ទម្លាប់ហិរញ្ញវត្ថុផ្ទាល់ខ្លួនទាំង ៥ របស់សហគ្រិនជោគជ័យ ដែលអ្នកប្រហែលមិនដឹង​



ការប្រមូលនិងរក្សាទ្រព្យសម្បត្តិគឺផ្តើមចេញពីទម្លាប់ហិរញ្ញវត្ថុផ្ទាល់ខ្លួនដ៏ឆ្លាតវៃ ហើយការចាប់ផ្តើមរបស់អ្នកមិនចាំបាច់ប្រែក្លាយទៅជាជំនួញរាប់ពាន់លានដុល្លារដើម្បីសម្រេចគោលដៅទ្រព្យសម្បត្តិរបស់អ្នកទេ។ តាមរយៈការអនុវត្តទម្លាប់ហិរញ្ញវត្ថុផ្ទាល់ខ្លួនដែលត្រូវបានប្រើដោយសហគ្រិនជោគជ័យជាច្រើន អ្នកអាចធ្វើឲ្យវាប្រសើរឡើងនូវស្ថានភាពហិរញ្ញវត្ថុរបស់អ្នកបានតាមរយៈទម្លាប់ទាំង៥ នេះរបស់បុគ្គលជោគជ៏យ៖

១) បង្កើតបញ្ជីសាច់ប្រាក់របស់អ្នក
ការសរសេរបញ្ជីគោលដៅហិរញ្ញវត្ថុនិងការពិនិត្យឡើងវិញរៀងរាល់ថ្ងៃដើម្បីផ្តល់ឲ្យអ្នកនូវទិសដៅច្បាស់លាស់ទាក់ទងនឹងសកម្មភាពដែលអ្នកត្រូវធ្វើ និងកែលំអទ្រព្យសម្បត្តិផ្ទាល់ខ្លួននិងផលចំណេញនៃអាជីវកម្មរបស់អ្នក បែងចែកវាជាចំណែកៗ ឬតាមផ្នែកដែលត្រូវចំណាយ សន្សំ និងវិនិយោគ។

២) បង្កើតផែនការសកម្មភាពសម្រាប់ការចំណាយនិងសន្សំ
បើមិនមានផែនការសម្រាប់ការចំណាយនិងសន្សំទេគឺជាឧបសគ្គដ៏ធំបំផុតហើយដែលធ្វើឱ្យសហគ្រិននិងអ្នកដទៃទៀតមិនអាចសម្រេចបាននូវគោលដៅទ្រព្យសម្បត្តិរបស់ពួកគេ។ ស្ថាបនិកនិងជានាយកប្រតិបត្តិនៃ Pathology បានពន្យល់ថា “ភាគច្រើនបញ្ហាតែងតែកើតឡើងមកពីពួកមិនបានតាមដានថា តើលុយរបស់ពួកគេទៅណាខ្លះ? ចំពោះការរៀបចំថវិកាមានន័យថាការធ្វើផែនការជាមុនសម្រាប់ការចំណាយនិងសន្សំប្រាក់របស់អ្នកបន្ទាប់មកតាមដានរាល់ការចំណាយ”។ នៅពេលអ្នកយល់ដឹងពីទម្លាប់ចំណាយរបស់អ្នកវាធ្វើឲ្យកាន់តែងាយស្រួលក្នុងការត្រួតពិនិត្យនិងការសន្សំរបស់អ្នកមានការកើនឡើង។

៣) មានប្រភពចំណូលច្រើន
យោងតាមសៀវភៅរបស់លោក Tom Corley បានបង្ហាញពីប្រភពចំណូលជាង ៦៥% នៃមហាសេដ្ឋីដែលមានប្រភពចំណូលយ៉ាងតិច ៣ ហើយ ២៩% មានប្រភពចំណូល ៥ ឬច្រើនជាងនេះ។ ចំណូលទាំងនេះបានតាមរយៈអាជីវកម្មជាច្រើនក៏ដូចជាប្រាក់ចំណូល ការប្រាក់ ការជួលឬការចំណេញដើមទុនផ្សេងៗ។ តាមរយៈការបង្កើតប្រភពចំណូលជាច្រើនបានធ្វើឲ្យសហគ្រិនទាំងនោះកាត់បន្ថយហានិភ័យហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ពួកគេ។ ទោះបីជាបណ្តាញមួយឬផលិតផលមួយចាប់ផ្តើមដំណើរការមិនត្រឹមត្រូវក៏ដោយមុខជំនួញរបស់គេនៅតែទទួលបានផលចំណេញដោយសារតែស្ថិរភាពដែលផ្តល់ដោយប្រភពចំណូលផ្សេងទៀត។

៤) វិនិយោគដើម្បីបង្កើតប្រាក់ចំណូលអកម្ម (passive income)
អ្នកជំនាញវិនិយោគជាច្រើនណែនាំឱ្យអនុវត្តយុទ្ធសាស្ត្រ “ទិញនិងទុក” ជាមធ្យោបាយមួយដើម្បីបង្កើតប្រាក់ចំណូលអកម្ម។ ការធ្វើបែបនេះគឺជាការបន្ថែមប្រាក់ចំណូលជាប្រចាំទៅក្នុងគណនីសន្សំឬគណនីវិនិយោគនឹងអនុញ្ញាតឲ្យការរីកចម្រើនរបស់អ្នកទៅតាមពេលវេលា។ ប្រាក់ចំណូលអកម្មនេះដើរតួជាអាហារបំប៉នដ៏ល្អឥតខ្ចោះដើម្បីបន្ថែមចំណូលបន្ថែមយ៉ាងច្រើន។

៥) យល់ដឹងអំពីទីផ្សារ
កង្វះការយល់ដឹងអំពីទីផ្សារអាចជះឥទ្ធិពលដោយផ្ទាល់ដល់ការជោគជ័យនៃអាជីវកម្មនិងហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នក។ ចំពោះការផ្លាស់ប្តូរអត្រាការប្រាក់ក៏អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ការចំណាយរយៈពេលវែងរបស់អ្នកផងដែរក្នុងការយកប្រាក់កម្ចី ឬការបណ្តាក់ទុនអាជីវកម្មថ្មីៗ។ ការយល់ដឹងឲ្យបានច្បាស់អំពីការផ្លាស់ប្តូរទីផ្សារនឹងប្រាប់អ្នកឲ្យតាមដាននិន្នាការឬព្រឹត្តិការណ៍ដែលអាចប៉ះពាល់ដល់អាជីវកម្មនិងការវិនិយោគផ្សេងទៀតដែលអនុញ្ញាតឲ្យអ្នកចាត់វិធានការទាន់ពេលវេលាដើម្បីការពារទ្រព្យសម្បត្តិរបស់អ្នក៕

ដោយ៖ ជា ធារិទ្ធ

 

X
5s