នេះជាប្រទេសចំនួន ១០ ដែលមានប្រជាជនប្រមូលផ្តុំមករស់នៅទីក្រុងច្រើនជាងគេ​



មានប្រទេសជាច្រើនដូចជា សហរដ្ឋអាមេរិក និងចិនមានចំនួនប្រជាជនយ៉ាងច្រើនបានរស់នៅតាមតំបន់ផ្សេងៗ និងទីក្រុងធំៗពាសពេញប្រទេស។ ក៏ប៉ុន្តែបើនិយាយពីប្រទេសដែលមានប្រជាជនរបស់ខ្លួនភាគច្រើនមករស់នៅទីក្រុងវិញនោះ គឺមិនមែនអាមេរិក ឬក៏ចិននោះទេ។ ប្រិយមិត្តនឹងបានស្គាល់ឈ្មោះបណ្តាប្រទេសទាំងនោះដូចខាងក្រោមនេះ៖ 

១០).ទីក្រុង Libreville ប្រទេសហ្គាបុង មានប្រជាជនរស់នៅចំនួន ៨២៤ ០០០ នាក់ដែលស្មើនឹង ៣៧,៩% នៃចំនួនប្រជាជនសរុបរបស់ខ្លួន ២ ១៧៣ ០០០ នាក់នៅទូទាំងប្រទេស។

៩). ទីក្រុង Port of Spain ប្រទេស Trinidad and Tobago មានប្រជាជនរស់នៅចំនួន ៥៤៤ ០០០ នាក់ដែលស្មើនឹង ៣៩,០% នៃចំនួនប្រជាជនសរុបរបស់ខ្លួន ១ ៣៩៥ ០០០ នាក់នៅទូទាំងប្រទេស។

៨). ទីក្រុង Brazzaville ប្រទេសកុងហ្គោ មានប្រជាជនរស់នៅចំនួន ២ ៣០៨ ០០០ នាក់ដែលស្មើនឹង ៤២,៩% នៃចំនួនប្រជាជនសរុបរបស់ខ្លួន ៥ ៣៨១ ០០០ នាក់នៅទូទាំងប្រទេស។

៧). ទីក្រុង Panama City  ប្រទេសប៉ាណាម៉ា មានប្រជាជនរស់នៅចំនួន ១ ៨២២ ០០០ នាក់ដែលស្មើនឹង ៤២,៩% នៃចំនួនប្រជាជនសរុបរបស់ខ្លួន ៤ ២៤៦ ០០០ នាក់នៅទូទាំងប្រទេស។

៦).ទីក្រុង Asunción ប្រទេសប៉ារ៉ាហ្គាយ មានប្រជាជនរស់នៅចំនួន ៣ ២៧៩ ០០០ នាក់ដែលស្មើនឹង ៤៦,៥% នៃចំនួនប្រជាជនសរុបរបស់ខ្លួន ៧ ០៤៥ ០០០ នាក់នៅទូទាំងប្រទេស។

៥).ទីក្រុង Tel Aviv-Jaffa ប្រទេសអ៊ីស្រាអែល មានប្រជាជនរស់នៅចំនួន ៤ ០៩៧ ០០០ នាក់ដែលស្មើនឹង ៤៨,១% នៃចំនួនប្រជាជនសរុបរបស់ខ្លួន ៨ ៥១៩ ០០០ នាក់នៅទូទាំងប្រទេស។

៤).ទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី មានប្រជាជនរស់នៅចំនួន ១ ៥៥៣ ០០០ នាក់ដែលស្មើនឹង ៤៨,២% នៃចំនួនប្រជាជនសរុបរបស់ខ្លួន ៣ ២២៥ ០០០ នាក់នៅទូទាំងប្រទេស។

៣).ទីក្រុង Montevideo ប្រទេសអ៊ុយរូហ្គាយ មានប្រជាជនរស់នៅចំនួន ១ ៧៤៥ ០០០ នាក់ដែលស្មើនឹង ៥០,៤% នៃចំនួនប្រជាជនសរុបរបស់ខ្លួន ៣ ៤៦២ ០០០ នាក់នៅទូទាំងប្រទេស។

២).ទីក្រុង Djibouti ប្រទេស Djibouti  មានប្រជាជនរស់នៅចំនួន ៥៦៩ ០០០ នាក់ដែលស្មើនឹង ៥៨,៤% នៃចំនួនប្រជាជនសរុបរបស់ខ្លួន ៩៧៤ ០០០ នាក់នៅទូទាំងប្រទេស។

១).ទីក្រុង Kuwait City ប្រទេសគុយវ៉ែត មានប្រជាជនរស់នៅចំនួន ៣ ០៥២ ០០០ នាក់ដែលស្មើនឹង ៧២,៥% នៃចំនួនប្រជាជនសរុបរបស់ខ្លួន ៤ ២០៧ ០០០ នាក់នៅទូទាំងប្រទេស៕

ប្រភព៖ Businessinsider 

 

X
5s