ពិតទេ ដែលថាចិនលួចការងារនិងទ្រព្យសម្បត្តិអាមេរិក?​



រដ្ឋាភិបាលសហរដ្ឋអាមេរិកបច្ចុប្បន្នមើលឃើញប្រទេសចិនជាគូប្រជែងសកលរបស់ខ្លួន ហើយប្រទេសនេះបានប្រកាសសង្គ្រាមសេដ្ឋកិច្ចយ៉ាងមានប្រសិទ្ធភាពទៅលើមហាយក្សសេដ្ឋកិច្ចអាស៊ី។ យុត្តិកម្មសម្រាប់រឿងនេះភាគច្រើនគឺមានការចោទប្រកាន់ចិនថា៖ ១) លួចការងារអាមេរិក និង ២) លួចកម្មសិទ្ធិបញ្ញាអាមេរិក។

ខាងក្រោមនេះជាប្រាក់ចំណូលប្រជាជននៅប្រទេសទាំងពីរដែលទទួលមានការកើនឡើងជាបន្តបន្ទាប់ក្នុងអំណាចទិញ ចាប់តាំងពីឆ្នាំ ១៩៨៥។ ហើយមានតែការធ្លាក់ចុះរយៈពេល ២ ឆ្នាំប៉ុណ្ណោះដែលអាចមើលឃើញនៅក្នុងបន្ទាត់និន្នាការសហរដ្ឋអាមេរិក៖ ២០០៨ និង ២០០៩ ដែលស្របគ្នានឹងវិបត្តិសេដ្ឋកិច្ចឆ្នាំ ២០០៨ និង ២០០៩ ។

រឿងរ៉ាវដែលពាក់ព័ន្ធនឹងការងារគឺមិនច្បាស់ទេ ប៉ុន្តែវាពិបាកក្នុងការអះអាងថាពាណិជ្ជកម្មរវាងអាមេរិកជាមួយចិនបានជះឥទ្ធិពលយ៉ាងខ្លាំងប៉ុណ្ណាទៅលើប្រាក់ខែរបស់ប្រជាជនសហរដ្ឋអាមេរិក ។ ដូចការបង្ហាញបន្ទាប់នៃអត្រាគ្មានការងារធ្វើរបស់សហរដ្ឋអាមេរិកបានឈានដល់ចំនួន ៣០ ឆ្នាំនៃអត្រា ៤,០% ក្នុងឆ្នាំ ២០០០ មុនពេលដែលប្រទេសចិនចូលជាសមាជិក Permanent Normalized Trade Relations (PNTR) និង អង្គការពាណិជ្ជកម្មពិភពលោក WTO ។ វាបានកើនឡើងដល់ ៦% ក្នុងឆ្នាំ ២០០២ ដែលអាចត្រូវបានគេចាត់ទុកថាជាការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិនប៉ុន្តែព្រឹត្តិការណ៍នៃការវាយប្រហារពីពួកភេរវកម្មកាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ ក៍ត្រូវបានគេចាត់ទុកថាជាមូលហេតុនៃការកើនឡើងនៃអត្រាចំនួនអ្នកគ្មានការងារធ្វើផងដែរក្នុងសហរដ្ឋអាមេរិក។ ហើយក្រោយមករហូតដល់ឆ្នាំ២០០៩ គឺមានការកើនឡើងនៃចំនួនអ្នកគ្នានការងារធ្វើដែលអាចមកពីមូលហេតុនៃវិបត្តិសេដ្ឋកិច្ចឆ្នាំ ២០០៨ និង ២០០៩ ។ ហើយចាប់តាំងពីពេលនោះមកភាពអត់ការងារធ្វើបានធ្លាក់ចុះជាបន្តបន្ទាប់មកត្រឹម ៣,៩% ដែលទាបជាងអត្រាដែលបានកើតឡើងក្នុងឆ្នាំ ២០០០ ។ ហេតុនេះហើយបានជាមានការចោទប្រកាន់ថាចាប់តាំងពីពេលនោះមក ការមានពាណិជ្ជកម្មរវាងអាមេរិកនិងចិនគឺបានធ្វើអោយប៉ះពាល់ការងារនិងចំណូលរបស់ប្រជាជនអាមេរិក។

ចំពោះករណីការលួចកម្មសិទ្ធិបញ្ញានិងអំពើពុករលួយគឺត្រូវបានគេកត់ត្រានិងរបាយការណ៍ត្រឹមត្រូវដែលទាក់ទងនឹងការលួច IP និងការសូកប៉ាន់។ ប៉ុន្តែយោងតាមទិន្នន័យបានបង្ហាញអោយដឹងថាវិធីសាស្ត្រអនុវត្តនៃការលូចចម្លងនិងអំពីពុករលួយរបស់ចិនកំពុងតែមានការប្រែប្រួលជាងមុនដែលអាចជួយអោយពួកជនខិលខូចអាចលាក់បាំងពីតម្រុយនៃការលួចចម្លងនិងសកម្មភាពពុករលួយនេះបានយ៉ាងប្រសិទ្ធភាព។ អង្គការតម្លាភាពអន្តរជាតិបានដាក់ពិន្ទុនៃអត្រាសកម្មភាពពុករលួយនៃប្រទេសចំនួនជាង ១៨០ ប្រទេសយោងទៅតាមអត្រាដាក់ពិន្ទុទូទៅរបស់មន្រ្តីរដ្ឋាភិបាល។ ដូចដែលបានបង្ហាញខាងក្រោមបានអោយឃើញថាសកម្មភាពពុករលួយក្នុងប្រទេសចិនដីគោកនិងហុងកុងពិតជាខ្ពស់ជាងសហរដ្ឋអាមេរិកពិតមែនប៉ុន្តែសកម្មភាពករណីនៃអំពីពុករលួយក្នុងប្រទេសចិនមានភាពល្អប្រសើរជាងមុនដោយមានការធ្លាក់ចុះជាបន្តបន្ទាប់។

បើនិយាយអំពីការលួច IP គឺពិតជាមានភាពល្អប្រសើរឡើងចំពោះប្រទេសទាំងបីនេះដោយមានការដាំក្បាលចុះជាបន្តបន្ទាប់នេះបើយោងតាមប្រព័ន្ធ Software រាយការណ៍អំពីវិសាលភាពនៃការខាតបង់ដល់ក្រុមហ៊ុនផលិត Software អាមេរិកនៅក្នុង ១១៦ ប្រទេស។

ប៉ុន្តែគួរកត់សម្គាល់ផងដែរថាការលួចចម្លងនិងការប្រើប្រាស់កម្មវិធី Software ដែលគ្មានការអនុញ្ញាត (license) នៅក្នុងប្រទេសចិនគឺមានអត្រាខ្ពស់ជាងសហរដ្ឋអាមេរិកនិងហុងកុង។ ហើយការខាតបង់ថវិកាក្នុងឆ្នាំ ២០១៦ នៅសហរដ្ឋអាមេរិកមានចំនួន ៨,៦ ពាន់លានដុល្លារ បើប្រៀបធៀបជាមួយប្រទេសចិនដែលមានចំនួន ៦,៨ពាន់លានដុល្លារនិងហុងកុង ២៧៧ លានដុល្លារ។

ជាការពិតមានការព្រួយបារម្ភថាក្រុមហ៊ុនចិនមួយចំនួនកំពុងប្រើប្រាស់ប្រព័ន្ធប៉ាតង់របស់សហរដ្ឋអាមេរិកដើម្បីជម្រុញការច្នៃប្រឌិតថ្មីរបស់សហរដ្ឋអាមេរិកនៅក្នុងបច្ចេកវិទ្យាសំខាន់ៗជាពិសេសក្រុមហ៊ុន Huawei ដែលមានប៉ាតង់គួរឱ្យចាប់អារម្មណ៍ចំនួន ៥៦,៤៩២ នៅទូទាំងពិភពលោក។ ហើយប៉ាតង់ចំនួន ១៦២៨ របស់សហរដ្ឋអាមេរិកដែលបានផ្តល់ទៅឱ្យក្រុមហ៊ុន Huawei ក្នុងឆ្នាំ ២០១៨ ត្រូវបានគ្របដណ្តប់ដោយក្រុមហ៊ុន Samsung ចំនួន ៩២៤៥ ក្រុមហ៊ុន IBM ៩១០០ និងជាង ២០០០ សម្រាប់ក្រុមហ៊ុន Intel, Microsoft, Qualcomm, Apple, Ford, Google និង Amazon ។ 

ដោយ៖ ជា ធារិទ្ធ

ប្រភព៖ www.hbr.org