភាព​ល្អនៅក្នុងឆ្នាំ២០១៩នេះ ខណៈ វិស័យ​អចលនទ្រព្យ​ និង​សំណង់​នៅ​កម្ពុជា បាន​ដើរ​តួនាទី​ជា​ចលករ​មួយ​ដ៏​សំខាន់ ក្នុង​ការ​ជួយ​ទ្រទ្រង់​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត