ក្រុមហ៊ុន​ ៤​បោះ​ទុន​ជាង​៨លានដុល្លារ​លើ​គម្រោង​រោងចក្រ​នៅ​ខេត្តព្រះសីហនុ​



គិត​មក​ត្រឹម​ពាក់​កណ្ដាល​ខែ​ធ្នូ ក្នុង​ឆ្នាំ​២០១៩​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ​ដល់​ក្រុមហ៊ុន​ចំនួន​៤ លើ​គម្រោង​រោងចក្រ​៤​នា​ទឹកដី​ខេត្ត​ព្រះសីហនុ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រះសីហនុ ក្នុង​ទំហំ​ទុន​វិនិយោគ ៨,៧លានដុល្លារអាមេរិក ដែល​អាច​ផ្ដល់​ឱកាស​ការងារ​ដល់​ពលរដ្ឋ​ក្នុង​តំបន់​បាន​ចំនួន ៩៦០កន្លែង។

ទី១. ក្រុមហ៊ុន “JIANGSHANG (CAMBODIA) SPORT & STATIONERY CO., LTD.”: គម្រោង​បង្កើត​រោងចក្រ​ដំឡើង​ស៊ុំរូបថត និង​លាប​ពណ៌​ក្រណាត់​ឱ្យ​រឹង, មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ, មាន​ទុន​វិនិយោគ​ចំនួន​ ១លានដុល្លារអាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៤៥កន្លែង។

ទី២. ក្រុមហ៊ុន “ KING SHORE GLASS (CAMBODIA) CO., LTD.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​សំណង់, មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ, មាន​ទុន​វិនិយោគ​ចំនួន ២លានដុល្លារអាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៦០០កន្លែង។

ទី៣. ក្រុមហ៊ុន “OPTIMUS BUILDING MATERIALS MANUFACTURING CO., LTD.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​សំណង់, មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ, មាន​ទុន​វិនិយោគ​ចំនួន ១លានដុល្លារអាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៤៤កន្លែង។

ទី៤. ក្រុមហ៊ុន “KUBON (CAMBODIA) BIOTECHNOLOGY CO.,LTD.” លើ​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ស្បែក​សត្វ​គ្រប់​ប្រភេទ​ទៅ​ជា​វត្ថុ​ធាតុ​ដើម​ពាក់​កណ្តាល​សម្រេច “Gelatine Granule”​   ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​តាអោងធំ ឃុំ​សាមគ្គី ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ទុន​វិនិយោគប្រមាណ ៤,៧លានដុល្លារអាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២៧០កន្លែង៕

ដោយ៖ ជួប ស្រីរ័ត្ន