ត្រឹមឆ្នាំ ២០២០ ម៉ាកយីហោថៃទាំង ៧៥ នេះនឹងឈប់ប្រើប្រាស់ថង់ប្លាស្ទិក​ម៉ាកយីហោចំនួន ៧៥ និងបណ្តាញលក់ពួកគេដែលស្ថិតក្រោមសមាគមលក់រាយថៃ (Thai Retailers Association) បានប្រកាសថាពួកគេនឹងឈប់ផ្ដល់ថង់ប្លាស្ទិកទៅឲ្យអតិថិជនរបស់ខ្លួននៅឆ្នាំ ២០២០ ដែលនេះជាផ្នែកមួយនៃការចូលរួមចំណែកកាត់បន្ថយចំនួនថង់ប្លាស្ទិកដែលបានប្រើនៅក្នុងប្រទេសថៃឲ្យបានប្រមាណ ២០ភាគរយ។

ថង់ប្លាស្ទិកចំនួន ៤៥ ពាន់លានដែលត្រូវបានប្រើជារៀងរាល់ឆ្នាំនៅក្នុងប្រទេសថៃ និងចំនួន ១៨ ពាន់លានឬ ៤០% ត្រូវបានប្រើប្រាស់ដោយទីផ្សារក្នុងស្រុកនិងអ្នកលក់តាមផ្លូវ។ ហើយចង់ប្លាស្ទិកចំនួន ១៣,៥ ពាន់លានថង់ ដែលស្មើនឹង ៣០% ត្រូវបានប្រើប្រាស់នៅតាមហាងលក់ទំនិញ និង ៣០% ទៀតត្រូវបានប្រើប្រាស់នៅហាងលក់ទំនិញនិងផ្សារទំនើប។

ចាប់ពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០១៨ រហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំនេះ ហាងទាំងអស់នេះនៅក្នុងប្រទេសថៃបានលើកទឹកចិត្តដល់អតិថិជនខ្លួនតាមរយៈការជំរុញឲ្យយកកាបូបមកដាក់ឥវ៉ាន់ដោយខ្លួនឯងដែលនឹងត្រូវបានទទួលការលើកទឹកចិត្តដូចជាការសន្សំពិន្ទុជាដើម។ លទ្ធផលនេះអាចជួយកាត់បន្ថយថង់ប្លាស្ទិកបានរហូតចំនួន ២ ពាន់លាន គឺថយចុះចំនួន ៤,៦% ក្នុងប្រទេសថៃ។ 

លោក Worawut Oonjai សមាគមលក់រាយថៃ (Thai Retailers Association)  បានមានប្រសាសន៍ថា នេះជាយុទ្ធនាការ និយាយថាទេចំពោះការប្រើប្រាស់ប្លាស្ទិក (Every Day Say No to Plastic Bags) ដែលអាចមានប្រសិទ្ធភាពជាងផែនការដែលបានប្រកាសរបស់រដ្ឋាភិបាលក្នុងការលុបបំបាត់ថង់ផ្លាស្ទិចទាំងស្រុងនៅឆ្នាំ ២០២៨៕

ដោយ៖ ជា ធារិទ្ធ

ប្រភព៖ thethaiger.com

 

X
5s