ការស្រាវជ្រាវថ្មី៖ ទីក្រុងនៅជិតកម្ពុជាទាំងនេះ អាចនឹងត្រូវលិចបាត់ក្នុងបាតសមុទ្រត្រឹមឆ្នាំ២០៥០​



ការកើនឡើងនៃទឹកសមុទ្រអាចធ្វើឲ្យមានផលប៉ះពាល់ដល់មនុស្សជាច្រើននៅលើពិភពលោកនៅឆ្នាំ២០៥០ កម្រិតទឹកសមុទ្រក៏គម្រាមកំហែងដល់ទីក្រុងដ៏ជាប់មាត់សមុទ្រផងដែរ នេះបើតាមការសិក្សាស្រាវជ្រាវថ្មី។

អ្នកសិក្សាស្រាវជ្រាវការសិក្សាថ្មីមួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារកន្លងទៅ បានបង្កើតវិធីកាន់តែត្រឹមត្រូវក្នុងការគណនាកម្ពស់ដីដោយផ្អែកលើការសង្កេតតាមផ្កាយរណបដែលជាវិធីស្តង់ដារមួយដើម្បីប៉ានស្មានពីផលប៉ះពាល់ការកើនឡើងកម្ពស់ទឹកសមុទ្រលើតំបន់ធំៗមួយចំនួន។ ការស្រាវជ្រាវថ្មីបានបង្ហាញថាមនុស្សប្រហែល ១៥០ លាននាក់ឥឡូវនេះកំពុងរស់នៅលើទឹកដីដែលនឹងស្ថិតនៅក្រោមបន្ទាត់ជំនោរទឹកសមុទ្រ ដែលគេបានសន្មត់ថាវានឹងកើតឡើងត្រឹមពាក់កណ្ដាលទសវត្សនេះ។

តាមការស្រាវជ្រាវទៅលើប្រទេសវៀតណាមបានបង្ហាញថាផ្នែកខាងត្បូងនៃប្រទេសនេះនឹងបាត់បង់ទៅទាំងអស់ព្រោះថាវាផ្នែកមួយដែលជាប់នឹងសមុទ្រ។ ប្រជាជនសរុបជាង ២០លាននាក់ក្នុងប្រទេសវៀតណាម ដែលមានចំនួនប្រហែលជា១ភាគ៤នៃប្រជាជនសរុបនឹងត្រូវរងគ្រោះដោយសារការកើនឡើងនៃទឹកសមុទ្រ។ មួយផ្នែកធំនៃទីក្រុងហូជីមិញដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម នឹងត្រូវបាត់ខ្លួន នេះបើយោងតាមការសិក្សាស្រាវជ្រាវដោយ Climate Central។ 

ក្នុងប្រទេសថៃ ប្រជាជនជាង១០%ដែលរស់នៅលើដីគោកអាចនឹងត្រូវរងគ្រោះដោយសារការកើនឡើងនៃទឹកសមុទ្រនៅឆ្នាំ២០៥០ ហើយទីក្រុងបាងកកដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសអាស៊ាននេះក៏ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ផងដែរ។

សៀងហៃដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចសំខាន់បំផុតមួយរបស់អាស៊ី ទឹកផ្ទៃសមុទ្រកំពុងគំរាមកំហែងដល់បេះដូងនៃទីក្រុងនិងទីក្រុងជាច្រើនទៀតនៅជុំវិញនោះ។

ទិន្នន័យថ្មីនេះបានបង្ហាញថាប្រជាជនចំនួន ១១០ លាននាក់បានរស់នៅកន្លែងដែលស្ថិតនៅក្រោមខ្សែទឹកជំនោរដែល លោក Strauss បានចាត់ទុកថាជាវិធានការការពារមួយយ៉ាងសំខាន់ពីការឡើងនូវទឹកសមុទ្រ។ លោក Strauss បាននិយាយថាទីក្រុងនានាត្រូវវិនិយោគយ៉ាងធំធេងលើវិស័យការពារជាតិហើយពួកគេត្រូវធ្វើយ៉ាងឆាប់រហ័សបំផុត។ ការវិនិយោគក្នុងការការពារនេះទោះបីជាមិនអាចការពារបាន១០០% ក៏ដោយ ក៏យើងត្រូវតែសាកដែរ។ លោក Strauss បានផ្តល់ឧទាហរណ៍នៃទីក្រុង New Orleans ដែលជាទីក្រុងក្រោមកម្រិតទឹកសមុទ្រនិងត្រូវបានបំផ្លិចបំផ្លាញក្នុងឆ្នាំ ២០០៥ នៅពេលដែលទឹករលកនិងការការពារផ្សេងទៀតបានបរាជ័យក្នុងកំឡុងពេលព្យុះKatrina។

ការព្យាករណ៍ថ្មីបានបង្ហាញថាភាគច្រើននៃទីក្រុង Mumbai ដែលជាមូលធនហិរញ្ញវត្ថុរបស់ឥណ្ឌានិងជាទីក្រុងធំជាងគេមួយនៅលើពិភពលោកគឺប្រឈមនឹងហានិភ័យនៃការលុបបំបាត់ចោល។ សរុបមកការស្រាវជ្រាវបង្ហាញថាបណ្តាប្រទេសនានាគួរតែចាប់ផ្តើមរៀបចំការទប់ស្កាត់ពីឥលូវនេះ។

Alexandria ប្រទេសអេហ្ស៊ីបដែលត្រូវបានបង្កើតឡើងដោយ Alexander the Greatប្រហែលឆ្នាំ ៣៣០មុន គ.ស មកហើយអាចនឹងបាត់បង់ដោយសារទឹកសមុទ្រ។ 

Basra ទីក្រុងធំលំដាប់លេខ២ក្នុងប្រទេសអេរ៉ាក់ អាចនឹងលិចទៅក្នុងទឹកត្រឹមឆ្នាំ២០៥០។ 

ការបាត់បង់ដីធ្លីបន្ថែមទៀតនៅទីនោះវាបានគំរាមកំហែងដល់អស្ថិរភាពសង្គមនិងនយោបាយនៅក្នុងតំបន់ដែលអាចធ្វើឱ្យមានជម្លោះប្រដាប់អាវុធ ជាពិសេសបង្កើនលទ្ធភាពនៃអំពើភេរវកម្ម និងអសន្តិសុខដែលជាក្រុមស្រាវជ្រាវនិងអ្នកតស៊ូមតិនៅវ៉ាស៊ីនតោន។ លោកបានមានប្រសាសន៍ថា“ ដូច្នេះបញ្ហានេះមិនមែនជាបញ្ហាបរិស្ថានទេ វាជាបញ្ហាសន្តិសុខនិងបញ្ហាយោធាផងដែរ” ។

ដោយ៖ ជា ធារិទ្ធ

 

X
5s